Part 62

1K 40 0
                                    

« បន្តិចទៀតហ្នឹងដឹងហើយ » គេប្រាប់តែប៉ុណ្ណឹងក៏មិននិយាយអ្វីទៀត។
     ពួកគេបន្តកាន់ដៃគ្នាដើរទៅមុខ ហើយនៅតាមផ្លូវមីឡា ក៏សម្លឹងមើលហាងអាហារតូចៗ និងបារ៍ដែលកំពុងចាក់ចម្រៀងតិចៗកំដរបរិយាកាសពេលរាត្រី ដែលនៅអមជុំវិញខ្លួនមិនដាក់ភ្នែក បបូរមាត់តូចក៏ញញឹមចេញមកថើរៗទាំងមិនដឹងខ្លួន។ ខ្យល់ត្រជាក់ៗ អំពូលភ្លើងពណ៍ទឹកក្រូច និងមនុស្សដែលដើរជ្រួសគ្នាទៅមកមិនឈប់ឈរ គ្រប់យ៉ាងវាសាមញ្ញៗតែបែរជាធ្វើអោយនាងមានអារម្មណ៍ថារំភើប ហើយក៏ធ្វើអោយបេះដូងមានសេចក្តីសុខចម្លែក។ វាប្រៀបដូចជានាងនិងហូសុក កំពុងតែចេញ date ជាមួយគ្នា....ជា date បែបធម្មតាៗដែលមិនបាច់ចំណាយលុយច្រើនចូលហាងទំនើបៗ ស្លៀកពាក់ឡូយឆាយ តែក៏អាចធ្វើអោយមានអារម្មណ៍ថាពិសេស។
« បងចង់ធ្វើរឿងបែបនេះយូរហើយ » នៅសុខៗហូសុក ក៏និយាយឡើង ធ្វើអោយមីឡា អត់មិនបាននិងត្រូវងាកទៅរក។ នៅក្រោមពន្លឺភ្លើងតាមដងផ្លូវ នាងសម្លឹងមើលផ្ទៃមុខពីចំហៀងរបស់ ហូសុក ស្ងាត់ៗមិននិយាយអ្វី។ ទឹកមុខរបស់គេពេលនេះមិនបានចងចិញ្ចើម និងមាំដូចជារាល់ដង តែផ្ទុយទៅវិញវាស្រស់ស្រាយ ហើយក៏ធូរស្រាល.....
« កាន់ដៃគ្នាដើរនៅតាមដងផ្លូវ....ចូលបារ៍ផឹកជាមួយគ្នា...ញាំអាហារធម្មតា នៅកន្លែងធម្មតា....ធ្វើរឿងធម្មតាៗដែលគូស្នេហ៍ទូទៅគេធ្វើ អ្វីអស់នេះ » ហូសុក និយាយប្រាប់ទាំងស្នាមញញឹមថើរៗ។ គេកើតមកនៅក្នុងត្រកូលដែលមានអំណាច មានមាសប្រាក់រាប់លានដុល្លានៅក្នុងខ្លួនតាំងពីកើត ហើយក៏មានជំនួញជាច្រើនដែលត្រូវគ្រប់គ្រង មួយជីវិតរបស់គេតាំងពីតូចរហូតដល់ធំ គឺមានតែពាក្យថារៀន និងធ្វើការ គេមិនដែលមានពេលមកធ្វើអ្វីបែបនេះពីមុនមកទេ សូម្បីតែមកមើលកាំជ្រួចពេលឆ្លងឆ្នាំក៏គេមិនដែលផង គិតមើលម្តងទៀតជីវិតរបស់គេវាមិនបានមានស្អីអស្ចារខ្លាំងដូចដែលគ្រប់គ្នាគិតអីបន្តិចទេ ក្រៅពីលុយ ឡាន និងស្រីដែលដូរដូចជាស្រោមជើង គេគ្រាន់តែជាមនុស្សប្រុសក្បាលរឹង មានអំនួតម្នាក់ដែលមិនធ្លាប់បានធ្វើរឿងដែលខ្លួនចង់ធ្វើប៉ុណ្ណោះ។
« បែបនេះអូនថាពួកយើងក៏មកធ្វើរឿងដែលបងចង់ធ្វើជាមួយគ្នាថ្ងៃនេះតែម្តងទៅ ល្អទេ?» មីឡា ប្រកាសឡើងទាំងស្នាមញញឹមធំដឹងតែរីកមាត់ ដៃក៏ប្តូរពីស្រាក់មកអោប ដៃមាំជាប់
« បងស្រឡាញ់អូនបំផុតហើយ » ហូសុក ងាកទៅចាប់ចង្ការមីឡា អោយងើយមុខបន្តិចមុននិងអោនទៅប្រថាប់បបូរមាត់លើបបូរមាត់នាង ថើបមួយអស់ចិត្តទើបលែងវិញ
