« គឺពួកយើងសម្រេចចិត្តប្តូរផែនការហើយទាន » នីខូឡាស់ ជាអ្នកនិយាយព្រោះគេដឹងថាមិត្តរបស់ខ្លួនគ្មានថ្ងៃនិយាយនោះទេ
« ប្តូរផែនការ? »
« គឺពួកយើងសម្រេចចិត្តធ្វើតាមសំណើរដែលលោកចង់ធ្វើហើយ »
« ហឹស....ទម្រាំតែពួកឯងសម្រេចចិត្តបានក៏យូរគួរសម នេះបើធ្វើតាមតាំងពីយូររឿងក៏មិនវែងឆ្ងាយថ្នាក់នេះដែរមែនទេ នូអារ៍? » ចុងប្រយោគ គាត់ងាកទៅនិយាយដាក់ លោកនូអារ៍ ទាំងកែវភ្នែកមានលាក់បង្គាប់អត្ថន័យអ្វីម្យ៉ាងដែលធ្វើអោយអ្នកត្រូវសម្លឹងលួខក្តាប់ដៃណែនប្រឹងញញឹមទាំងបង្ខំ។ឡានស្ព័រទំនើបពណ៌ក្រហមដូចឈាម ឈប់ចតនៅក្នុងទីធ្លាភូមិគ្រឹះ ជុងហ្គុកដើរចុះមកដោយទឹកមុខមាំខុសពីរាល់ដង ជាហេតុធ្វើអោយអ្នកបម្រើដែលចេញទៅទទួលអោនមុខចុះទាំងខ្លាចរអារ។
« បងមកល្អណាស់ខ្ញុំមានរឿងចង់ពិភាក្សាជាមួយ » ជុងហ្គុក ពោលឡើងភ្លាមនៅវិនាទីដែលគេដើរមកជួប ហូសុកដែលកំពុងចុះពីលើជណ្តើរ
« បងក៏មានរឿងត្រូវប្រាប់ឯងដូចគ្នា » ពីរនាក់បងប្អូនសម្លឹងមុខគ្នាដោយទឹកមុខប្រាកដប្រជា តែមុនពេលដែលពួកគេនាំគ្នាដើរឡើងទៅបន្ទប់ធ្វើការរបស់ហូសុក វិញស៊ូប៊ីន ដែលអង្គុយរងចាំនៅតុអាហារមួយថ្ងៃក៏ប្រញាប់រត់មករកមុន គេចាំគាត់ចុះមកយូរហើយបណ្តោយអោយឡើងទៅវិញភ្លាមៗបែបនេះមិនបានទេ
« ចៅហ្វាយ!! »
« មានការអី? » ហូសុក ងាកមកសួរទាំងចិញ្ចើមចងចូលគ្នា
« អឺ....គឺខ្ញុំក៏មានរឿងត្រូវប្រាប់ចៅហ្វាយដែរ ហិហិ » ក្រោមក្រសែរភ្នែកមុតដែលសម្លឹងមករបស់ចៅហ្វាយទាំងពីរធ្វើអោយកម្លោះដៃស្តាំសើចតិចៗទាំងមិនសូវសម« អឺ....គឺខ្ញុំក៏មានរឿងត្រូវប្រាប់ចៅហ្វាយដែរ ហិហិ » ក្រោមក្រសែរភ្នែកមុតដែលសម្លឹងមករបស់ចៅហ្វាយទាំងពីរធ្វើអោយកម្លោះដៃស្តាំសើចតិចៗទាំងមិនសូវសម
« ឡើងទៅនិយាយខាងលើតែម្តងទៅ » ហូសុក ប្រាប់ ហើយក៏បន្តបែរខ្លួនដើរទៅដោយមាន ស៊ូប៊ីន តាមមកម្នាក់ទៀត ។៙បន្ទប់ធ្វើការ
គ្រប់គ្នាដើរចូលមក្នុង ហូសុក ដើរទៅអង្គុយលើសាឡុងស្បែករបស់ខ្លួន ចំណែកឯជុងហ្គុក ក៏ដូចគ្នាលើកលែងតែស៊ូប៊ីន ដែលឈរម្នាក់ឯង។
« នៅក្រុមហ៊ុន មានរឿងអីមែនទេ? » មិនបាច់អោយជំនិតហើបមាត់និយាយក៏គេអាចទាយដឹងថាវាចង់និយាយពីរឿងអី ព្រោះមួយរយៈនេះគេអោយស៊ូប៊ីន គ្រប់គ្រងការងារនៅក្រុមហ៊ុន តែមួយមុខប៉ុណ្ណោះ បែបនេះហើយបើមានបញ្ហាក៏ប្រាកដជាបញ្ហាក្នុងក្រុមហ៊ុនហ្នឹងហើយ
