Part 88

951 36 0
                                    

     « ចៅហ្វាយ....ពួកយើងគួរទៅណាទៀត? » បន្ទាប់ពីបើកឡានទៅមកជុំវិញក្រុងជិតមួយម៉ោង ស៊ូប៊ីន ក៏ងាកទៅសួរចៅហ្វាយខ្លួនដែលមិនព្រមមាត់អ្វីតាំងពីចេញមក
     « ជិះមួយជុំទៀតទៅ » ហូសុក តបទាំងភ្នែកនៅតែសម្លឹងមើលទៅក្រៅបង្អួច ហាក់ដូចត្រូវមន្តសណ្តំរបស់ភ្លើងរាត្រីក្នុងក្រុងទៅហើយ
     « បាទ »
     ហើយឡានក៏បន្តបើកទៅមុខទៀតតាមផ្លូវដដែលដែលគេជិះកាត់ជិតប្រាំដងទៅហើយក្នុងយប់នេះ។

     « វាជិះតាមផ្លូវនេះទៀតហើយឬ? » អាម្នាក់ដែលអង្គុយនៅកៅអីជិតអ្នកបើកនិយាយឡើងទាំងអារម្មណ៍ធុញទ្រាន់ព្រោះតាំងពីពួកវាបើកតាមពីភូមិគ្រឹះមកក៏មិនឃើញថាអ្នកនៅខាងមុខមានបំណងថាឈប់កន្លែងណាសោះ។
     « ឬថាវាដឹងថាយើងកំពុងតាម? » សម្តីនោះធ្វើអោយពួកវាសម្លឹងមើលមុខគ្នាមុននិងងាកទៅសម្លឹងមើលឡានដែលនៅមិនឆ្ងាយប៉ុន្មានពីឡានខ្លួន
    « បើបែបនោះមែនធ្វើយ៉ាងម៉េច? »
    « មិនដឹង ខលប្រាប់ចៅហ្វាយទៅ » អ្នកដែលមានមាននាទីជាអ្នកបើកផ្តល់សំណើរ ហើយអាម្នាក់ទៀតក៏ងក់ក្បាលយល់ស្របមុននិងដកទូរស័ព្ទខ្លួនចេញមក
     « ចៅហ្វាយ? »
     { យ៉ាងម៉េចហើយ? }
    « ពួកខ្ញុំតាមឡានរបស់វាជាងមួយម៉ោងទៅហើយទាន តែវានៅតែជិះទៅមកកន្លែដដែលៗ » សម្តីនេះធ្វើអោយ អ្នកចុងម្ខាងទៀតជ្រួញចិញ្ចើម មុខក៏ប្តូរមកជាសញ្ជឹងគិតមួយសំទុះទើបតបទៅវិញ
     { បកទៅភូមិគ្រឹះវិញទៅ } ហូសុក មិនមែនជាមនុស្សដែលទំនេរបើកឡានមើលទេសភាពក្រុងទាំងកណ្តាលយប់បែបនេះទេ.....តែបើវាធ្វើដើម្បីបំបែកដានអ្វីមួយមើលទៅអាចទៅរួចខ្លះ
     « ចុះ ហូសុក នោះចៅហ្វាយ យើងមិនតាមវាទៀតទេឬ? »
     { មិនបាច់ទេ ចាំយើងបញ្ជូនមនុស្សទៅតាមវាពេលក្រោយ ពេលនេះត្រឡប់ទៅភូមិគ្រឹះវិញទៅ ហើយបើឃើញអីខុសប្រក្រតីប្រញាប់ទាក់ទងមកភ្លាម }
     « បាទ ចៅហ្វាយ »
     ទឺតៗ! គ្រាន់តែទូរស័ព្ទបិទអាម្នាក់ដែលកំពុងបើកឡានក៏ងាកមកសួរភ្លែត
     « យ៉ាងម៉េច? »
     « ចៅហ្វាយអោយទៅភូមិគ្រឹះវិញ »
     « ចុះវា? » និយាយចប់មាត់ក៏បូញទៅរកឡានខាងមុខដែលខ្លួនសំដៅដល់
     « ចៅហ្វាយនិងបញ្ជូនមនុស្សអោយមកតាមក្រោយ តែពេលនេះបកទៅភូមិគ្រឹះវិញសិនទៅ »
      « អឺម »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now