Part 82

942 34 0
                                    

« ពួកលោកនិយាយពីស្អី? » ជុងហ្គុក និយាយសម្តីប្លែកៗដល់ថ្នាក់នាងតាមមិនទាន់នោះទេ....គ្រាប់អុកស្អីនាងមិមយល់ ហើយអារឿងមិនចង់អោយប៉ាដឹងនោះទៀត វាយ៉ាងម៉េចអោយប្រាកដទៅនាងវិលវល់អស់ហើយ
« និយាយពីប៉ានាងនោះអី ពេលនេះប្រហែលបារម្ភពីប្រពន្ធងាប់ហើយ » ជុងហ្គុក នៅតែបន្តបញ្ជួសបន្សោកមិនឈប់
« ប្រាកដហើយ គាត់ជាមនុស្សល្អចេះបារម្ភពីមនុស្សដែលខ្លួនស្រឡាញ់មិនមែនមនុស្សអត់បេះដូងដូចលោកទេ »
« ពិតមែនឬ? ចម្លែកដែរ ខ្ញុំមិនដែលដឹងសោះថាមនុស្សដែលស្រឡាញ់បារម្ភពីគ្នាគេបញ្ជូនមនុស្សតាមសម្លាប់គ្នាបែបនេះសោះ » ហើយជាមួយស្នាមញញឹមចុងមាត់នោះជុងហ្គុក ក៏ទម្លាក់ខ្លួនអង្គុយនៅលើសាឡុងវិញ គេសប្បាយនិងមើលទឹកមុខរន្ធត់ មីងមាំងដូចឃើញខ្មោចរបស់នាងនៅពេលនេះណាស់
« មានន័យថាម៉េច?! » ពេលនេះប្រព័ន្ធប្រសាទរបស់នាងគាំងអស់លែងដំណើរការ ព័ត៌មានក៏មិនត្រូវបានបញ្ជូនទៅដល់ខួរក្បាល ព្រោះពេលនេះនាងមិនយល់ ចាប់មិនទាន់អ្វីទាំងអស់....ជួនកាលនាងអាចស្តាប់ច្រលំក៏ថាបាន ម៉េចនិងអាចដូចអ្វីដែលនាងកំពុងគិតទៅ វាមិនអាចទេ
« វ-វា..ម៉េចនិងអាចទៅ » មីឡា និយាយខ្សោយៗដូចជាមនុស្សរវើរវាយ ហើយពាក្យបន្ទាប់ដែលចេញពីមាត់របស់ហូសុក ក៏ធ្វើអោយទឹកភ្នែកដែលដក់ក្នុងប្រឡង់ភ្នែកស្រក់មកលើថ្ពាល់អោយទាល់តែបាន

« តែវាក៏អាចទៅហើយ »
____________________________________

« ចៅហ្វាយ តើយើងត្រូវស្រាយចំណងរបស់អ្នកនាងមីឡា ឬអត់ទាន? » បន្ទាប់ពីចេញពីបន្ទប់ក្រោមដី ស៊ូប៊ីន ក៏ប្រញាប់សួរអ្នកមានអំណាចដែលពេលនេះនៅតែរក្សាទឹកមុខមាំគួរអោយខ្លាចមិនរលុប
« មិនបាច់ទេដាក់ចងជាប់កៅអីបែបនោះហើយ បិទភ្លើងហើយក៏ហាមមិនអោយនាក់ណាចូលទាំងអស់លុះត្រាតែមានការអនុញ្ញាតពីយើង »
« បាទទាន » ហើយហូសុក ក៏បន្តដើរឡើងបន្ទប់បាត់មិនសូម្បីក្រលេកមកមើលឬនិយាយអ្វីដាក់ ជុងហ្គុក ដែលឈរក្បែរ។
« មើលឆេរី អោយល្អកុំអោយនាងទៅជិតស្រីម្នាក់នោះអោយសោះ »
« បាទអ្នកប្រុសតូច » ជុងហ្គុក ផ្តាំម្នាក់ទៀតមុននិងដើរទៅរកឡានរបស់ខ្លួនដែលកំពុងចតចាំ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now