« មនុស្សឆ្គួតមកធ្វើថើបអីនៅកន្លែងបែបនេះ » នាងតូចអោនមុខចុះទាំងខ្មាស់អៀន លេងមកថើបនៅកណ្តាលផ្លូវ មានមនុស្សដើរទៅមកមិនឈប់បែបនេះមិនអោយនាងខ្មាស់បានយ៉ាងម៉េច
« យ៉ាងម៉េចអូនខ្មាស់ឬ? » ឃើញថ្ពាល់ក្រហមបែបនេះហូសុក ក៏អត់មិនបាននិងញញឹមបេះបួយ
« អូនមិនបានមុខក្រាស់ដូចអ្នកខ្លះ » និយាយចប់នាងក៏ដើរលឿនៗអោនមុខ ទៅមុនបាត់ទុកអោយហូសុក ឈរសើចម្នាក់ឯងនិងឫកពារគួរអោយស្រឡាញ់របស់នាងមុននិងរត់ទៅតាម
« ចាំបងផង »
« អូនគិតថាពួកយើងគួរតែធ្វើអីមុនល្អ? » ពេលដែលរត់ទៅទាន់ហូសុក ក៏ប្រញាប់លើកដៃកៀក.ក មីឡាអោយទៅរកខ្លួន មុននិងសួរទាំងភ្នែកធ្វើជាសញ្ជឹងគិត
« ហើយបងចង់ធ្វើអីជាងគេ? »
« ធ្វើអូន!! » ប្រុសកំហូចងាកទៅវៃចិញ្ចើមដាក់ ធ្វើអោយមីឡា អត់មិនបាននិងលើកដៃវៃដើមទ្រូងរបស់គេមួយដៃ។ ប្រុសស្អីមិនដឹងរកពាក្យនិយាយអោយនាងអៀនបានគ្រប់ពេលរហូតហើយ
« និយាយសាច់ការ ហូសុក មិនមែនបែបនោះ » ឫកពារដូចក្មេងតូចសម្លក់ពេលដែលមានអ្វីមិនពេញចិត្ត របស់នាងធ្វើអោយហូសុក កាន់តែខ្នាញ់លើសដើម ចង់តែចាប់ក្រញិចអោយណាណីទេ
« ក៏ការពិតហ្នឹងហើយ »
« បើបែបនោះទៅវិញតែម្តងទៅ មិនបាច់ដើរស្អីទៀតទេ »
« កុំអាលប្រញាប់ប្រញាល់មើល ពួកយើងមានពេលពេញមួយយប់ចាំដើរអស់ចិត្តចាំត្រឡប់ទៅធ្វើអូននៅភូមិគ្រឹះក៏បានមិនយឺតពេលទេ » គេដឹងថានាងមិនបានមានន័យបែបនោះតែគេក៏ចូលចិត្តញោះហ្នឹងណា ឃើញមុខក្រហមដូចប៉េងប៉ោះបែបនេះគួរអោយស្រឡាញ់សឹងអី
« ហូសុក!!! »
« អូខេ បងនិយាយលេងទេ ពួកយើងទៅរកអីញាំវិញ »
« វាមិនគួរអោយអស់សំណើច » ឃើញគេសើចសមចិត្តបែបនេះនាងចង់តែខឹងអោយណាណីទេ
« អីយ៉ា បងនិយាយលេងតើ ឈប់ងរ ហើយទៅញាំស្ទេកវិញល្អទេ? »
« នៅម្តុំនេះមានលក់ស្ទេក ដែរឬ? » គ្រាន់តែឮរបស់ញាំអារម្មណ៍អៀនប្រៀន និង ងរ មុននោះក៏រលាយបាត់អស់
« ប្រាដកហើយ បងឮ ស៊ូប៊ីន និយាយថានៅទីនេះមានស្ទេកសាច់ពពែរ ឆ្ងាញ់ណាស់ » មុនមកគេសុទ្ធតែស៊ើបសួរអស់ហើយ ហើយអ្នកជួយជ្រុមជ្រែងរៀបគម្រោងក៏គ្មានអ្នកណាក្រៅពី លោកជំនិត ស៊ូប៊ីនដែរ
« ចឹងតោះទៅ នៅចាំអីទៀត ក្រពះអូនឃ្លានសឹងតែស៊ីពោះវៀនអស់ទៅហើយ » មីឡា ធ្វើមុខស្ញូញ ដៃក៏ប្រឹងអូសមនុស្សមាឌធំអោយដើរតាមខ្លួន។ មិនមែននិយាយលេងនាងឃ្លានពិតមែន តាំងពីចុះពីលើយន្តហោះមិនទាន់បានអីនៅឡើយទេ

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now