Part 81

921 38 0
                                    

« ហ-ហូសុក គឺ... » នាងព្យាយាមរកពាក្យអ្វីមកនិយាយ តែក្រសែរភ្នែកមុតដូចស្ទាំងដែលស្រាប់តែបាញ់ឆ្វាច់មករកនោះធ្វើអោយ មីឡា បិតមាត់ជិតមិនហ៊ានសូម្បីតែដកដង្ហើម.....ស្លាប់មិនខាន នាងមិនដែលឃើញគេគួរអោយខ្លាចបែបនេះទេ
« នាងក្បត់យើងឬ? » ហូសុក សួរឡើងសឹងតែដូចសម្លេងអស់សំណើច កែវភ្នែកទទេរស្អាតក៏សម្លឹងមើកទៅនារីចំពោះមុខ។ គេមិនបានល្ងង់ត្រឹមតែប៉ុន្មានឃ្លាដែលឮមុននេះគេក៏អាចទាយដឹងទៅហើយថាស្អីជាស្អី
« អឺ...គឺ...អឺម... » យ៉ាប់ហើយ ភាពក្លាហានដែលនាងមានទាំងប៉ុន្មានមិនដឹងរត់ទៅណាអស់ទេ ទាំងដែរយប់មិញនៅខ្លាំងស្រែកជំទាលអោយគេនៅឡើយសោះ តែពេលនេះបែរជាក្លាយជាកូនឆ្កែធ្លាក់ទឹកដែលមិនសូម្បីតែហ៊ានគ្រហឹមឮៗចេញមក.....គប់មួយកែវថ្មបែកក្បាល គេមិនខឹងតែពេលនេះវាមិនមែនបែបនោះទៀតទេ ព្រោះគេនៅពេលនេះគួរអោយខ្លាចខ្លាំងណាស់
« នេះមែនទេជាអ្នកដែលនិយាយថាយើងសម្លាប់ម្តាយនាង? » ដល់ដំណាក់កាលនេះហូសុក ទៅជាច្រតចង្កេះសួរទាំងអារម្មណ៍ហួសចិត្ត។ គេមិនប្រកាន់ដែលនាងជឿតាកញ្ចាស់នោះព្រោះប្រាកដណាស់វាជាឳ អ្នកណាមិនជឿឳខ្លួនឯងមែនទេ? តែមកល្ងង់មិនព្រមស្តាប់ការបងស្រាយរបស់គេហើយថែមទាំងចង់លួចឯកសារស្អីទៅអោយតានោះទៀតនេ៎ះ?! ហ្ហឹស....ស្រឡាញ់ក៏ស្រឡាញ់ណាស់ តែបើជ្រុលជាក្បត់ទៅហើយគេក៏មិនស្តាយស្រណោះដែរ ព្រោះមនុស្សដូចជាហូសុក និងគ្មានថ្ងៃអោយអ្នកណាជាន់ក្បាលពាក់ស្នែងអោយនោះទេ
« ក្នុងនេះមានឯកសារអីខ្លះ? » ហូសុក ងាកទៅសួរជុងហ្គុក ដែលអង្គុយលើសាឡុយខាងក្រោយខ្លួនដោយសម្លេងមាំ
« ឯកសារការដឹងអាភៀននៅកំពុងផែប៉ុន្មានខែមុន » ឆ្ងល់មែនទេថាហេតុអីក៏ជុងហ្គុក ដឹង? ងាយៗ គេជាម្ចាស់ក្រុមហ៊ុនការពារប្រព័ន្ធសុវត្ថិភាពនិងអេឡិចត្រូនិច ដូច្នេះហើយទើបគ្រប់ឧបរណ៍រកស៊ីទាំងអស់របស់សមាជិកគ្រួសារសុទ្ធតែមានភ្ជាប់ប្រព័ន្ធការពារខ្ពស់ដែលអាចផ្តល់ដំណឹងភ្លាមៗបើសិនជាមានរឿងអីកើតឡើងទៅលើឯកសារណាមួយ ដូច្នេះហើយវាមិនចម្លែកទេដែលគេដឹងថាមានអ្នកលួចដោនឡូត ឯកសារចេញពីកុំព្យូរទ័ររបស់ ហូសុក។

       ហើយចម្លើយនោះធ្វើអោយហូសុក មានអារម្មណ៍ថាខ្លួនឯងដូចជាត្រូវអ្នកណាយកញញួរមកសំពងកណ្តាលក្បាលយ៉ាងខ្លាំងអញ្ចឹង។ មនុស្សស្រីដែលគេទាំងស្រឡាញ់និងថ្នាក់ថ្នមដូចជាកែវ មានបំណងចង់បញ្ជូនក្បាលគេចូលគុក ដោយការលួចក្បត់ចូលជើងជាមួយសត្រូវរបស់គេនេ៎ះ? ស្តាប់យ៉ាងក៏នៅតែឈឺ។ ពេលនេះគេចាប់ផ្តើមមិនប្រាកដចិត្តហើយថាកន្លងមកដែលនាងចូលមកក្នុងជីវិតគេនេះជាល្បិចដែលរៀបចំឡើងជាមួយ ឳពុកនាងដែរឬអត់? ថាមិនត្រូវនាងដឹងថាមានរឿងអ្វីកើតឡើងលើម្តាយរបស់នាងរួចទៅហើយ តែមកធ្វើល្ងង់ទម្លាក់កំហុសមកដាក់គេ រកលេសអោយគេស្ត្រេសភ្លេចខ្លួនហើយក៏លួចឯកសារអស់នេះទៅអោយ អាកញ្ជាស់នូអារ៍ នោះក៏ថាបាន។
