Part 98

965 40 0
                                    

     ប្រូស* អាវក្រៅពណ៌ខ្មៅត្រូវបានបោះចោលទៅលើដី....ជុងហ្គុក ទាញកាំភ្លើងខ្លីមកកាន់ក្នុងដៃម្តងទៀតមុននិងដើរទៅរកឡានដែលខ្លួនបាញ់បំបែកកង់មុននោះ។

     ក្រឹក* ផាំង!!
     មួយគ្រាប់ធ្វើអោយឈាមខ្ទៀតពេញកញ្ចក់ឡាន។ ចាត់ការអាអ្នកបើកឡានរួចហើយ ជុងហ្គុក ក៏បន្តដើរទៅម្ខាងទៀតចាត់ការមនុស្សម្នាក់ទៀតដែលនៅមានស្មារតីប្រុងទាញកាំភ្លើងបែរមករកគេ
     ក្រឹក* ផាំង!!
     ពេលប្រាកដថាពួកវាងាប់អស់ មិនអាចបកមកលួចខាំគេពីក្រោយខ្នងបាន ជុងហ្គុក ក៏ប្តូរទិសដៅទៅរកបាំងខាងក្រោយម្តង។
     ក្រាក* ដៃមាំទាញទ្វារឡានបើក ហើយមិនចាំយូរក៏លូកដៃទៅអូសក្បាល ម៉ាទីវ ចុះពីលើឡានដោយមិនថ្នាក់ថ្នម។ មុននេះដោយសារតែរវល់ងើបចុះឡើងដេញតាមបាញ់ ជុងហ្គុក ទើបធ្វើអោយគាត់មិនបានដាក់ខ្សែរក្រវ៉ាត់ បូករួមទាំងឡានដែលបាត់បង់ជំហរទៅបុកដើមឈើទៀតនោះក៏ធ្វើអោយក្បាលគាត់បោកទៅនិងកញ្ចក់ឡានឡើងបែកចេញឈាមហូរមកមិនឈប់។
     « បើបងប្រុសយើងមានរឿងអី....ឯងប្រាកដជាបានស្គាល់នរកមិនខាន ហើយកុំគិតអោយសោះថាយើងខ្លាចអំណាចជាប្រធានាធិបតីរបស់ឯង ម៉ាទីវ » សម្លេងកាចបញ្ចេញឡើងតាមជើងធ្មេញ ដៃក៏ក្របួចក.អាវម៉ាទីវជាប់សឹងតែធ្វើអោយអ្នកម្ខាងទៀតដកដង្ហើមមិនចេញ
     « ត្រូវចាំថាមនុស្សដូចយើងហ៊ានធ្វើគ្រប់យ៉ាងលើសពីអ្វីដែលឯងដឹងទៅទៀត » និយាយចប់ក៏ច្រានរាងកាយចំណាស់ទៅលើដីវិញ មុននិងលើកកាំភ្លើងមកភ្ជុងម្តង
     « មិនលើកលែងសូម្បីតែបញ្ជូនក្បាលឯងទៅឋាននរក ! »
     « ហឹស.....ឯងសម្លាប់យើងមិនបានទេជុងហ្គុក ឯងក៏ដឹង » ស្នាមញញឹមរបស់គាត់កាន់តែធ្វើអោយកំហឹងរបស់នាយកម្លោះពុះកាន់តែខ្លាំងឡើង
     « សាកគិតទៅមើលបើសុខៗប្រធានាធិបតីស្រាប់តែបាត់ខ្លួន ក្រោយមកក៏ស៊ើបដឹងថាគាត់ត្រូវបានគេធ្វើឃាតុ ដោយឃាតុករនោះគ្មានអ្នកណាក្រៅពី ជុងហ្គុក វ៉ូស្សែនីលេក អ្នកប្រុសតូចដ៏ខ្ពង់ខ្ពស់របស់ លោកប៉ាវឡូ ថាទៅមើលបើមានព័ត៌មានបែបនោះចេញទៅនឹងមានរឿងអីកើតឡើង » ក្នុងនាមជាអ្នកដឹកនាំប្រទេសមួយទាំងមូល ការស្លាប់របស់គាត់ប្រាកដជាប៉ះពាល់ដល់កិច្ចការរាជការជាច្រើន ជាពិសេសប្រទេសទាំងមូលតែម្តង បែបនេះហើយមិនថាយ៉ាងណាជុងហ្គុក នៅតែមិនអាចសម្លាប់គាត់បានដដែលហ្នឹង
