Part 22

1.7K 52 0
                                    

     ដៃតូចៗច្របាច់ចូលគ្នាណែនក្រចកសឹងតែចាក់ធ្លុះសាច់ចេញឈាមទៅហើយ មុខក៏ស្លេក ឯញើសក៏ហូរមកមិនឈប់ នាងមិនដឹងពិតមែនថាគួរឆ្លើយបែបណាទេ ជាពិសេសពេលដែលគ្រប់គ្នាសម្លឹងមើលមកដោយក្រសែរភ្នែកចង់ដឹង មិនលើកលែងសូម្បីតែប៉ារបស់នាងនិង ហូសុក ដែលសម្លឹងមកដោយការដាក់សម្ពាធបែបនេះ។
      ហូសុក សម្លឹងមើលមនុស្សស្រីដែលខ្លួនកំពុងអោបមិនដាក់ភ្នែក គេចង់ដឹងដូចគ្នាថានាងនិងជ្រើសរើសបែបណា ព្រោះសម្រាប់គេមិនថាចម្លើយណានោះទេនាងនិងគ្រួសារក៏គង់តែខ្ចប់ក្នុងដៃគេដដែលហ្នឹង។
       « មីឡា អូនមិនឆ្លើយទេឬ? គ្រប់គ្នាកំពុងរងចាំហើយ » អ្នកកម្លោះធ្វើជានិយាយប្រាប់នាងទាំងសម្លេងស្រទន់ដោយគ្មានភាពបង្គាប់បង្ខំ ខុសដាច់ពីក្រសែរភ្នែកមុតដែលសម្លឹងទៅ
       « អឺ....គឺ.... »
       « មីឡា » លើកនេះជាលោកប៉ានាងជាអ្នកហៅម្តង
       « អ្នកនាងមីឡា យ៉ាងម៉េចហើយ? » អ្នកកាសែតប្រុសនោះសួរម្តងទៀត ធ្វើអោយទឹកមុខមីឡា កាន់តែស្លេកស្លាំង បេះដូងលោតស្ទើរតែធ្លាយទ្រូងទៅហើយ
       « ហូ....ហូសុក.... » សម្លេងខ្សោយៗដែលចេញពីបបូរមាត់ក្រពុំទោះវាឮតិចៗ តែចំពោះបរិកាសដែលស្ងាត់បែបនេះវាក៏ល្មមនិងធ្វើអោយគ្រប់គ្នានៅក្នុងសាលបានឮច្បាស់ៗ ជាពិសេស ហូសុក ដែលកំពុងអោបចង្កេះនាងនោះពេញចិត្តដល់ថ្នាក់ទប់ញញឹមមិនជាប់
        « ល្អណាស់ អូនសម្លាញ់ ជូប* » នាយកម្លោះមិនត្រឹមតែនិយាយនៅអោនមុខមកថើបថ្ពាល់នាងលាន់ខ្សឺតនៅចំពោះមុខគ្រប់គ្នា
        « មិនពិតមីឡា ប្រាប់ប៉ាមកថាឯងនិយាយកុហក » នូអារ៍ ឡូឡាហើយក៏ចាប់ផ្តើមកញ្រ្ជោលឡើងម្តងទៀត
        « ខ្ញុំនិយាយជាការពិត អ្វីដែលលោកប៉ាធ្វើលើកនេះខុសពិតមែន » នាងក្រមុំងើយមុខថាអោយ ឳពុកនៅមុខគ្រប់គ្នា ទាំងបេះដូងកំពុងទ្រហោរយំ
        « មីឡា ឯងមិនមែនបែបនោះ វាធ្វើស្អីឯងទើបបានជាមកឈរខ្លួនប្រឆាំងនិងឳពុកខ្លួនឯងបែបនេះ! » គាត់ស្រែកដាក់នាងខ្លាំងៗ ពេលនេះទាំងខឹងនិងខ្លួនឯងទាំងខឹងនិងកូន ហើយក៏តូចចិត្តខ្លាំងព្រោះកូនស្រីតែមួយរបស់គាត់បែរជាមិនជ្រើសរើសឈរនៅខាងខ្លួន 
        « គេមិនបានធ្វើអ្វីខ្ញុំនោះទេ ទាំងនេះជាការសម្រេចចិត្តរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ » ត្រូវតែខាំមាត់សង្កត់ទឹកភ្នែកអោយជាប់ មីឡា បន្តិចទៀតគ្រប់យ៉ាងក៏ចប់ហើយ។ នាងនិយាយប្រាបខ្លួនឯងក្នុងចិត្ត ទាំងមិនដឹងទេថាគ្រប់យ៉ាងវាមិនបានជិតបញ្ចប់នោះទេផ្ទុយទៅវិញវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ
        « ហូសុក យើ...យើងត្រឡប់ទៅវិញទៅ »
        « អូខេ អូនសម្លាញ់ » ហូសុក និយាយដោយសម្តីផ្អែមល្ហែម មុននិងត្រកងរាងកាយនាងអោយចុះពីលើឆាកទៅជាមួយខ្លួន
        « មីឡា ត្រឡប់មកវិញឯងគ្មានសិទ្ធទៅជាមួយវាទេ.....មីឡាមកនិយាយជាមួយប៉ាអោយច្បាស់សិន.....លែង! » សម្លេងលាន់ទ្រហឹងរបស់ នូអារ៍ បន្លឺឡើងពីក្រោយខ្នងមិនឈប់ តែមីឡា បែរជាជ្រើសរើសដើរទៅមុនមិនសូម្បីតែងាកត្រឡប់មកមើល នាងខ្លាច......ខ្លាចថាខ្លួនឯងនិងបង្ហូរទឹកភ្នែកអោយគាត់ឃើញ.....ខ្លាចថាភាពទន់ជ្រាយ និងចិត្តទន់របស់នាងធ្វើអោយគ្រប់យ៉ាងកាន់តែយាប់យឺនលើសដើម
        « ធ្វើបានល្អណាស់ សំណព្វចិត្ត » ហូសុក អោនមកខ្សឹបដាក់នាងតិចៗដោយសម្លេងសមបំណង ជាហេតុធ្វើអោយនាងក្រមុំត្រូវងើយមុខទៅសម្លក់គេទាំងកែវភ្នែកក្រហមច្រាល តែថានាងមិនបានធ្វើអោយគេព្រឺរោមនោះទេ ផ្ទុយទៅវិញកាន់តែសប្បាយចិត្តទៅវិញទេ ដែលបានឃើញសភាពគ្រួសារនាងទៅជាបែបនេះ។
         រូបភាពដែលហូសុក បណ្តើរនាងកាត់ហ្វូងអ្នកកាសែតទៅរកឡាន និងហេតុការណ៍មុននេះធ្វើអោយអ្នកដែលកំពុងលួចមើលចញ្ចេញស្នាមញញឹមតិចៗចេញមក
   « លេងហ្គេមនេះអោយសប្បាយសិនចុះ ហូសុក វ៉ូស្សែនីលេក ព្រោះបន្តិចទៀតវានិងដល់វេនឯងម្តងហើយ »
______

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now