Part 09

2.1K 64 0
                                    

    សម្តីគ្រប់ម៉ាត់របស់មីឡាធ្វើអោយអ្នកស្តាប់រឹតតែម៉ួម៉ៅលើសដើម
     « នាងបន្ទោសគ្រប់យ៉ាងមកលើយើងអញ្ចឹងហេ៎ស!? » ហូសុក ស្រែកថាអោយជើងក៏ដើរមកឈរទល់មុខនាង
     « បើកុំតែបានយើងពេលនេះនាងប្រហែលបានក្លាយជាសាកសពបាត់ទៅហើយ » អ្នកកម្លោះក្រហឹមតប មុខក៏អោនមករកសឹងតែច្រមុះទល់គ្នា
     « ប្រហែលជាក្លាយជាសាកសពមែនទេ? បើចាំមិនខុសលោកទៅវិញទេដែលជាអ្នកចង់សម្លាប់ខ្ញុំ ហូសុក លើកទីមួយក៏យកកាំភ្លើងមកភ្ជុង លើកទីពីរក៏រុញខ្ញុំត្រឡប់ចូលទៅក្នុងទឹកវិញទាំងដែលដឹងថាខ្ញុំកំពុងតែអស់ខ្យល់ បើគិតថាខ្លួនឯងកំពុងជួយខ្ញុំនោះក៏សុំគិតម្តងទៀតទៅ »
      « មានខួរអោយចេះប្រើខ្លះផងទៅ បើយើងចង់អោយនាងស្លាប់មែនយើងប្រហែលជាមិនចំណាយកម្លាំងហែរត្រឡប់ទៅជួយនាងទេ » ហូសុក ប្រកែកតែពាក្យសម្តីរបស់គេកាន់តែធ្វើអោយមីឡា ខឹង
      « អាមនុស្សគ្មានហេតុផល » ដឹប* នាងវាយដើមទ្រូងមាំនោះមួយដៃ
      « មិនចេះទទួលស្គាល់ការពិត » ដឹប* ហើយក៏បន្តដោយមួយដៃទៀត
      « គិតឬថាខ្ញុំនិងជឿសម្តីលោក គ្មានមនុស្សឆ្គួតឯណាដែលចង់ជួយមនុស្សពីការលង់ទឹកដោយរុញចូលក្នុងទឹកបន្ថែមបែបនេះទេ » មិននិយាយតែមាត់ ដៃរបស់នាងក៏លើកមកវាយដើមទ្រូងគេខ្លាំងៗមិនឈប់ ធ្វើអោយហូសុក ត្រូវលូកដៃទៅចាប់ដៃនាងជាប់ គេមិនមែនបាវខ្សាច់ដែលមិនចេះឈឺ ទោះបីជាដៃនាងតូចៗតែក៏ធ្ងន់មួយដៃៗសឹងតែធ្លាយទ្រូងទៅហើយ
      « ជះកំហឹងមកលើយើងឆ្អែតឆ្អន់ឬនៅ? » អ្នកកម្លោះសួរដោយសម្លេងធុញទ្រាន់ ពេលនេះគេគ្មានអារម្មណ៍មកឈរប្រកែកគ្នាជាមួយនាងទេ ព្រោះអ្វីដែលគេចង់ធ្វើនោះគឺចេញពីទីនេះត្រឡប់ទៅផ្ទះស្រាតខោអាវទទឹកនេះចេញហើយក៏ដេកត្រាំទឹកក្តៅអោយស្រួលខ្លួនរួចក៏ទៅចាត់ការរកពួកអាសម្រាមដែលធ្វើអោយគេធ្លាក់ក្នុងសភាពបែបនេះទៅវិញទេ
     « លែង! » មីឡាមិននិយាយតែមាត់ ដៃក៏ព្យាយាមរើចេញពីការចាប់របស់គេ
    « បែបនេះចាត់ទុកថាមិនទាន់អស់ចិត្តទៅចុះ » ហូសុក និយាយរួចក៏ប្រលែងដៃនាងអោយមានសេរីភាពវិញ មុននិងនិយាយបន្តដោយសម្លេងមាំ
    « ស្តាប់អោយច្បាស់មីឡា បើនាងមិនបានចាប់អារម្មណ៍ទេ ពេលនេះយើងទាំងពីរកំពុងជិះទូកតែមួយយើងមិនខ្វល់នោះទេថានាងពេញចិត្តឬអត់តែពេលនេះវាមានជម្រើសតែពីរប៉ុណ្ណោះ នាងចង់បន្តឈរឈ្លោះគ្នាបែបនេះរហូតដល់ពួកនោះមកសម្លាប់ ឬក៏រួមគ្នាគិតរកវិធីដែលជួយអោយរស់ដល់ថ្ងៃស្អែក » ពាក្យរបស់ ហូសុក ធ្វើអោយនាងត្រូវនៅស្ងៀមមួយស្របក់ មុននិងដក់ដង្ហើមធំចេញមកហើយងើយមុខដើរហួសគេចេញទៅដោយមិនខ្វល់ពីក្រសែរភ្នែកដែលសម្លឹងមកអីបន្តិច
