ផិប!ផិប! សម្លេងជើងធាក់ទ្វារឡានបន្លឺឡើងមិនឈប់ ហើយមិនយូរប៉ុន្មានទ្វារឡានដែលខ្ទេចស្រាប់ព្រោះតែរងការទង្គិចពេលក្រឡាប់ក៏របើកឡើង ហូសុក ស្រវារទាញចង្កេះមីឡា មកអោបមុននិងប្រញាប់ហែលចេញពីក្នុងឡានទៅរកផ្ទៃទឹក។
មីឡា ច្របាច់ដៃមនុស្សប្រុសដែលកំពុងអោបចង្កេះនាងខ្លាំងៗក្នុងន័យអោយគេដឹងថាពេលនេះនាងជិតអស់ខ្យល់ហើយ សួតរបស់នាងវាកំពុងតែត្រដររកខ្យល់ តែជំនួសអោយការហែលកាន់តែលឿនហើយនាំនាងទៅរកផ្ទៃទឹក ហូសុកបែរជាងាកមករកមុននិងចាប់ស្មាររបស់នាងរុញត្រឡប់ចូលទៅក្នុងជម្រៅទឹកវិញមួយទំហឹង ធ្វើអោយមីឡា ត្រូវបើកភ្នែកធំសម្លឹងមើលមនុស្សប្រុសដែលកំពុងហែលទៅចោលខ្លួនទៅរកផ្ទៃទឹកទាំងមិនជឿនិងភ្នែក នាងមានអារម្មណ៍ថាខ្លួនឯងកំពុងតែយំ ហេតុអីគេអាក្រក់បែបនេះ នាងតូចគិតទាំងភាពតូចចិត្តលាយលំកំហឹង ដៃជើងក៏ប្រឹងហែលឡើងទៅលើអោយលឿនតាមដែលខ្លួនឯងអាចធ្វើបាន តែព្រោះតែខ្វះអុកស៊ីសែនយូរពេកទើបវាធ្វើអោយដៃជើងនាងទៅជាខ្សោយកម្រើកសឹងតែមិនទៅមុខ ពេលនេះនាងមានអារម្មណ៍ថាខ្លួនឯងជិតទ្រាំលែងបានពិតមែនហើយ។ តែមុនពេលដែលស្មារតីបាត់ទៅមួយរយភាគរយ នាងមានរម្មណ៍ដល់រង្វង់ដៃមួយគូរដែលលូកមកទាញនាងទៅរកហើយចំហាយក្តៅដែលអមមកជាមួយបបូរមាត់ទន់ដែលផ្តិតជាប់និងបបូរមាត់របស់នាងធ្វើអោយភ្នែកមីឡា ត្រូវត្រឡប់មកបើកធំៗវិញ។ បបូរមាត់ទាំងពីរផ្ទប់លើគ្នា មុននិងមីឡា បើកមាត់ទទួលយកខ្យល់ពីបបូរមាត់អ្នកម្ខាងទៀតមកបំពេញក្នុងសួតរបស់ខ្លួន។ មិនស្មានថាអ្នកដែលបិះនិងធ្វើអោយនាងស្លាប់ច្រើនដង ជួយនាងអោយផុតពីស្លាប់ច្រើនដងដែរបែបនេះសោះ។
ហូសុក ទាញនាងចេញពីខ្លួនបន្តិចមុននិងលើកមេដៃម្ខាងឡើងដើម្បីបញ្ជាក់ថានាង អូខេ ឬអត់ហើយពេលឃើញនាងងក់ក្បាល គេក៏ប្តូរទៅចង្អុលផ្នែកខាងឆ្វេង ដែលនាងអាចកាត់ន័យយល់ថានោះជាផ្លូវដែលពួកគេគួរតែហែលទៅ។ ដៃមាំដែលអោបក្រសោបនាងមុននោះក៏ប្រលែងវិញ មុននិងបែរខ្លួនហែរនាំផ្លូវទៅ ដោយមិនភ្លេចងាកមកមើលច្រើនដងដើម្បីអោយប្រាកដថានាងនៅតាមគេពីក្រោយ។
ហូសុក សម្លឹងមើលស្រមោលធំនៅលើផ្ទៃទឹករួចក៏ងាកមកចាប់ស្មានាងម្តងទៀត តែលើកនេះផ្ទុយពីលោកមុន គេធ្វើសញ្ញាអោយនាងចាំមួយភ្លែត មុននិងគេហែរឡើងទៅផ្ទៃទឹកហើយអើតក្បាលមើលម្តងទៀត។ ពេលឃើញថានៅខាងលើគ្មានអ្វីខុសប្រក្រតីអ្នកកម្លោះក៏ប្រញាប់លោកដៃទៅទាញនាងឡើងមកលើផ្ទៃទឹកមួយរំពេច។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...