Part 21

1.7K 50 0
                                    

« ហូសុក លោកគិតចង់ធ្វើស្អី? » មីឡា សួរគេខ្សឹបៗ ពេលនេះកាម៉េរាច្រើនណាស់ដែលត្រៀមចាប់សកម្មភាពរបស់ពួកគេយកទៅចុះផ្សាយ ជាពិសេសប៉ារបស់នាងក៏កំពុងតែសម្លឹងមើលមកទៀត នាងតាមគេមិនទាន់ពិតមែន
    « នេះមិនមែនជាលើកទីមួយទេដែលរឿងបែបនេះកើតឡើង ក្នុងនាមជាមនុស្សជោគជ័យម្នាក់តែងតែមានមនុស្សច្រណែនឈ្នានីស និងព្យាយាមបំផ្លាញដូច្នេះហើយវាមិនចម្លែកទេដែលមានគេព្យាយាមទម្លាក់កំហុសទាំងអស់មកលើខ្ញុំជាពិសេសរឿងដែលមិនអាចទៅរួចបែបនេះ » ជំនួសអោយឆ្លើយតបនិងសំណួររបស់នាង ហូសុកបែរជាអោនទៅនិយាយដាក់ក្បាលមេក្រូទៅវិញ
     « ដូចដែលអ្នកទាំងអស់គ្នាបានដឹងឮមុននេះចឹង ខ្ញុំជាមនុស្សស្អាតស្អំ មិនមានអ្វីពាក់ព័ន្ធនិងអ្វីដែលព័ត៌មានផ្សាយចេញទៅឡើយ...........ដូច្នេះហើយលោក...នូអារ៍ អ៊ូសូរ៉ូ » ត្រង់ចំណុចនេះអ្នកកម្លោះឈប់បន្តិច កែវភ្នែកក៏សម្លឹងទៅរកម្ចាស់ឈ្មោះដែលខ្លួនហៅ ធ្វើអោយអ្នកការសែតដែលនៅជុំវិញនោះក៏ប្រញាប់ងាកទៅរក នូអារ៍
     « សូមេត្តាមុននិងផ្សព្វផ្សាយអ្វីចេញទៅ លោកគួរតែរកភស្តុតាងណាអោយច្បាស់ជាងនេះបន្តិច ព្រោះអ្វីដែលលោកកំពុងធ្វើនេះវាអាចប៉ះពាល់ដល់ជីវិតរបស់ខ្ញុំជាពិសេសកូនស្រីរបស់លោក......ខ្ញុំមិនគិតថាលោកចង់អោយកូនស្រីរបស់ខ្លួនក្លាយជាមេម៉ាយកូនមួយជាមួយប្តីក្នុងគុកទេមែនទេ? » អ្វីដែលគេនិយាយចេញទៅមិនត្រឹមតែធ្វើអោយបន្ទប់ទាំងមូលស្រឡាំងកាំងនោះទេ សូម្បីតែមីឡា ផ្ទាល់ក៏ទៅជាគាំងនិយាយអីលែងចេញ នាងទៅមានកូនជាមួយគេពីពេលណា? បើទោះជាធ្លាប់ជ្រុលជ្រួសជាមួយគ្នាមួយដងក៏មិនវានមានន័យថានាងនិងមានផ្ទៃពោះដែរ
      « ហូសុក លោកនិយាយ- » មុនពេលមីឡា បានងាកទៅថាអោយគេសម្លេងមាំរបស់ឳពុកនាងក៏បន្លឺមកកាត់មុនទៅហើយ
      « ឯនិយាយថាអ្នកណាក្លាយជាស្រីមេម៉ាយ អាចង្រៃ » នូអារ៍ ស្ទុះឡើងទៅលើឆាកដូចកម្រោលចូល មុខចំណាស់ប្តូរពណ៍ទៅជាក្រហមងាំងព្រោះតែកំហឹង សំណាងដែលមានសន្តិសុខចេញមកចាប់គេទាន់មិនចឹងទេរឿងកាន់តែរញ៉េរញ៉ៃមិនខាន