     « អាមនុស្សឆ្គួត ផ្តាច់ការ.... » មីឡា រអ៊ូឮៗធ្វើអោយដែលត្រូវគេលួចជេចាប់ផ្តើមមិនពេញចិត្ត
     « មីឡា! » ហូសុក ហៅឈ្មោះនាងដោយសម្លេងមាំគួរអោយខ្លាច ជំហ៊ានជើងមាំៗក៏បោះមកតាមពីក្រោយនាង
     « យកតែចិត្តខ្លួនឯង មិនចេះទទួលស្គាល់ការពិត គ្មានបេះដូង ចារិកអាក្រក់គ្មានលេខដាក់...... » នាងមានបំណងនិយាយអោយគេឮ និងធ្វើជាមិនចាប់អារម្មណ៍ពីភាពមិនពេញចិត្តរបស់គេ
     « មីឡា! » សម្លេងគ្រហឹមលាយលំកំហឹងបន្លឺឡើងនៅពីក្រោយខ្នង តែមីឡា នៅតែមិនខ្វល់នាងបន្តដើរទៅមុខហើយក៏រអ៊ូមិនឈប់
     « បើមានឱកាសខ្ញុំនិងបកអាក្រាតពីភាពស្អុយរលួយ- » មុនពេលដែលនាងបានបន្តអ្វីដែលខ្លួនចង់និយាយ ដើមដៃរបស់នាងក៏ត្រូវទាញកញ្ឆក់មួយទំហឹងអោយងាកទៅក្រោយប្រឈមមុខនិង ហូសុក ដែលពេលនេះខឹងឡើងក្រហមមុខ
      « មីឡា អ៊ូសូរ៉ូ!! » គេស្រែកដាក់មុខនាងខ្លាំងៗ ឯកែវភ្នែកមុតស្រួចដែលកំពុងពោរពេញដោយកំហឹងនោះក៏សម្លឹងមកនាងសឹងតែធ្លុះពីមុខដល់ក្រោយ
      « យ៉ាងម៉េច? » ស្រីតូចស្រែកគំហកដាក់គេវិញទាំងមិនញញើត ដៃក៏ក្តាប់ចូលគ្នាណែន
     « មាត់របស់នាងវានិយាយរឿងគ្មានប្រយោជន៍ច្រើនជ្រុលហើយ » គេគ្រហឹមដោយសម្លេងមាំមុននិងលូកដៃមកចាប់ ក ហើយទាញនាងអោយទៅជិតខ្លួនរួចក៏ទម្លាក់បបូរមាត់មករកបបូរមាត់របស់នាងមួយរំពេច ធ្វើអោយមីឡា ដែលចាប់ចុងប្រយ៉ុងដើមមិនត្រូវបានត្រឹមឈរស្ងៀមទាំងភាពភ្ញាក់ផ្អើល។ ការប៉ះពាល់របស់គេធ្វើអោយបេះដូចនាងចាប់ផ្តើមលោតញាប់គ្រប់គ្រងលែងបាន មីឡា ប្រញាប់លើដៃរុញទ្រូងគេអោយចេញឆ្ងាយពីខ្លួនតែរង្វង់ដៃមាំនោះធ្វើអោយរាងកាយនាងកម្រើកទៅណាមិនកើត
      « អឺម.. » សម្លេងថ្ងូរដោយភាពឈឺចាប់របស់ មីឡា បន្លឺឡើងស្របពេលដែលរស់ជាតិឈាមរសាត់មកប៉ះអណ្តាតរបស់នាង។ ហូសុក ប្រើអណ្តាតរបស់ខ្លួនលិតលើបបូរមាត់ទន់ៗនោះទៅមកមុននិងជ្រែកចូលទៅប្រលែងលេងជាមួយអណ្តាតរបស់នាង ធ្វើអោយអ្នកខ្វះបទពិសោទធ៍ចាប់ផ្តើមទរទន់ទៅរក ដៃដែលវាយទ្រូងគេមុននោះក៏ប្តូរទៅជាតោងស្មាជាប់ បបូរមាត់ក៏ចាប់ផ្តើមភ្លេចខ្លួនកម្រើកទៅតាមចលនាដែលគេដឹកនាំ។ ភាពផ្អែមល្ហែម និងមិនដឹងខ្យល់អីរបស់នាងធ្វើអោយអ្នកដែលមានបំណងចង់ដាក់ទោសមុននោះទៅជាវង្វេងលែងចង់ឈប់ គេបឺតជញ្ជក់បបូរមាត់របស់នាងខ្លាំងៗតាមតម្រូវការរបស់ខ្លួនរហូតដល់ពេញចិត្តទើបប្រលែងនាងអោយដកដង្ហើមបានស្រួលវិញ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now