Part 65

1K 39 1
                                    

  ពេលវេលាសប្បាយដែលចំណាយជាមួយគ្នាដើរលឿនជាងការគិតទៅទៀត។ ថ្ងៃនេះនាងនិងហូសុក បានធ្វើរឿងជាមួយគ្នាជាច្រើន មិនថាជាការជិះទូកមើលព្រះចន្ទ មើលកាំជ្រួចជាមួយគ្នា កាន់ដៃគ្នាដើរធម្មតាៗ ដូចជាគូស្នេហ៍ដទៃ ទោះវាស្តាប់ទៅដូចជាគ្មានអ្វីអស្ចារ្យតែសម្រាប់នាងគ្រប់វិនាទីដែលចំណាយជាមួយប្រុសម្នាក់នេះគឺសុទ្ធតែអស្ចារ្យ និងមានន័យបំផុត។
« អរគុណសម្រាប់ថ្ងៃនេះ.....អូនសប្បាយខ្លាំងណាស់ » មីឡា និយាយប្រាប់ទៅកាន់ហូសុក ដែលកំពុងបើកឡាន។ ឯដៃទំនេរម្ខាងទៀតក៏លើកទៅអង្អែលដៃដែលកំពុងស្រាក់គ្នារបស់ហូសុក ខ្លាំងៗ បបូរមាត់ក៏ញញឹមមិនរលុប បញ្ជាក់បានច្បាស់ថានាងមិនបានចេះតែនិយាយៗនោះទេ
« អោយតែអូនសប្បាយចិត្តបងអាចអោយអូនបានគ្រប់យ៉ាង » ហូសុក ងាកមកញញឹមស្រទន់ដាក់ មុននិងលើកខ្នងដៃរបស់នាងមកថើបថ្នមៗ
« តែថានិយាយទៅបងផ្លាស់ប្តូរច្រើនណាស់ដឹងខ្លួនទេ? » នៅសុខៗនាងក៏ចង់លើករឿងនេះមកនិយាយ។ នាងគិតថាគេប្រហែលជាមិមដឹងថាខ្លួនផ្លាស់ប្តូរអ្វីខ្លះឬអត់ទេ
« មែនឬ? មិនប្លែកទេបើអូននិយាយបែបនេះ ព្រោះសូម្បីតែ ជុងហ្គុក និង យ៉ុនហ្គី ក៏ថាបងប្លែកដែរ »
« ពិតមែនឬ? »
« អឺម....តែថាចំពោះអូនបងប្លែកយ៉ាងម៉េច? » ក្នុងភ្នែក អ្នកដទៃគេប្រែប្រួលយ៉ាងណាមិនខ្វល់ស្រាប់ទៅហើយ សំខានជាមីឡា ទៅវិញទេ គេចង់ដឹងថាក្នុងភ្នែករបស់នាងគេជាមនុស្សយ៉ាងម៉េច
« កាលពីមុនបងក៏សម្តីអាក្រក់ មានអំនួត យកតែចិត្តខ្លួនឯង ទំនើង ហើយក៏ពូកែស្រែកបញ្ជា ផ្តាច់ការថែមទាំងក្បាលរឹងទៀតផង » មីឡា ជ្រួញច្រមុះថាអោយ ឯខួរក្បាលក៏នឹកដល់អតិតកាលដែលពួកគេជួបគ្នាដំបូង កាន់តែគិតក៏កាន់តែមិនជឿថាហូសុក ដែលនាងជួបថ្ងៃនោះជាហូសុក តែមួយដែលកំពុងបើកឡានកាន់ដៃនាងនៅពេលនេះ
« ពិតមែនឬ? ហើយចុះពេលនេះបងប្លែកយ៉ាងម៉េច? »
« ក៏គួរអោយស្រឡាញ់ សម្តីផ្អែម ពូកែយល់ចិត្ត ពូកែថ្នាក់ថ្នម ចេះខ្វល់ខ្វាយនិងបារម្ភគ្រប់ពេល ដល់ថ្នាក់អូននៅមិនចង់ជឿនិងភ្នែកផងថាបងជាមនុស្សតែមួយដែលលើកកាំភ្លើងភ្ជុងក្បាលអូនប៉ុន្មានខែមុនឬអត់! »
