Part 50

1.3K 43 0
                                    


« ឬថាយើងលង់ស្រឡាញ់នាងមែនទែនហើយ? »

      អ្នកកម្លោះលូកដៃទៅវាស់សក់ចេញពីមុខរបស់នាងថ្នមៗ ក្រសែរភ្នែកក៏ប្តូរមកជាស្រទន់។ តាមពិតហូសុកមិនមែនជាមនុស្សដែលមិនជឿលើរឿងស្នេហានោះទេ ហើយក៏កាន់តែមិនមែនជាមនុស្សគ្មានបេះដូងនិងអាត្មានិយមដូចដែលពាក្យចចាមអារាមគេនិយាយត.គ្នាដែរ ផ្ទុយទៅវិញគេតែងតែស្រម៉ៃចង់មាននារីម្នាក់មកនៅក្បែរខ្លួន.......មនុស្សស្រីដែលអាចធ្វើអោយបេះដូងគេលោតញាប់ពេលដែលបាននៅជិត ពេលដែលគិតដល់ និងធ្វើអោយគេចេះបារម្ភ ចេះនឹក ចេះមានអារម្មណ៍អន្ទះអន្ទែង ហើយក៏មិនចង់ឃ្លាតឆ្ងាយ ចង់តែនៅក្បែថ្នមថែរអោបក្រសោបជាប់ទ្រូងមិនអោយទៅណា.......មនុស្សស្រីដែលអាចអោយគេមានអារម្មណ៍ពេញលេញនិងមានសេចក្តីគ្រាន់តែបានឃើញមុខនិងស្នាមញញឹមរបស់នាង...........

« យើងនិងមិនអោយនាងទៅណានោះទេ មីឡា នាងត្រូវតែបន្តរស់នៅក្បែរយើងបែបនេះមួយជីវិត » ហូសុក ញញឹមចេញមកតិចៗមុននិងអោនទៅថើបថ្ងាស់របស់នាងថ្នមៗ ព្រមទាំងរឹតរង្វង់ដៃឱបរាងតូចដោយការហួងហែង បន្ទាប់មកក៏បិតភ្នែកគេងតាមដោយអារម្មណ៍ធូរស្រាលនិងមានសេចក្តីសុខ

ទីបំផុតគេក៏រកឃើញមនុស្សស្រីម្នាក់នោះហើយ....
____________________

       ព្រះអាទិត្យចាប់ផ្តើមលិច មេឃក៏ចាប់ផ្តើមងងឹតមុននិងព្រះចន្ទនាពេលរាត្រីបង្ហាញខ្លួនឡើង។ យ៉ុនហ្គី ឈរជក់បារីសម្លឹងមើលព្រះចន្ទនៅលើមេឃមិនដាក់ភ្នែក គេជាមនុស្សស្ងប់ស្ងាត់ នឹងធឹង ក្រសែភ្នែកទាំងគូរក៏ទទេស្អាតហាក់ដូចជាមនុស្សមិនមានអារម្មណ៍ ធ្វើអោយមនុស្សជាច្រើនដែលស្គាល់និងបានឃើញគេសុទ្ធតែក្រែងរអាពីគេ ព្រោះប្រុសម្នាក់នេះមិនត្រឹមតែមានចំហាយកំណាចគួរអោយខ្លាចនិងគួរអោយគោរពនោះទេ គេក៏ជាមនុស្សដែលគ្មានអ្នកណាអាចប៉ានស្មានត្រូវឬដឹងថាគេកំពុងតែគិតអ្វី បែបនោះហើយទើបធ្វើអោយគេក្លាយជាមនុស្សដ៏គ្រោះថ្នាក់មិនគួរអោយចូលទៅជិត។

      ហើយក៏ដូចជាពេលនេះ ភ្នែករបស់គេសម្លឹងទៅមើលព្រះចន្ទតែវាបែរជាស្ងប់ដូចជាសមុទ្រដែលគ្មានកោះត្រើយ ធ្វើអោយគ្មានអ្នកណាអាចទាយដឹងនោះទេថានៅក្នុងខួរក្បាលមួយនោះគេកំពុងតែគិតអ្វី និងមានអារម្មណ៍បែបណានោះទេ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now