« ដោយសារតែទំនិញដែលដឹកមកកាលពីលើកមុនមានបញ្ហាតិចតួចទើបធ្វើអោយការសាងសង់ត្រូវបានរាំងស្ទះ ដូច្នេះហើយទើបខាងវិស្វកររៀបចំការប្រជុំមួយឡើងដើម្បីពិភាក្សាបញ្ហានេះជាមួយចៅហ្វាយ » ស៊ូប៊ីន រាយការណ៍ប្រាប់ ហើយដៃដែលកំពុងកាន់ឯងកសារជាច្រើនក៏ហុចមកដាក់លើតុអោយ ហូសុក មុននិងបន្ត
« នេះជាឯកសារទាំងអស់ដែលចៅហ្វាយត្រូវការសម្រាប់ការប្រជុំ....ខ្ញុំបានកែសម្រួល និងត្រួតពិនិត្យអស់ហើយ »
« ប្រជុំស្អែកមែនទេ? »
« បាទ! ប្រជុំចាប់ផ្តើមម៉ោងប្រាំបីព្រឹក »
« មានអ្វីទៀតដែរទេ? » ហូសុក សួរទាំងដៃក៏លើកឯកសារមួយមកមើល
« គ្មានទេ....បើអស់កិច្ចការហើយខ្ញុំសុំទៅវិញហើយ » ស៊ូប៊ីន អោនលាហើយក៏បែរខ្នងដើរចេញ តែសម្លេងហៅភ្លាមៗរបស់ហូសុក ធ្វើអោយគេប្រញាប់ងាកមកវិញ
« ឈប់សិន »
« ចៅហ្វាយមានការអីទៀតមែនទេ? »
« ប៉ាឯងផ្តាំមកប្រាប់ថាថ្ងៃស្អែកអោយឯងទៅផ្ទះផង...អូ៎ ហើយក៏ជួយលើកទូរស័ព្ទផង ព្រោះគាត់ថាបើលើកក្រោយឯងមិនលើកទេ និងមកសំពងក្បាលដល់ទីនេះហើយ » ហើយសម្តីនោះអត់មិនបាននិងធ្វើអោយស៊ូប៊ីន ដក់ដង្ហើមធុញទ្រាន់ចេញមកភ្លាម
« បងកុំខ្វល់ពីគាត់អី ថ្ងៃក្រោយគាត់ទាក់ទងទៅមិនបាច់លើកទេ » ពេលដែលគ្មានអីទាក់ទងនិងការងារ ស៊ូប៊ីន ក៏ប្តូរសព្ទនាមហៅភ្លាម ពួកគេជាបងប្អូននិងគ្នាបែបនេះហៅចៅហ្វាយតែពេលធ្វើការទៅបានហើយ
« ចរឹកឯងវាបែបហ្នឹង ទើបបានជាមិនចេះត្រូវគ្នាជាមួយឳសោះ » ជុងហ្គុក អត់មិនបានមកលូកមាត់ ហើយអ្វីដែលគេនិយាយក៏វាពិតទៀត ទើបធ្វើអោយអ្នកដែលត្រូវថាអោយបានត្រឹមធ្វើភ្នែកក្រឡាប់ចុះឡើង
« បងកុំខ្វល់អី វាដដែលៗឡើងស៊ាំហើយ »
« ស្អែកទៅផ្ទះទៅ » គ្រាន់តែហូសុកនិយាយចប់ ស៊ូប៊ីន ក៏ងាកមកបើកភ្នែកធំៗដាក់ភ្លាម
« ខ្ញុំទៅមិនកើត ការងារមានច្រើនត្រូវធ្វើ »
« មិនអីទេ បងអោយអ្នកផ្សេងធ្វើក៏បាន »
« តែគ្មានអ្នកណាធ្វើការល្អដូចខ្ញុំទៀតនោះទេបែបនេះហើយ- »
« គ្មានបែបនេះស្អី ទេបើស្អែកមិនទៅយើងដេញឯងចេញហើយ »
« ហូសុក!! បងធ្វើបែបនេះម៉េចនិងបាន!! » ស៊ូប៊ីន បើកមាត់ធំៗសឹងមិនជឿ នេះគាត់បងគម្រាមមែនទេនេ៎ះ?