« អីយ៉ា! ហេតុអីចាំបាច់លើកយករឿងនោះមកនិយាយបំភ្លេចចោលមិនបានឬ? » ហូសុក បន្លឺសម្លេងចុងច្រមុះហាក់ដូចជាខ្មាស់ដែលនាងលើកយករឿងកាលពីមុនមកនិយាយ។ មែនហើយមិនអោយគេខ្មាស់បានយ៉ាងម៉េច បើកាលពីមុនគេវាអាក្រក់ធ្វើអីមិនចេះគិតបែបនោះ
« ហេតុអីត្រូវបំភ្លេចចោល អូនថាវាជាការចងចាំដ៏ល្អមួយតើ ព្រោះបើគ្មានថ្ងៃនោះ ក៏គ្មានពួកយើងនៅថ្ងៃនេះដែរ »
« បើអូនគិតបែបនោះបងក៏មិនថាអី អោយតែអូនពេញចិត្តបងក៏ពេញចិត្ត » ហូសុក ងាកទៅញញឹមផ្អែមល្ហែមដាក់នាងម្តងទៀត ហើយវិនាទីដែលកែវភ្នែកទាំងគូរប្រសព្វគ្នា គេមានអារម្មណ៍ថាដូចជាមានចរន្តអ្វីមួយឆ្លងចូលមកដែលធ្វើអោយគេចង់តែឈប់ឡានហើយចាប់នាងថើបអោយណាណីទេ
« ឈប់សម្លឹងមុចអូនហើយងាកទៅសម្លឹងមើលផ្លូវវិញទៅមនុស្សឆ្គួត » នាងអៀនទៀតហើយ អោយតែប្រសព្វភ្នែកនិងកែវភ្នែកមុតមួយគូរនោះពេលណានាងតែងតែអៀនធ្វើខ្លួនមិនត្រូវគ្រប់ពេល
« បាទ » ហូសុក ទាញដៃនាងមកថើបម្តងទៀត មុននិងប្តូរទភចាប់អារម្មណ៍ផ្លូវនៅចំពោះមុខវិញ។ ពេលវេលាចេះតែដើរទៅមុខ ដៃដែលកំពុងស្រាក់គ្នាយូរៗទៅក៏ប្រលែងដោយហូសុក ប្តូរមកដាក់ដៃលើភ្លៅរបស់នាងវិញ។ បើគេដាក់ធម្មតាៗក៏ប្រហែលជាមិនមានផលប៉ះពាល់ដល់អារម្មណ៍នាងខ្លាំងអីណាស់ណាដៃតែនេះ ដៃរបស់គេនៅមិនស្ងៀមសោះទាំងស្ទៀបទាំងអង្អែលហើយក៏ច្របាញ់ម្តងខ្លាំងម្តងតិច សាងអោយនាងអត់មិនបាននិងមានអារម្មណ៍ស្រៀវស្រើប
« បងនឹកអូនណាស់មីឡា » សុខៗ ហូសុក ក៏និយាយឡើងទម្លុះបរិយាកាសស្ងៀមស្ងាត់ ឯមីឡា ដែលរវល់តែផ្តោតអារម្មណ៍លើដៃរបស់គេក៏ត្រូវងាកមុខខ្វាច់ទៅរកអ្នកកម្លោះ មុននេះគេថាម៉េច? ឬថាគេចាប់បានថានាងកំពុងគិយអី? ស្លាប់ហើយបើបែបនោះមែនអាម៉ាសមុខខ្លាំងណាស់
« មីឡា? អូនឮបងនិយាយឬអត់? »
« ចា៎...ចា៎ស? » មីឡា ឯងចំពិតមែនហើយ ផ្ចង់អារម្មណ៍បន្តិចទៅ ផ្ចង់អារម្មណ៍!! ....នាងតូចអត់មិនបាននិងថាអោយខ្លួនឯងក្នុងចិត្តតិចៗ
« បងនិយាយថាបងនឹកអូន តែអូនមើលទៅដូចជាភ្លឹកៗ គិតពីអ្វីឬ? » មិននិយាយតែមាត់ ដៃមាំក៏អង្អែលឡើងមកលើគល់ភ្លៅនាងខ្ពស់លើសដើម ហើយបើបែបនេះអោយនាងផ្ចង់អារម្មណ៍យ៉ាងម៉េច?!!