       « លែងយើង » មនុស្សចំណាស់ទាំងស្រែក ទាំងបម្រាស់ គេចង់ទៅពន្លាត់ស្បែកក្បាលអាចង្រៃនោះដោយផ្ទាល់ដៃ វាប្រាកដជាធ្វើអីលើកូនស្រីគេមិនខាន ព្រោះក្នុងនាមជាឳពុកគេស្គាល់កូនខ្លួនឯងច្បាស់ណាស់ មីឡា មិនមែនជាស្រីដែលដើរអោយប្រុសបំផើមចោលទាំងមិនទាន់រៀបការបែបនេះទេ ជាពិសេសបើមនុស្សម្នាក់នោះជាអាម្នាក់នេះ ព្រោះវាជាប្រភេទមនុស្សប្រុសដែលកូនស្រីគេស្អប់បំផុតហើយ ចង់មកបោកថាជាសង្សានិងគ្នាផង គិតថាតាកញ្ចាស់ម្នាក់នេះនិងល្ងង់ទៅជឿល្បិចរាក់កំផែលបែបនេះឬ?
       « មីឡា មើលទៅប៉ារបស់អូនមិនជឿបងទេ ដូច្នេះអូនប្រាប់គាត់ដោយខ្លួនឯងទៅថាពួកយើងកំពុងមានកូនជាមួយគ្នា » សាតានកម្លោះងាកទៅសម្លឹងមុខនារីក្នុងរង្វង់ដៃទាំងកែវភ្នែកស្រទន់ខុសដាច់ពីកម្លាំងដៃដែលកំពុងច្របាច់ចង្កេះរបស់នាង
    « មីឡា ប្រាប់ប៉ាភ្លាមមកថាអ្វីដែលវានិយាយមិនមែនជាការពិត? » ពេលដែលចូលទៅធ្វើអី ហូសុក មិនបានគាត់ក៏ងាកមកសួរកូនស្រីខ្លាំងៗ ពេលនេះលែងខ្វល់ពីអ្នកកាសែរអីទៀតហើយ អ្វីដែលគាត់ខ្វល់មានតែកូនស្រីរបស់ខ្លួនប៉ុណ្ណោះ។
       មីឡា សម្លឹងមើលមុខឳពុកទាំងទឹកភ្នែកស្ទើរតែស្រក់ចុះមក នាងចង់តែស្រែកប្រាប់ថាគ្រប់យ៉ាងគ្រាន់តែជាល្ខោនបោកប៉ុណ្ណោះនាងមិនបានពាកព័ន្ធនិងប្រុសម្នាក់នេះទេ ហើយក៏មិនបានមានផ្ទៃពោះដូចដែលគេនិយាយដែរ តែនាងមិនអាចធ្វើបានដូចចិត្តចង់ព្រោះពាក្យគំរាមរបស់គេវាលាន់រំពងពេញខួរក្បាលរបស់នាងអស់ទៅហើយ បើនាងហ៊ានជំទាស់ចិត្តគេ គេនិងបំផ្លាញគ្រួសារនាងមិនខានហើយប្រាកដណាស់ នាងមិនព្រមបណ្តោយអោយរឿងបែបនោះកើតឡើងទេ
      « មីឡា នៅស្ងាត់ធ្វើអី អូនគួរតែប្រាប់គាត់ មើលសភាពគាត់នៅពេលនេះទៅចុះ គាត់ចង់ដឹងស្ទើរស្លាប់ទៅហើយ » ពេលឃើញថានាងស្ងាត់យូរមិនមាត់ ហូសុក ក៏ងាកទៅនិយាយប្រាប់ម្តងទៀត ឯមីឡា បានត្រឹមខាំមាត់សង្កត់ចិត្តនិយាយប្រយោគដែលនាងដឹងច្បាស់ថាធ្វើអោយអ្នកមានគុណអស់សង្ឃឹមមកលើខ្លួនយ៉ាងណា
       « មីឡា ប្រាប់ប៉ាមកថាវាធ្វើអី- »