« គ្រប់យ៉ាងជាផែនការរបស់ពួកនាងតាំងពីដំបូងឬ? »
គិតយ៉ាងម៉េចក៏សួរបែបនោះ ហើយសំណួរគ្មានទិសតំបន់របស់គេធ្វើអោយអ្នកស្តាប់ភាំងតែម្តង
« ផែនការ? លោកនិយាយស្អីរបស់លោក?! »
« កុំមកធ្វើមិនដឹងខ្យល់អីអោយសោះមីឡា!! » ហូសុក ចង្អុលមុខថាអោយទាំងសម្លេងកាច ហើយសម្តីរបស់គេធ្វើអោយមីឡា មានអារម្មណ៍ថាគ្មានហេតុផលជាទីបំផុត
« បើខ្ញុំមិនដឹងអីពិតមែនអោយខ្ញុំនិយាយថាម៉េច! »
« កុហក់!!! »
« លោកគ្មានសិទ្ធមកខឹងខ្ញុំទេ ហូសុក កុំភ្លេចអោយសោះថាអ្នកដែលគួរតែខឹងជាខ្ញុំទៅវិញទេ!!! »
« មិនគួរខឹងមែនទេ »
ប្រាវ*
« អា៎យ!! » មីឡា ត្រូវស្រែកអស់សម្លេងពេលទូរស័ព្ទដែលនៅក្នុងដៃហូសុក ត្រូវគេគប់ទៅជញ្ជាំងមួយទំហឹង ដល់ថ្នាក់វាបែកខ្ទេចខ្ទីអស់ កំទេសមួយចំនួនក៏ខ្ទៀតមកត្រូវនាងដូចគ្នា
« សាកមកធ្វើយើងម្តងទេមីឡា...សាកមកត្រូវអោយមនុស្សដែលខ្លួនស្រឡាញ់ក្បត់ពីក្រោយខ្នងម្តងទេ ថាវាមានអារម្មណ៍យ៉ាងម៉េច?!! » រាងក្រាស់មានអំណាចក្តាប់ដៃណែន ជើងក៏ដើរមកឈរពីមុខនាង មុននិងអោនមករកសឹងតែមុខជល់គ្នា។ ពេលដែលនៅជិតបែបនេះទើបនាងបានឃើញច្បាស់ថាកែវភ្នែកមួយគូរនោះកំពុងគ្រប់ដណ្តប់ទៅដោយភ្លើងកំហឹងខ្លាំងប៉ុណ្ណា។
« លោកគិតថាលោកឈឺតែម្នាក់ឯងឬ? ចុះខ្ញុំ? ម៉េចលោកមិនសាកគិតពីខ្ញុំខ្លះផង?! » មីឡា និយាយទាំងភ្នែកក៏សម្លឹងមនុស្សប្រុសចំពោះមុខមិនដាក់ ព្យាយាមខ្លាំងណាស់មិនអោយទឹកភ្នែកហូរចុះមកនៅចំពោះមុខគេ
« បើដឹងថាមនុស្សដែលខ្លួនស្រឡាញ់សម្លាប់ម្តាយខ្លួនឯងវិញនោះ លោកសាកប្រាប់មកមើលថាខ្ញុំគួរមានអារម្មណ៍បែបណា?! »
« ប្រាប់ហើយមិនចឹងថាយើងមិនបានសម្លាប់ម្តាយនាង!តែនាងជាអ្នកមិនជឿដោយខ្លួនឯងមិនមែនឬ?! »
« លោកនិយាយថាមិនបានធ្វើហើយក៏ចង់អោយខ្ញុំជឿតែបែរជាមិនព្រមអធិប្បាយអ្វីទាំងអស់បែបនេះអោយខ្ញុំជឿបានយ៉ាងម៉េច?! »
« ចុះនាងដែលផ្តល់ឱកាសអោយយើងបានអធិប្បាយអ្វីដែរទេ?!! » គេគំហកតបវិញដោយកំហឹង នាងចង់បានការអធិប្បាយពីគេតែសម្តីគេនាងបែរជាមិនជឿបែបនេះអោយគេធ្វើយ៉ាងម៉េច
« កាលពីយប់យើងក៏ប្រាប់ហើយថានិងនិយាយគ្នាម្តងទៀតពេលអារម្មណ៍ស្ងប់ តែនាងខ្លួនឯងដែលសុខចិត្តមិនស្តាប់ហើយជ្រើសរើសក្បត់យើងពីក្រោយខ្នងបែបនេះ! » ប្រយោគនេះធ្វើអោយ មីឡា ចុកបាត់មាត់និយាយអ្វីលែងចេញ ព្រោះអ្វីដែលគេនិយាយវាជាការពិត
« បើកុំតែជុងហ្គុក ចាប់បានមុន ថាមិនត្រូវពេលនេះឳកូននាងប្រហែលហៅប៉ូលីសមកវ៉ៃខ្នោះយើងបាត់ទៅហើយមិនមែនឬ?! ស្តាយពិតមែនដែលយើងចំណាយកម្លាំការពារម្តាយរបស់នាង »
« លោកនិយាយថាម៉េច?! » គ្រាន់តែឮឃ្លាចុងក្រោយនោះ មីឡា ក៏មានប្រតិកម្មភ្លែត ហើយទឹកមុខភ្ញាក់ផ្អើលរបស់នាងធ្វើអោយហូសុក សឹងតែសើចចេញមកទៅហើយ គួរអោយសង្វេគពិតមែន នេះគេវាអាក្រក់ណាស់ទៅឬដល់ថ្នាក់នាងធ្វើដូចអ្វីដែលគេនិយាយជារឿងមិនគួរអោយជឿបែបនេះ?