« គ្មានអីទេ »
« ពិតមែនឬ? តែមុខរបស់អូនមើលទៅមិនដូចមិនអី អីបន្តិចទេ »
« មុខអូនកើតអីឬ? » មីឡា ប្រញាន់លើកដៃអង្អែលមុខរបស់ខ្លួន ពេលនេះឯងទើបនាងចាប់អារម្មណ៍មុខរបស់ខ្លួនក្តៅប៉ុណ្ណា
« គឺក្រហមនោះអី ឬថាអូនអៀនដែលបងដាក់ដៃលើភ្លៅ? » អ្នកកម្លោះលើកចិញ្ចើមម្ខាងសម្លឹងមើលមនុស្សស្រីដែលអង្គុយក្បែរខ្លួនជាមួយក្រសែរភ្នែកវិភាគ ហើយឫកពារអៀនៗធ្វើខ្លួនមិនត្រូវ បូករួមនិងមុខក្រហមហើយអាការៈប្រឹងត្បៀតភ្លៅចូលគ្នា របស់នាងនោះក៏ធ្វើអោយគេយល់ន័យភ្លាម
« បងគិតថាបងដឹងថាអូនកើតអីហើយ » ហើយស្នាមញញឹមចុងមាត់ដ៏មានមុនស្នេហ៍និងពោរពេញដោយល្បិចក៏លេចឡើងលើបបូរមាត់ស្អាត
« អ-អូន មិនបានកើតអី » មីឡា ប្រញាប់សារ៉េខ្លួនអង្គុអោយស្រួល ដៃក៏លើកមកវែកសក់ធ្វើជាមិនដឹងអ្វី ទាំងដែលធាតុពិតនាងញាប់ញ័រពេញទ្រូងអស់ទៅហើយ
« បាទ មាត់និយាយថាមិនបានកើតអី តែទឹកមុខនិងកាយវិការរបស់អូន បញ្ជាក់ច្បាស់ណាស់ថាអូនក៏នឹកបងមិនតិចដែរត្រូវទេ? » ពាក្យបង្កប់ន័យនិងដៃមាំដែលលូកមកស្ទៀបអង្អែលកាន់តែជ្រៅ ធ្វើអោយសតិមីឡា កាន់តែរត់ខ្ចាត់ខ្ចាយលែងនៅក្នុងខ្លួន......ស្បត់បានថាបើគេនៅតែបន្តលូកដៃចូលមកជ្រៅជាងនេះទៀតគេប្រាកដជាប៉ះដឹងដល់សំណើបដែលកំពុងជ្រៀបចេញមកមិនខាន ហើយបើវាកើតឡើងពិតមែននាងប្រាកដជាខ្មាស់ងើបមុខមិនរួចនោះទេ
« បងគិតថាបងនិយាយខុសហើយ ព្រោះមើលទៅអូនមិនមែននឹកបងតិចៗនោះទេ » ហើយទីបំផុតអ្វីដែលនាងអាម៉ាសមិនចង់អោយកើតឡើងក៏កើតឡើងអោយទាល់តែបាន

« ព្រោះរាងកាយរបស់អូនវាប្រាប់ថាអូនកំពុងនឹកបងខ្លាំងណាស់!! បងនិយាយត្រូវទេ អូនសម្លាញ់?! »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now