Part 63

1K 37 0
                                    

« ហូសុក មកនេ៎ះ » នាងក្រមុំបក់ដៃហៅហូសុក អោយមកអង្គុយក្បែរខ្លួន ចំណែកឯងអ្នកដែលត្រូវហៅក៏ប្រញាប់ប្តូរកន្លែងអង្គុយតាមអ្វីដែលនាងសុំ
« ពួកយើងមកថតរូបជាមួយគ្នាណា៎ » មិនត្រឹមតែនិយាយ ដៃតូចក៏លើកទូរស៍ព្ទឡើងខ្ពស់ត្រៀមស្រេចនិងថតរូបជាមួយគ្នា លើកលែងតែអ្នកខ្លះដែលអង្គុយសម្លឹងមើលតែមុខនាងមិនព្រមសម្លឹងទៅរកកាមេរ៉ាអីបន្តិច
« ហូសុក បែរមុខមករកទូរស៍ព្ទ ហើយញញឹមមិនមែនមើលមុខអូន- »
ជូប* មិនចាំអោយមីឡា និយាយចប់បបូរមាត់ក្រាស់ក៏ឆក់ឱកាសអោនទៅថើបថ្ពាល់ទន់ៗមួយខ្សឺតធំ ធ្វើអោយមីឡា ដែលមិនបានត្រៀនខ្លួនគាំងធ្វើអីលែងចេញ មុខក៏ចាប់ផ្តើមឡើងក្រហមតិចៗតាំងពីគមត្រចៀករហូតដល់.ក
« បងធ្វើអីរបស់បង? » បន្ទាប់ពីសតិដែលរត់ខ្ចាត់ខ្ចាយទាំងប៉ុន្មានត្រឡប់មកវិញមីឡាក៏ប្រញាប់ក្រឡេកមើលឆ្វេងស្តាំជុំវិញខ្លួន មុននិងបកមកថាអោយមនុស្សប្រុសក្លាហានដែលហ៊ានឈ្លានពានថ្ពាល់របស់ខ្លួនខ្សឹបៗ
« បងធ្វើអី? » គេនៅមានមុខមកធ្វើមិនដឹងទៀត
« គឺថើបអូននោះអី »
« យ៉ាងម៉េចបងថើបមនុស្សស្រីដែលបងស្រឡាញ់មិនបានឬ? » ហើយពាក្យ 'មនុស្សស្រីដែលបងស្រឡាញ់' ដែលចេញពីមាត់គេនោះកាន់តែធ្វើអោយមុខនាងក្រហមលើសដើម ឯបេះដូងក៏ញាប់ញ័រសឹងតែដាច់ពីទងទៅហើយ
« មិនមែនបែបនោះ »
« បើចឹងយ៉ាងម៉េចវិញ? ជូប* » ហើយប្រុសឆ្គួតនេះក៏អោនមកថើបថ្ពាល់នាងម្តងទៀយខ្លាំងៗ ធ្វើអោយមីឡា អៀនសឹងតែជ្រែកដីទៅហើយ នេះបើមានគេងាកមកឃើញនាងច្បាស់ជាស្លាប់ដោយសារខ្មាស់មិនខាន
« ហូសុក!! »
« បាទ អូនសម្លាញ់ »
« បងនេះយ៉ាប់ពិតមែន មិនបាច់ថតរូបអីទៀតទេ ទៅអង្គុយកន្លែងដើមរបស់បងទៅ » បើនៅទៀតថ្ពាល់នាងនិងត្រូវគេថើបរហូតដល់ជាំមិនខាន
« មិនទៅនៅអង្គុយកន្លែងនេះហើយស្រួល មានរបស់អោបទន់ៗ » មិននិយាយតែមាត់ដៃមាំក៏លូកស្រវារចង្កេះមីឡា មកអោបទាំងទទឹងទិស សឹងតែច្រមុខមុខនាងអោយកប់ក្នុវទ្រូងរបស់គេទៅហើយ
« ហូសុក វ៉ូស្សែនីលេក លែងអូន!!! ប្រុសឆ្គួត អូនដកដង្ហើមមិនចេញទេ លែង!! » កាន់តែរើកាន់តែប្រាប់គេក៏កាន់តែអោបរឹតខ្លាំង សល់ថ្នាក់នាងត្រូវចុះចាញ់ដោយការខាំមាត់សង្កត់អារម្មណ៍អង្គុយអោយគេអោបរឹតដូចជាពស់បែបនេះរហូតដល់អ្នករត់តុលើកអាហារយកអោយ។ មិនត្រឹមតែអ្នករត់តុទេដែលញញឹមចម្លែកៗមើលមកសូម្បីតែអ្នកនៅក្នុងហាងនេះគ្រប់គ្នាក៏ងាកមកសម្លឹងពួកនាងមិនដាក់ភ្នែកដែរ ធ្វើអោយនាងខ្មាស់សឹងតែជ្រែកដីទៅហើយ
« ហូសុក ទៅដល់ភូមិគ្រឹះវិញពេលណាបងចប់របស់អូនមិនខាន »
« បាទ សម្លាញ់ចិត្តរាងកាយមួយនេះជារបស់អូនហើយ ទៅដល់ភូមិគ្រឹះប្រើវាអោយសមចិត្តចុះ » ហូសុក អោនមកខ្សឹបដាក់ត្រចៀកនាងដោយសម្លេងច្រលើម ហើយក៏បញ្ចប់ដោយការថើបមួយខ្សឺតធំទៀត
« អូនមិនដឹងនិយាយជាមួយបងយ៉ាងម៉េចពិតមែន »
............................
