Part 55

1.1K 43 1
                                    


     ហើយវាក៏បន្តបែបនោះ នៅតាមផ្លូវទៅបន្ទប់ធ្វើការរបស់យ៉ុនហ្គី អ៊ែលឡាចាប់ផ្តើននិយាយរៀបរាប់ពីលោកពូរបស់នាងអោយមីឡាស្តាប់ជាហូរហែរមិនឈប់ តែវាក៏មិនបានធ្វើអោយមីឡា ធុញទ្រាន់អ្វីនោះទេផ្ទុយទៅវិញមានតែចាប់អារម្មណ៍ខ្លាំង ព្រោះបើតាមតែស្តាប់ពីអ៊ែល យ៉ុនហ្គី មើលទីជាមនុស្សទន់ភ្លន់ហើយក៏កក់ក្តៅខុសដាច់ពី យ៉ុនហ្គី ដែលនាងបានស្គាល់ឆ្ងាយណាស់។

    តុកៗ*
    សម្លេងគោះទ្វារបន្លឺឡើងមុននិងទ្វារបើកបង្ហាញក្បាលតូចច្រម៉ក់របស់អ៊ែលឡាអើតចូលមកសម្លឹងមុខលោកពូរបស់ខ្លួន
     « លោកពូ អ៊ែលចូលបានទេ? »
     « ចូលមកចុះ » គ្រាន់តែទទួលបានការអនុញ្ញាតភ្លាម អ៊ែលក៏ប្រញាប់ញញឹមបើកទ្វារចូលមកដោយមិនភ្លេចអូសមីឡា មកជាមួយ។ យ៉ុនហ្គី សម្លឹងមើលមនុស្សស្រីដែលត្រូវក្មួយជើងល្អអូសចូលមកទាំងចិញ្ចើមចងជាប់គ្នា។ ពីរនាក់នេះគិតចង់ធ្វើស្អីទៀតហើយ??
     « អ៊ែលមករកពូមានការអីឬ? » ហ៉ុនហ្គី ទម្លាក់ប៊ិចចុះ អោបដៃផ្អែកកៅអីសួរដោយសម្លេងមាំ
     « លោកពូសន្យាថានិងនាំអ៊ែលទៅលេងសួនកម្សាន្ត.... » និយាយដល់ត្រឹមនេះនាងតូចក៏ឈប់បន្តិច ភ្នែកនៅតែសម្លឹងមុខលោកពូមិនដាក់ ហើយពេលឃើញគាត់ងក់ក្បាលអោយបន្តនាងក៏ប្រញាប់និយាយ
      « ហើយពេលនេះអ៊េលមកទារសន្យាហើយ » ប្រយោគនោះអត់មិនបាននិងធ្វើអោយយ៉ុនហ្គី ជ្រិមភ្នែកសម្លឹងមើលក្មួយស្រីរបស់ខ្លួនមិនដាក់ គេកំពុងសម្រេចចិត្តថាគួររក្សាសន្យាឬក៏ប្រាប់នាងអោយប្តូរថ្ងៃទៅថ្ងៃក្រោយវិញព្រោះថ្ងៃដេញថ្លៃជិតចូលមកដល់ហើយ កំឡុងពេលនេះមានឯកសារច្រើនណាស់រងចាំអោយស៊ីញ៉េរ រវល់សឹងតែដកឃ្លាមិនរួចទៅហើយ។
     « អ៊ែលចាំទៅថ្ងៃក្រោយបានឬអត់? » អ្នកកម្លោះលើកចិញ្ចើមម្ខាងសួរ
      « តែលោកពូនិយាយថាថ្ងៃនេះ » នាងតូចពេបមាត់តូចចិត្តសឹងតែស្រកទឹកភ្នែក នាងចង់ចេញទៅដើរលេងខាងក្រៅយូរហើយតែមិនដែលមានអ្នកជូនទៅសោះ នៅផ្ទះប៉ាក៏មិនដែលលេងជាមួយ ម៉ាក់ក៏រវល់ ចំណែកលោកពូក៏តែងតែនិយាយថាថ្ងៃនេះថ្ងៃនោះមិនឈប់ បែបនេះមិនអោយនាងតូចចិត្តម៉េចនិងកើត
