Part 104

1K 34 0
                                    

     មួយម៉ោងក្រោយបន្ទាប់ពីឯកសាររកស៊ីខុសច្បាប់ទាំងប៉ុន្មានរបស់ម៉ាទីវ ត្រូវបានបញ្ជូនទៅដល់ដៃប៉ូលីសអន្តរជាតិ តុលាការក៏ចេញបញ្ជាឃាត់ខ្លួនប្រធានាធិបតី និងអ្នកជាប់ពាក់ព័ន្ធទាំងប៉ុន្មានមកធ្វើការស៊ើបអង្កេត។ ព័ត៌មានបាត់ខ្លួនរបស់មនុស្សជាច្រើននាក់ក៏ត្រូវសើរើឡើងម្តងទៀតបន្ទាប់ពីឃើញថាវាមានការពាក់ព័ន្ធនិងការរកស៊ីខុសច្បាប់របស់ម៉ាទីវ។ បញ្ហាទាំងនេះត្រូវបានគេយកចុះផ្សាយពេញបណ្តាញសង្គមអ៉ីនធឺណែត និងគ្រប់ប៉ុស្ត៍ទូរទស្សន៍ក្នុងប្រទេសធ្វើអោយប្រជាជនបន្ទាប់ពីបានដឹងរឿងមានការខឹងសម្បារយ៉ាងខ្លាំង ហើយទីក្រុងដ៏ស្ងប់ស្ងាត់ក៏ក្លាយជាកន្លែងដែលគ្រប់គ្នាប្រមូលផ្តុំគ្នាស្រែកតវ៉ាដោយកំហឹង ជាពិសេសសេតៈវិមានរបស់ប្រធានាធិបតីក៏ត្រូវអង្គភាពពិសេសបញ្ជូនមនុស្សទៅឡោមព័ទ្ធយ៉ាងតឹងរឹង ការពារពីការវាយប្រហាររបស់ប្រជាជននៅខាងក្រៅផង និងការពារមិនអោយអ្នកនៅក្នុងវិមានលួចរត់គេចផង។

« លោកនីខូឡាស់ ជាការពិតដែរទេដែលគេនិយាយថាលោកឡើងជាប្រធានអង្គភាព FBI ព្រោះលោកជួយលាក់ការសង្ងាត់ជូនលោកប្រធានាធិបតី?! »
« លោក នូអារ៍ តើជាការពិតទេដែលថាលោកជាអ្នកនៅពីក្រោយខ្នងការវាយប្រហារទៅលើ ហូសុក វ៉ូស្សែនីលេក កាលពីប៉ុន្មានខែមុន? »
« ប៉ូលីស និយាយថាពួលលោកជាអ្នកនៅពីក្រោយការបាត់ខ្លួនរបស់ក្មេងស្រីទាំង ១២ នាក់នោះ តើវាជាការពិតដែរទេសូមបកស្រាយបន្តិចមក!! »
« លោក- »
វិនាទីដែល នូអារ៍ និង នីខូឡាស់ ទម្លាក់ជើងចុះពីលើឡានប៉ូលីស ក្រុមអ្នកការសែតភ្លូតទឹកភ្លូតដីរត់មកចោលរោមសួរសំណួរបន្តគ្នាមិនចេះចប់ តែពួកគាត់នៅតែបង្ហាញទឹកមុខធ្មឹងមិនព្រមតប.តអ្វីទាំងអស់
« សុំជៀសផ្លូវផង ពេលនេះប៉ូលីសកំពុងធ្វើការ បើត្រូវការព័ត៌មានអ្វីអាចមកពេលក្រោយម្តងទៀត ពេលដែលប៉ូលីសធ្វើសន្និសិទ្ធការសែតបាន » មេប៉ូលីស ម្នាក់និយាយដោយសម្លេងមាំមានអំណាច ដៃម្ខាងច្រាន់គ្រប់គ្នាដែលនៅមុខខ្លួនអោយចេញពីផ្លូវ ដៃម្ខាងទៀតក៏អូសនីខូឡាស់ដែលដៃទាំងពីរជាប់ខ្នោះ អោយដើរជ្រៀតហ្វូងអ្នកការសែតទៅតាមខ្លួន។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now