« បងជាចៅហ្វាយចង់ធ្វើអីក៏បាន » និយាយចប់ ហូសុក ក៏វៃចិញ្ចើមម្ខាងដាក់បែបញោះ ធ្វើអោយស៊ូប៊ីន គាំងតែម្តង
« ខ្ញុំមិនដឹងទេ បងដេញខ្ញុំមិនបាន »
« កសាកមើលទៅថាដេញបានឬមិនបាន »
« អូយយយ មិនយល់ បងគួរតែនៅខាងខ្ញុំទើបត្រូវ » ស៊ូប៊ីន ដកដង្ហើមចេញមកខ្លាំងៗម្តងទៀតមុននិងបែរខ្នងទៅដើរទៅរកទ្វារ យ៉ាងណាគេប្រកែកមិនឈ្នះដដែលសុខចិត្តដើរចេញហើយត្រៀមគម្រោងលួចគេចទៅណាមួយថ្ងៃ ថ្ងៃស្អែកវិញល្អជាង
« ហើយហាមគិតរត់គេចអោយសោះ » ជុងហ្គុក បន្ថែមហាក់ដូចដឹងថាអ្នកម្ខាងទៀតកំពុងគិតអ្វី ជាហេតុធ្វើអោយស៊ូប៊ីន អត់មិនបាននិងងាកមកញញឹមមិនសមដាក់
« ត្រង់ចំណុចនេះខ្ញុំមិនហ៊ានសន្យាទេ » និយាយចប់ស្នាមញញឹមមិនសមក៏ប្តូរមកជាស្នាមញញឹមច្រលើម មុននិងម្ចាស់វាបើកទ្វាររត់ចេញទៅក្រៅបាត់។
« ចំមែនហើយ »
« គិតតែឯងទៅ និយាយមានរឿងអីនិយាយជាមួយបងមែនទេ? » ហើយសំនួររបស់ ហូសុក ក៏ទាញស្នាមញញឹមជុងហ្គុក ដោយប្តូរមកជាប្រាកដប្រជាវិញលឿនដូចព្យុះ
« មែនខ្ញុំបិះតែភ្លេចទៅ លូកាស ទាក់ទងមកប្រាប់ពីឡានដែលចតលឹបលរនៅមុខភូមិគ្រឹះ វាប្រាប់ថាចម្លែកព្រោះឃើញឈប់នៅមុខនោះច្រើនម៉ោងហើយ » អ្វីដែលឮធ្វើអោយហូសុក ជ្រួញចិញ្ចើមចូលគ្នា
« ពេលដែលខ្ញុំជិះចូលមកមុននេះក៏ឃើញ វាជាឡានបិទកញ្ចប់ខ្មៅ គិតថាមើលទៅក៏គួរអោយសង្ស័យដែរព្រោះ នូអារ៍ទើបតែមកឈប់នៅទីនេះកាលពីព្រឹក ណាមួយរឿងមីឡា ដែលយកឯកសារនោះទៅអោយវាមិនបានទៀតពួកវា ប្រហែលជាបញ្ជូនមនុស្សមកឃ្លាំមើលយើង » សម្តី ជុងហ្គុក ក៏មានហេតុផលព្រោះមីឡា មិនបានចេញទៅជួបប៉ានាងតាមការណាត់បែបនេះពួកវាប្រ ហែលជាបញ្ជូនមនុស្សមកឃ្លាំមើលចាំទទួលព័ត៌មានពីមីឡា មិនខាន
« ខ្ញុំអោយលូកាស ទៅស្រាវជ្រាវពីឡាននោះហើយបន្តិចទៀតប្រហែលជាបានចម្លើយ....ចឹងក្នុងពេលដែលរងចាំ បងក៏និយាយរឿងដែលថាចង់ប្រាប់មុននេះមក » សំណួរបកមកវិញធ្វើអោយហូសុក ងក់ក្បាលតិចៗ
« រឿងមីឡា មែនទេ? »
« មែន បងគិតថានិងបញ្ជូននាងទៅ Bern »
« ទៅនៅពេលណា? » ជុងហ្គុក មិនចម្លែកចិត្តទេ ផ្ទុយទៅវិញគេទាយដឹងតាំងពីដំបូងមកម្លេះថាគាត់ប្រាកដជាធ្វើបែបនេះ
« ថ្ងៃស្អែក »
« ចុះទាក់ទងទៅប្រាប់អ្នកនៅខាងនោះឬនៅ? »
« មិនទាន់ទេ ដូចដែលឯងនិយាយឡាននោះអាចជាមនុស្សរបស់ នូអារ៍ បែបនេះចាំមើលការរាយការណ៍របស់លូកាស សិនទៅបើមានអីមិនស្រួលបងអាចនិងប្តូរគំនិតក៏ថាបាន » គេមិនចង់ប្រថុយអោយមានមនុស្សទៅតាមហើយបែកការនាំបញ្ហាដល់អ្នកនៅ Bern នោះទេ
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fiksi Penggemarនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...