« អាហាររបស់អ្នកទាំងពីរមកដល់ហើយ បាទ» ស្ទេកពីចាន និង Manhattan ពីរកែវត្រូវបានលើកយកមកដាក់លើតុ។ ហើយបើទោះជាមានអ្នករត់តុកំពុងឈរនៅចំពោះមុខ ហូសុក នៅតែមិនព្រមលែងដៃពីនាងអីបន្តិច ធ្វើអោយអ្នកដែលកំពុងខ្មាស់ដូចជាមីឡា បានត្រឹមញញឹមមិនសម......ប្រាប់តាមត្រង់ចុះពេលនេះនាងចង់តែយំអោយបែកមេឃទេ ហេតុអីប្រុសម្នាក់នេះគ្មានអារម្មណ៍ចេះអៀនខ្មាស់អីបន្តិចបែបនេះ?!
« ញាំអាហារដោយក្តីរីករាយ » អ្នករត់តុស្រីនិយាយប្រាប់ជាមួយនិងស្នាមញញឹមមុននិងកាន់ថាស់ត្រឡប់ទៅវិញ។ ហើយវិនាទីដែលនាងដើរចេញផុត មីឡា ក៏ងាកមកសម្លក់ ហូសុក ថ្លែរ
« ហូសុក ល្មមលែងអូនបានហើយ » ចេះមកអោបស្អិតធ្វើមើលតែបែកគ្នារាប់ឆ្នាំទៅកើត
« សុំបន្តិចទៀត » និយាយចប់ក៏ដាក់ក្បាលជ្រកនិងដើម.ក របស់នាងស្រូបយកក្លិនក្រអូបប្រហើរដែលគេចូលចិត្តបំផុតហាក់មិនខ្វល់អីបន្តិចថាពេលនេះពួកគេកំពុងនៅឯណាហើយមានមនុស្សប៉ុន្មានអ្នកដែលសម្លឹងមក
« បងយ៉ាប់ពិតមែនហើយ » នាងរកពាក្យថាអោយគេលែងបានហើយ ប្រុសម្នាក់នេះកំពូលយកតែចិត្តខ្លួនឯងហើយក៏មុខក្រាស់មិនធម្មតាដែរ
« អូនក្រអូបដល់ហើយ » គេ មិនត្រឹមតែថើបហើយនៅឆ្លៀយងើបមុខមកសរសើរទាំងស្នាមញញឹមច្រលើមទៀត ជាពិសេសពេលដែលបានឃើញនាងសម្លក់មិនដាក់បែបនេះគេក៏កាន់តែបានចិត្តចង់ធ្វើបាប
« ហូសុក!! ពួកយើងកំពុងនៅក្នុងបារ៍ ឈប់និយាយហើយត្រឡប់ទៅអង្គុយកន្លែងខ្លួនឯងភ្លាម! »
« តែបងចង់អង្គុយទីនេះ »
« តែអូនមិនព្រម! អូនចង់ញាំស្ទេក »
« បើអូនចង់ញាំក៏ញាំទៅបងមិនបានហាមឃាត់ឯណា » មិនបានហាមឃាត់តែក៏អោបសឹងតែនាងរើមិនរួចនេ៎ះ?