       « អ្វីដែលគេនិយាយជាការពិត.....ពួកយើងកំពុងតែមានកូនជាមួយគ្នា »និយាយចប់ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកដោយអត់មិនបាន។ អ្នកការសែតចាប់ផ្តើមខ្សឹបខ្សៀវគ្នាអោយទ្រហឹង មិនបាច់ប្រាប់ក៏ដឹងថាបន្តិចទៀតព័ត៌មាននេះនិងល្បីសុះសាយយ៉ាងណា។
        « ប្រាប់មកថាវាគម្រាមឯងអោយនិយាយបែបនោះ ប្រាបមកមីឡា ប៉ាដឹងថាឯងគ្មានថ្ងៃទៅទាក់ទងនិងវាទេ » បើទោះជាសម្តីរបស់កូនស្រីធ្វើអោយបេះដូងគេជ្រុះចេញពីទង តែគេក៏នៅតែមានកូនចិត្តលួចគិតថាគ្រប់យ៉ាងមិនមែនជាការពិត
       « ប៉ា..... » មីឡា សម្លឹងមើលមុខឳពុកទាំងកែវភ្នែកអង្វរ.ក នាងមិនចង់អោយគាត់លក់មុខជាងនេះទៀតទេ ហើយនាងក៏មិនចង់អោយរឿងវែងឆ្ងាយជាងនេះដែរ គ្រប់យ៉ាងគួរតែចប់តាំងពីវិនាទីដែលដើរចេញពីប៉ុស្ត៍ប៉ូលីសម្លេះ តែហេតុអីគេនៅតែអូសទាញនាងមកប្រឈមមុខនិងបញ្ហាមួយហើយមួយទៀតបែបនេះ ជាពិសេសពេលនេះគេក៏បង្ខំនាងអោយមកប្រឆាំងនិងគ្រួសារទៀត
       « អ្នកនាងមីឡា រវាងលោកប៉ានិង ស្វាមីគ្មានក្របខណ្ឌរបស់អ្នកនាង តើអ្នកនាងជ្រើសរើសនៅខាងអ្នកណា? » នៅសុខៗសម្លេងរបស់អ្នកការសែតប្រុសម្នាក់ក៏បន្លឺឡើង ធ្វើអោយសម្លេងរញ៉េរញ៉ៃមុននោះស្ងប់បាត់អស់ហាក់ដូចជាកំពុងប្រឹងផ្ទៀងស្តាប់ចម្លើយដែលចេញពីបបូរមាត់របស់នាង
       « អ្នកនាងមីឡា អាចឆ្លើយសំណួរនេះបានទេ? » អ្នកការសែតនោះសួរម្តងទៀត ហើយសំណួរទាំងនោះប្រៀបបាននិងរន្ទៈដែលបាញ់ចំកណ្តាលក្បាលរបស់នាងមិនខុស។ ពេលនេះនៅក្នុងក្រសែរភ្នែកគ្រប់គ្នានាងជាប្រពន្ធគ្មានក្របខណ្ឌរបស់ ហូសុក ទៅហើយ ហើយបើសិនជានាងឆ្លើយថានាងជ្រើសរើសនៅខាងគេ គ្រប់គ្នានិងមើលមកថានាងជាមនុស្សដែលយកប្រុសធំជាងគ្រួសារ ចំណែកប៉ាប្រាកដជាខកបំណងកាន់តែខ្លាំងមិនខាន តែបើនាងនិយាយថាខ្លួននៅខាងឳពុកវិញនោះ ហូសុក ប្រាកដជាមិនលើកលែងអោយនាងទេ........ហេតុអីនាងត្រូវមកធ្លាក់ក្នុងស្ថានការណ៍បែបនេះ?

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now