« យើងមិនខ្លាចនិងសម្លាប់គ្រប់គ្នាដែលនៅទីនេះទេ លោកប៉ូលីស ព្រោះរបស់មានជីវិតដែលយើងចង់នាំត្រឡប់ទៅផ្ទះវិញគឺមានតែក្មួយយើងប៉ុណ្ណោះ មិនមែនពួកឯង » ទឹកមុខយ៉ុនហ្គី មានតែភាពប្រាកដប្រជា ហើយក្រសែរភ្នែកដែលគេសម្លឹងមកក៏បញ្ជាក់ច្បាស់ថាគេមិនបាននិយាយលេងនោះទេ។
« យ៉ុនហ្គី អាល់ប៊ឺណាអេរ៍? » ក្នុងស្ថានការណ៍កំពុងតានតឹងសម្លេងគ្រលររបស់អ្នកណាម្នាក់ក៏បន្លឺឡើង មុននិងរាងកាយចំណាស់របស់ អាល់ស្ទៀរ៍ ខូលីម័រ ដើរចូលមកបរិវេណកន្លែងកំពុងមានបញ្ហា
« ជាលោកពិតមែន! ពួកឯងដាក់កាំភ្លើងចុះ » ក្រុមប៉ូលីស ចាប់ផ្តើមដាក់កាំភ្លើងចុះយឺតតាមបញ្ជា ចំណែកមនុស្សរបស់យ៉ុនហ្គីឃើញបែបនេះក៏សន្សឹមៗដាក់អាវុធចុះដូចគ្នា តែក្រសែរភ្នែកនៅតែសម្លឹងមើលជុំវិញខ្លួនដោយភាពប្រុងប្រយ័ត្ន។
« សុំអភ័យទោសដែលខាងយើងធ្វើអោយលោកមិនពេញចិត្ត » គាត់និយាយទាំងស្នាមញញឹម ដាក់មនុស្សប្រុសនៅចំពោះមុខ ហើយពេលឃើញយ៉ុនហ្គីដកកាំភ្លើងពីការភ្ជុងមកទុកវិញគាត់ក៏អត់មិនបាននិងលួចរំភើបចិត្ត......យ៉ាងហោចណាស់មនុស្សក្រោមអំណាចរបស់គាត់ក៏មិនត្រូវមកឈរអោយយ៉ុនហ្គីបាញ់ក្បាលលេង
« យើងនិងមិនរំខានការងាររបស់ពួកលោកនោះទេ អ្វីដែលយើងត្រូវការគឺរកមនុស្សរបស់យើង » យ៉ុនហ្គី តបទាំងសម្លេងមាំ
« តែកិច្ចការនេះជាកិច្ចការរបស់ប៉ូលីស លោកគួរតែ- »
« លោកក៏ធ្វើការរបស់លោកទៅ ចំណែកយើងក៏រកមនុស្សរបស់យើង ពេលគ្រប់យ៉ាងរួចរាល់យើងនិងចាកចេញដោយស្ងៀមស្ងាត់ » យ៉ុនហ្គី ហាក់ដូចជាមិនព្រមចុះញមងាយៗនោះទេ គេជាមនុស្សមាមឆន្ទៈខ្ពស់ក្នុងពេលដែលសម្រេចចិត្តធ្វើអ្វីហើយ ក៏និងធ្វើអោយបាន ជាពិសេសរឿងដែលទាក់ទងនិងក្មួយស្រីរបស់គេ
« អឺ... » អាល់ស្ទៀរ៍ ស្ទាក់ស្ទើរក្នុងចិត្ត គាត់ងាកមើលជុំវិញខ្លួនម្តងទៀត ពេលឃើញចំនួនមនុស្សរបស់យ៉ុនហ្គី ហើយគាត់បានតែដកដង្ហើមធំ ទោះយ៉ាងណាគាត់ជំទាស់ចិត្តប្រុសម្នាក់នេះមិនបានដដែល ព្រោះគេមិនត្រឹមតែជាមនុស្សដែលមិនគួរប៉ះនោះទេ តែគេក៏ជាប្រភពដ៏ធំដែលនាំលុយចូលហោប៉ៅរបស់រដ្ឋាភិបាលផងដែរ បើធ្វើអោយគេមិនពេញចិត្តបញ្ហាធំប្រាកដជាកើតមានឡើង។
« អូខេ តែខ្ញុំសង្ឃឹមថាមនុស្សរបស់លោកនិងមិនបង្ករបញ្ហាដល់ការធ្វើការរបស់ក្រុមប៉ូលីស » យ៉ុនហ្គី មិនតបផ្ទុយទៅវិញ អ្នកកម្លោះងាកភ្នែកទៅសម្លឹងមុខមនុស្សជំនិតរបស់ខ្លួនហាក់ដូចជាផ្តល់សញ្ញាអ្វីម្យ៉ាង ដែលអាចអោយមេសិន យល់និងប្រញាប់ពង្រាយគ្នាចូលទៅក្នុងសួនកម្សាន្ត។
« បើនិយាយគ្នាស្រួលបែបនេះតាំងពីយូរយើងក៏មិនបាច់មកចោល១០ នាទីមកឈរភ្ជុងកាំភ្លើងដាក់គ្នាអត់ប្រយោជន៍ »
« សុំអភ័យទោស » អាល់ស្ទៀរ៍ អោនក្បាលដាក់យ៉ុនហ្គី ជាការសុំអភ័យទោស រហូតដល់ឃើញស្រមោលអ្នកកម្លោះដើរចេញទៅឆ្ងាយទើបគាត់ងើបមកវិញ
« លោលប្រធានចង់ធ្វើបែបនេះឬ? » ប៉ូលីស ដែលត្រូវយ៉ុនហ្គី ភ្ជុងកាំភ្លើងមុននោះប្រញាប់រត់មកសួរលោកប្រធានរបស់ខ្លួនបញ្ជាក់ ព្រោះបើតាមអ្វីដែលចាំធ្វើបែបនេះវាខុសច្បាប់របស់ប៉ូលីសណាស់
« យើងគ្មានជម្រើស បើចង់នៅស្ងប់សុខត្រូវតែតម្រូវតាមចិត្តរបស់គេ ឯងមិនឃើញឬគ្រាន់តែធ្វើអោយគេខ្នើសចិត្តបន្តិចទីនេះសឹងតែខ្លាយជាទីលានបង្ហូរឈាមទៅហើយ »
« តែ- »
« ប្រទេសមានច្បាស់ ហើយច្បាប់គឺជាប្រុសម្នាក់នោះ » គាត់និយាយហើយក៏ដើរចេញទៅបាត់ ទុកចោលសម្តីដែលធ្វើអោយគ្រប់គ្នាភ្លឺភ្នែកឡើងថាមនុស្សប្រុសឈ្មោះ យ៉ុនហ្គី អាល់ប៊ឺណាអេរ៍ ម្នាក់នោះមានអំណាចខ្លាំងប៉ុណ្ណា។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...