មួយសប្តាហ៍កន្លងផុតទៅ
ចាប់តាំងពីថ្ងៃនោះមក ទំនាក់ទំនងរវាងមីឡា និងហូសុក ក៏ចាប់ផ្តើមល្អប្រសើរជាងមុន គេតែងតែត្រឡប់មកផ្ទះលឿនៗហើយក៏ប្តូរមកគេងបន្ទប់ជាមួយនាងដូចគ្នា បើទោះជាសម្តីអាក្រក់របស់គេមិនប្តូរតែកាយវិការរបស់គេក៏ទន់ភ្លន់ធ្វើអោយបេះដូងរបស់នាងមួយរយៈនេះហូរហ៊ារទៅដោយសេចក្តីសុខតែម្តង។
« ហូសុក ពួកយើងទៅណា? » នាងតូចសួរដោយភាពងឿងឆ្ងល់ ថ្ងៃនេះភ្ញាក់ពីគេងមកហូសុក ក៏បញ្ជាអោយនាងតែងមុខតែងខ្លួនចេញទៅក្រៅជាមួយគេ តែមិនថានាងព្យាយាមសួរយ៉ាងណាក៏គេមិនប្រាប់សោះថាទៅណា
« ទៅដល់គង់តែដឹងទេ » គេងាកមកវៃចិញ្ចើមដាក់នាងបន្តិចមុននិងបែរខ្នងដើរទៅយកនាឡិការតម្លៃថ្លៃរបស់ខ្លួនមកពាក់ ទុកអោយនាងនៅស្លឺមិនយល់អីតែឯង
« បើលោកមិនប្រាប់ខ្ញុំថាទៅណាផង ខ្ញុំម៉េចនិងដឹងទៅថាគួរស្លៀកពាក់បែបណា? » សម្តីរបស់នាងធ្វើអោយអ្នកកម្លោះប្រញាប់ងាកមករក គេស្កេននាងពីក្បាលរហូតដល់ចុងជើងមិនដាក់ភ្នែក។ ថ្ងៃនេះនាងស្លៀកខោខ្លីពណ៌ខ្មៅសាច់រលោងត្រឹមភ្លៅជាមួយអាវសឺមីពណ៍ស.ធំដែលសង្រុងមកដល់ភ្លៅសឹងតែបិតខោជិតមើលមិនឃើញដោយមានអាវកាក់ចាក់ពណ៍ត្នោតចាស់ពាក់ពីលើមួយតង់ទៀត សមឥតខ្ចោះជាមួយស្បែកជើងកែងកវែងពណ៍ខ្មៅដែលនាងកំពុងតែពាក់នោះ....មួយឈុតនៅលើខ្លួននាងនៅពេលនេះគេអាចនិយាយមួយមាត់បានថាសាកសមឥតខ្ចោះនិងដងខ្លួនស្រឡូនរបស់នាងតែម្តង។
« ពាក់បែបនេះហើយ » គេតបតែមួយមាត់ៗមិនបញ្ជាក់ឬសរសើរសូម្បីតែបន្តិច ទាំងដែលក្នុងចិត្តចង់តែស្រែកប្រាប់ទេថាពេលនេះនាងស្អាត់ខ្លាំងណាស់ មិនថានាងស្លៀកពាក់អ្វី ឬក៏ស្រាតនោះទេនាងនៅតែស្អាតជានិច្ចនៅក្នុងកែវភ្នែករបស់គេ ស្អាតជាងស្រីណាៗទាំងអស់។
« ចឹងឬ? » ថ្ងៃនេះនាងខំតែងខ្លួនសង្ឃឹមថាបានឮពាក្យសរសើរចេញពីមាត់គេតែថានាងសង្ឃឹមអីទៅមនុស្សដូចជាគេហ្នឹងឬហើបមាត់សរសើរនាង? បើបែបនោះមែនមេឃប្រាកដជាបាក់មិនខានទេ
« បានហើយដល់ម៉ោងហើយ » អ្នកកម្លោះអោនមើលនាឡិការរបស់ខ្លួនរួចក៏ដើរហួសទៅយកអាវធំពណ៍ខ្មៅរបស់ខ្លួនមកកាន់ក្នុងដៃហើយក៏ដើរចេញពីបន្ទប់ដោយមានមីឡា ដើរតាមពីក្រោយញាប់ជើងស្មេរ។
« ចៅហ្វាយ » អ៊ីឌែន ប្រញាប់អោនក្បាលគោរពមុននិងបើកទ្វារឡានអោយពេលដែលឃើញចៅហ្វាយ និងមីឡា ដើរចេញពីក្នុងផ្ទះមក
« ហូសុក លោកមិនប្រាប់ពិតមែនឬថាយើងទៅណា? » ពេលចូលមកដល់ក្នុងឡានមីឡា ក៏ងាកមកសួរម្តងទៀតទាំងមិនអស់ចិត្ត
« មីឡា នាងសួរសំនួរនេះជាលើកទី ៥ ហើយ » ហូសុក តបទាំងមិនមើលមុខនាង ពេលនេះដៃរបស់គេកំពុងតែចុចទូរស័ព្ទញាប់ស្អេក
« គឺចង់ដឹងហ្នឹងណា៎ »
« ពេលទៅដល់និងដឹងហើយ » គេប្រាប់មួយមាត់ចុងក្រោយមុននិងលើកទូរស័ព្ទមកផ្អិបនិងត្រចៀក ដៃក៏ងាកមកចង្អុលមុខមីឡា ហាមប្រាមមិនអោយនាងសួរឬហើបមាត់និយាយអ្វីទៀតឯមីឡា ឃើញបែបនោះក៏បានតែស្ងាត់មាត់ហើយប្តូរចំណាប់អារម្មណ៍របស់ខ្លួនងាកទៅមើលទៅតាមកញ្ចក់វិញ។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanficនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...