« ហូសុក ខ្ញុំសួរថាអ្វីដែលលោកនិយាយនោះចង់មានន័យថាម៉េច?! » មីឡា ចាប់ផ្តើមអន្ទះអន្ទែង នាងត្រូវការចម្លើយបញ្ជាក់របស់គេ....ចម្លើយច្បាស់លាស់ដែលអាចជួយឃ្លៀរ៍ខួរក្បាលរបស់នាងនៅពេលនេះ ព្រោះវាកំពុងតែរញ៉េរញ៉ៃហើយ
« ក៏មានន័យដូចដែលនិយាយ....អ្នកស្រីម៉ារ៉ូលី ត្រូវគេតាមសម្លាប់ហើយក៏ទាក់ទងអោយទៅជួយ បែបនេះហើយទើបយើងទៅជួយនោះអី តែពេលនេះមើលចុះធ្វើល្អវានាំផលល្អពិតមែន » ហូសុក គំហកបញ្ឈឺទាំងកំហឹង គេខឹងខ្លាំងសឹងតែគ្រប់គ្រងខ្លួនមិនបានទៅហើយ ហេតុអីក៏គេត្រូវមកជួបតែមនុស្សក្បត់បែបនេះ ។
« ត-តែប៉ា.... » ប៉ានិយាយថាគេជាអ្នកសម្លាប់ម៉ាក់ គាត់ថែមទាំងមានភស្តុតាងបង្ហាញទៀត តែហូសុក និយាយដោយគ្មានអ្វីសំអាង តើនាងអាចជឿគេបានទេ? ដល់ដំណាក់កាលនេះខួរក្បាលចាប់ផ្តើមកាប់ប្រចាក់គ្នាហើយ នាងមិនដឹងថាគួរជឿអ្នកណាទៀតនោះទេ
« បើលោកជួយម៉ាក់ មានន័យថាពេលនេះម៉ាក់នៅរស់មែនទេ? » ទឹកដមសម្លេងក៏ស្រាប់តែប្តូរ មីឡា សម្លឹងមើលទៅហូសុក ទាំងកែវភ្នែកមានសង្ឃឹម...បើអ្វីដែលហូសុក និយាយជាការពិតវាប្រាកដជាមានសង្ឃឹមដែលម៉ាក់នាងនៅរស់
« អោយប្រាកដយ៉ាងម៉េចថាបើពួកយើងនិយាយហើយនាងមិនទាក់ទងទៅប្រាប់ប៉ានាង? » ជុងហ្គុក ដែលស្ងាត់ទៅមួយថ្ងៃស្រាប់តែបន្លឺសម្លេងឡើងមកជំនួសហូសុក។ ពេលនេះប្រថុយប្រាប់អ្វីនាងមិនទាន់បានទេ ព្រោះគេចាប់ផ្តើមមិនទុកចិត្តហើយ
« ហេតុអីក៏ប្រាប់ប៉ាមិនបាន? គាត់បារម្ភពីម៉ាក់ណាស់ បើគាត់ដឹងថាម៉ាក់មិនអីគាត់ប្រាកដជាសប្បាយចិត្ត » មីឡា និយាយទាំងមិនដឹងខ្យល់អី ហើយទឹកមុខបរិសុទ្ធរបស់នាងវាអត់មិនបាននិងធ្វើអោយជុងហ្គុក សើចចេញមកតិចៗ ខុសដាច់ពីហូសុក ដែលនៅតែប្រកាន់ទឹកមុខមាំ មិនសូម្បីតែក្រលេកមើលមុខនាង
« ខ្ញុំថាស្រីម្នាក់នេះល្ងង់ណាស់ ប្រហែលមិនដឹងខ្យល់អីទេ ជួនកាលគ្រាន់តែជាគ្រាប់អុកដែលគេប្រើផងក៏មិនដឹង »
« ពួកលោកនិយាយពីស្អី? »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now