      « យ៉ុនហ្គី ខ្ញុំថាទៅមួយភ្លេតប្រហែលជាមិនអីទេដឹង? » មីឡា លូកមាត់ជួយកាន់ជើងអ៊ែល ពេលក្រលេកមកឃើញថាទឹកមុខក្រមុំតូចពេលនេះអាចនិងយំបានគ្រប់ពេល
      « នាងដឹងស្អីទៅមីឡា? » គិតហើយថានាងប្រាកដជាត្រូវមាត់ តែបើជ្រុលជាត្រូវទៅហើយក៏គួរតែមុខក្រាស់តមាត់បន្តទៀតទៅ
      « ខ្ញុំមិនដឹងថាលោករវល់ការងារខ្លាំងប៉ុណ្ណាទេ តែយកពេលមួយម៉ោងពីរមកដើរលេងជាមួយក្មួយខ្លះវាប្រហែលជាមិនធ្វើអោយជំនួញរបស់លោកខាតរាប់លាននោះទេ »
     « មែនហើយលោកពូ ទៅទៅណា អ៊េលចង់ទៅ » និយាយចប់រាងតូចទ្រលុកទ្រលន់ក៏ប្រញាប់រត់ត្រេទៅអង្រួនជើងលោកពូ ភ្នែកមូលៗក៏សម្លឹងមើលយ៉ុនហ្គីដោយប្រើក្រសែរភ្នែកកូនឆ្កែគួរអោយអាណិត
      « តែពួកយើងទៅបានតែមួយភ្លេតប៉ុណ្ណោះសុខចិត្តដែរទេ? » យ៉ុនហ្គី លើកនាងមកអង្គុយលើភ្លៅមុននិងសួរបញ្ជាក់
     « មួយភ្លែតក៏បាន »
      « អូខេ ពូជូនទៅក៏បាន »
      « យេ លោកពូគួរអោយស្រឡាញ់បំផុត ជូប- » អ៊េល ហក់អោប.កអ្នកកម្លោះដោយមិនភ្លេចថើបថ្ពាល់គេមួយខ្សឺតធំ ចំណែកយ៉ុនហ្គីក៏បានតែញញឹមថើរៗមុននិងអោនថើបថ្ងាស់នាងវិញ
       « ទៅរៀបចំខ្លួនជាមួយបងមីឡា ចុះបន្តិចទៀតពូនិងចុះទៅ »
       « ចា៎ » គ្រាន់តែយ៉ុនហ្គី ដាក់ចុះពីលើភ្លៅភ្លាមនាងតូចក៏រត់ទៅរកមីឡា ភ្លែត
       « បងស្រីតោះយើងទៅរៀបចំខ្លួន »
       « ចា៎ តោះ » មីឡា សម្លឹងមើលមុខយ៉ុនហ្គី ម្តងទៀតក៏ឃើញថាទឹកមុខគេពេលនេះត្រឡប់មកមាំទៀតបាត់ទៅហើយ
       « ខ្ញុំទៅសិនហើយ » មីឡា គ្រាន់តែប្រាប់គេប៉ុណ្ណឹងក៏ដឹកដៃអ៊ែលចេញទៅ ហើយប្រាកដណាស់ថាយ៉ុនហ្គីមិនបានចាប់ឭអារម្មណ៍សម្តីនាងនោះទេ។ ថាហូសុកទៅពិបាកយល់ តែប្រុសម្នាក់នេះពិបាកយល់ហើយក៏សោះកក្រោះជាងហូសុកទៅទៀត។ ( មិត្តភក្តិគេនេះចរិកមិនអោយខុសគ្នាសោះ )

៙លើយន្តហោះ
     នៅលើយន្តហោះដែលហោះផុតទៅក្នុងអាកាស ហូសុក អង្គុយពីមុខលេបថបទាំងអារម្មណ៍កំពុងអណ្តែងអណ្តូងទៅឆ្ងាយមិននៅក្នុងខ្លួន។