« ហូសុក!! » នាងសឹងតែលន់តួសម្រក់ទឹកភ្នែកអង្វរគេទៅហើយ ហេតុអីក៏ក្បាលរឹងបែបនេះ
« អូខេ! អូខេ! បងទៅអង្គុយកន្លែងវិញក៏បាន យ៉ាងណាយប់នេះអូនគង់តែចប់របស់បងដដែល » ពេលឃើញនាងពេបមាត់ អ្នកកម្លោះក៏ត្រូវប្រញាប់លើកទង់ស. តែក៏មិនភ្លេចនិយាយញោះអោយអ្នកខ្លះថ្ពាល់ក្រហមម្តងទៀត
« សួរតាមត្រង់ស្បែកមុខបងកម្រាស់ប៉ុន្មានបានជាមិនចេះខ្មាស់គេសោះបែបនេះ? » នាងចង់ដឹងពិតមែន
« អូនធ្លាប់ទះប៉ុន្មានដងហើយនៅស្មានមិនដឹងទៀតឬ? » ហើយសម្តីលេងសើចរបស់គេធ្វើអោយមីឡា មានអារម្មណ៍ថាគួរអោយអស់សំណើចផងហើយក៏ជ្រេញក្នុងពេលតែមួយ
« មិនដឹងទេ! តែបើបានទះម្តងទៀតប្រហែលជាដឹង »
« បើចឹងសោកស្តាយផងអូនប្រហែលជាត្រូវមិនដឹងយូរទៀតហើយ ជូប* » និយាយចប់ក៏ ងើបឈរដើរទៅកន្លែងខ្លួនវិញ តែក៏មិនភ្លេចឆ្លៀតអោនមកឆ្មក់ថើបបបូរមាត់ក្រពុំមួយខ្សឺតជាលើកចុងក្រោយ
« មនុស្សឆ្លៀតឱកាស » ឯមីឡា ក៏បានតែថាអោយគេដោយសម្លេងខ្សឹបៗ បបូរមាត់ដែលនៅសល់ចំហាយក្តៅភាយៗ ក៏លេចចេញជាស្នាមញញឹមអៀនប្រៀន
« អ្នកជំនួញបើមិនចេះឆ្លៀតឱកាសរកស៊ីម៉េចនិងឈ្នះគេ មែនទេ អូនសម្លាញ់ » ហើយហូសុក ក៏នៅតែបន្តបេះបួយមិនឈប់ ធ្វើអោយបរិយាកាសអាហារមួយពេលនេះមានតែសម្លេង ប្រកែកគ្នា ស្នាមញញឹម និងសម្លេងសើចមិនឈប់។

« វ៉ាវ! ស្ទេក នៅទីនេះឆ្ងាញ់ពិតមែន » មីឡា លាន់មាត់បន្ទាប់ពី កាត់ស្ទេកមួយដុំដាក់ចូលមាត់។ នាងមិនបានកុហក់តែវាឆ្ងាញ់ពិតមែន រស់ជាតិមិនធ្ងន់ពេក ហើយ ក៏មិនស្រាលពេក តែក៏ល្មមត្រូវចិត្តរបស់នាង ចំណែកសាច់របស់វាក៏ទន់ផុយស្រួលញាំ ពេលដែលដាក់ក្នុងមាត់ក្លិនក៏សាយភាពឈ្ងុយដល់ច្រមុះតែម្តង
« បងចង់សាកឬអត់? » មីឡា កាត់ស្ទេករបស់ខ្លួនមួយដុំមុននិងចាក់វាយកទៅដាក់មាត់របស់ ហូសុក
« យ៉ាងម៉េចដែរ ឆ្ងាញ់មែនទេ?! » មីឡា ចាំអ៊ុតមើលចម្លើយរបស់គេដូចជាចាំអ៊ុតឆ្នោតមិនខុស ព្រោះពេលដែលដាក់សាច់ចូលទៅក្នុងមាត់ ហូសុក ក៏អង្គុយទំពារមិនព្រមនិយាយអីសូម្បីតែបន្តិច
« យ៉ាងម៉េចដែរ បងថាវាឆ្ងាញ់ឬអត់? » មីឡា សួរម្តងទៀត
« មានអី ទទួលយកបាន » ហើយសម្តីរបស់គេក៏ធ្វើអោយអ្នកដែលញាប់ញ័រព្រោះសាច់ពពែរមួយដុំមុននោះអត់មិនបាននិងពេបមាត់ជ្រេញ
« ត្រូវហើយ អូនភ្លេចទៅថាបងធ្លាប់តែចូលហាងលំដាប់ ចុងភៅល្បីៗ » គ្រាន់តែថាឆ្ងាញ់មួយមាត់ក៏និយាយមិនបាន គម្រឹះសូម្បីតែពាក្យ
« បាទ ស្ទេកមួយចាននេះឆ្ងាញ់ណាស់! ប៉ុណ្ណឹងពេញចិត្តហើយឬនៅ? »
« បែបនេះល្អបន្តិច » ពេលបានឮអ្វីដែលខ្លួនចង់ឮហើយ មីឡា ក៏បន្តកាត់សាច់ញាំធ្វើមិនដឹង ឈប់ខ្វលពីមនុស្សប្រុសដែលកំពុងអង្គុយសម្លឹងមុខនាងដោយស្នាមញញឹមអស់សំណើចទៀត។

« អីយ៉ា មើលចុះថាយើងចៃដន្យមកជួបអ្នកណា? » សម្លេងរបស់ភ្ញៀវមិនបានអញ្ចើញបន្លឺឡើង ធ្វើអោយហូសុក ដែលកំពុងអោនកាត់ដាច់បម្រុងនិងដាក់ចូលមាត់ត្រូវទច់ដៃមួយខណៈ
« ជួបគ្នា ម្តងទៀតហើយ ហូសុក វ៉ូស្សែនីលេក »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now