     « មែនឬ? » តែជំនួសអោយមិនពេញចិត្ត ជុងហ្គុក បែរជាញញឹមស្នាមញញឹមកំណាចឡើងមកទៅវិញ
     « ចុះបើបែបនេះវិញ....លោកប្រធានាធិបតីដ៏ខ្ពង់ខ្ពស់រួមដៃគ្នាជាមួយប្រធាន FBI និងអគ្គនាយក កាសែតដ៏ធំ ដើម្បីបិតបាំងការរកស៊ីជួយដូរមនុស្ស កិបកេងលុយរដ្ឋ បង្ករភាពអសន្តិសុខដល់ប្រជាជន ហើយក៏ជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនៅកំពុងផែរ មិនតែប៉ុណ្ណឹងថែមទាំងរកស៊ីដឹងអាវុធខុសច្បាប់ចូលប្រទេសទៀត......ព្រោះតែអាថ៌កំបាំងអស់នេះត្រូវបានរើកកាយ គាត់មិនអាចទ្រាំទ្រនិងពាក្យតេះដៀលរបស់ប្រជាជន រឹតតែមិនចង់ជាប់គុកអស់មួយជីវិត បែបនេះហើយទើបគាត់សម្រេចចិត្តលួចរត់ចេញពីប្រទេស តែក៏ត្រូវដៃគូរសត្រូវចាប់បានហើយសម្លាប់ចោលនៅកណ្តាលសមុទ្របាត់.......បើព័ត៌មានចេញទៅបែបនេះវិញ លោកគិតថាប្រជាជននិងគិតបែបណាដែរលោកប្រធានាធិបតី?! » ជុងហ្គុក លើកចិញ្ចើមម្ខាងសួរទាំងទឹកមុខត្រជាក់ ខុសដាច់ពីម៉ាទីវ ដែលចាប់ផ្តើមស្លេកដូចក្រដាស់។ ស្តាប់សម្តីនេះហើយទើបគាត់ដឹងថាពួកនេះអាក្រក់ដូចជាពាក្យគេនិយាយពិតមែន....រឿងធំថ្នាក់នេះតែវាធ្វើដូចជារឿងតូចសម្រាប់និទានបោកកូនក្មេងទៅវិញ....ហើយវាចង្រៃត្រង់ថាអានិទានបោកនោះក៏ប្រហែលជាបោកអោយប្រជាជនមួយទូទាំងស្វីសជឿពិតមែន
     « បងប្អូនឯងថោកទាបដូចគ្នា....ត្រកូលពួកឯងសុទ្ធតែថោកទាប....ផាំង!!* អូយ៎!! »
     ទ្រាំស្តាប់មិនបានជុងហ្គុក ក៏ដាក់មួយគ្រាប់ចំភ្លៅអោយគាត់ថ្ងូរលេងតែម្តងទៅ
     « និយាយម្តងទៀតទៅមើលធានាថាលើកនេះជាខួរឯងម្តងដែលត្រូវធ្លាយចេញមកក្រៅ » ទឹកមុខគ្មានភាពលេងសើចនោះ ធ្វើអោយ ម៉ាទីវ ខាំមាត់ខ្លួនឯងជាប់ ភ្នែកក៏សម្លក់គេថ្មែរ ដៃទាំងគូរក៏លូកមកក្តោបភ្លៅដែលហូរឈាមដូចទឹកបាក់ទំនប់របស់ខ្លួនជាប់។ មួយគ្រាប់នេះឈឺជាងពីស្អីទៅទៀត តែគាត់គ្រាន់តែមិនចង់ស្រែករំអួយអោយវាមើលមកគាត់ថាកំសាកប៉ុណ្ណោះ.....
     « ត្រូវចាំ បើបងប្រុសយើងកើតអី.....យើងនិងបញ្ជូនឯងចុះនរកដោយដៃយើងផ្ទាល់តែម្តង » ជុងហ្គុក យកចុងកាំភ្លើងគោះក្បាលគាត់ខ្លាំងៗមុននិងសម្រេចចិត្តទាញទូរស័ព្ទខលទៅរក លូកាស។ គេអាចទាយបានខ្លះថានៅក្នុងអគារនោះប្រហែលជាស្ងប់មកវិញហើយ ព្រោះសូម្បីតែសម្លេងកាំភ្លើងមួយគ្រាប់ក៏លែងឮដែរ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now