    ២ម៉ោងមុន*
     បន្ទាប់ពីទុកសំបុត្រអោយមីឡា រួចហូសុកក៏ដើរចេញពីបន្ទប់ចុះមកក្រោម។
      « ចៅហ្វាយប្រាកដហើយឬថាមិនអោយខ្ញុំទៅ? » ស៊ូប៊ីន ប្រញាប់សួរឡើងពេលដែលហូសុក បម្រុងនិងដើរទៅរកឡានដែលបើកទ្វារចាំស្រាប់
      « ឯងនៅទីនេះហើយ »
      « តែ... »
      « យើងនិងទុកចិត្តខ្លាំងបើមានឯងនៅក្បែរមីឡា »
      « បាទទាន »
      « ហាមអោយមីឡា កើតអីយល់ទេ? បើមានរឿងអីកើតឡើងត្រូវទាក់ទងទៅយើងភ្លាម »
      « បាទ ខ្ញុំនិងមើលថែរអ្នកនាងមីឡា អោយល្អ »
      « ល្អ » ហូសុក វាយស្មាកមនុស្សជំនិតតិចៗ មុននិងបែរខ្លួនឡើងឡានដែលមាន មេសិន អង្គុយចាំ
      « ចេញដំណើរទៅ »
      « បាទ »

       នៅក្នុងឡានគ្រប់ដណ្តប់ទៅដោយភាពស្ងៀមស្ងាត់ ហូសុក សម្លឹងមើលទៅក្តៅបង្អួចមួយសំទុះមុននិងងាកមកសម្លឹងមើលមេសិន ដែលកំពុងផ្ចង់អារម្មណ៍បើកឡាន
      « ថ្ងៃនោះឯងជូនមីឡា ទៅមន្ទីរពេទ្យមែនឬអត់? » សំណួរភ្លាមៗរបស់ហូសុក ធ្វើអោយមេសិន ចាប់ផ្តើមធ្វើខ្លួនមិនត្រូវមិនដឹងត្រូវឆ្លើយយ៉ាងណា តំបូងក៏គិតបន្តកុហក់តាមអ្វីដែលមីឡា ធ្លាប់សុំតែពេលមកគិតម្តងទៀត ហូសុកប្រហែលជាដឹងការពិតទៅហើយបែបនេះគេកុហកក៏គ្មានប្រយោជន៍អ្វីដែរ
     « បាទ! »
     « នាងទៅធ្វើអី? »
     « គឺអ្នកនាងមីឡា មិនស្រួលខ្លួនទាន »
     « នាងឈឺអីឬ? » មេសិន លួចសម្លឹងមើលទឹកមុខព្រួយបារម្ភរបស់ហូសុក តាមកញ្ចក់ហើយពេលនេះគេក៏យល់ពីអ្វីដែលចៅហ្វាយគេនិយាយពិតមែន។ អ្នកប្រុសហូសុក ផ្លាស់ប្តូរហើយ គាត់មើលទៅដូចជាស្រឡាញ់មីឡា ខ្លាំងណាស់គ្រាន់តែឮថាចូលមន្ទីរពេទ្យក៏ព្រួយបារម្ភខ្លាំងតែម្តង
     « ខ្ញុំមិនដឹងទេទាន អ្នកនាងមីឡា គ្រាន់តែប្រាប់ថាគាត់អាចនិងចាញ់អកាសធាតុ »
     « នាងប្រាប់តែប៉ុណ្ណឹងទេឬ? »
     « បាទ »។
.............................

     ហើយការសន្ទនានោះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់ហូសុក មកដល់ពេលនេះ។ គេមិនយល់ទេហេតុអីបានជាមីឡាចង់លាក់បាំងរឿងនាងទៅមន្ទីរពេទ្យពីគេទាំងដែរវាមិនគួរជារឿងធំដុំដល់ថ្នាក់មិនអាចប្រាប់បាននោះទេ

      « អូនកើតអីអោយប្រាកដមីឡា ហេតុអីចាំបាច់កុហក់បង? »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now