Part 99

942 37 0
                                    

    📍Bern
      « សួស្តី ខ្ញុំឈ្មោះ ដានី មេរ៉ាស្ស៊ី ជាដុកទ័រដែលទទួលនាទីមើលថែរម៉ាក់អ្នកនាង » គ្រូពេទ្យស្រីវ័យស្រករគ្នាណែនាំខ្លួនទាំងស្នាមញញឹម ធ្វើអោយមីឡា ប្រញាប់តបទៅវិញទាំងស្នាមញញឹមស្រស់
     « រីករាយដែលបានជួប ខ្ញុំ មីឡា »
     « រីករាយដែលបានជួបអ្នកនាងដូចគ្នា អ្នកនាងមីឡា »
     បន្ទាប់ពីនិយាយគួរសមដាក់គ្នាហើយ ដានី ក៏ដើរទៅពិនិត្យអ្នកជំងឺនៅលើគ្រែតាមតួនាទីរបស់ខ្លួន ចំណែកមីឡា ក៏ឈរមើលពីចម្ងាយបែបនោះមិនហ៊ានទៅជិតខ្លាចថាខ្លួនធ្វើអោយទើសដៃទើសជើង។ ប៉ុន្មាននាទីកន្លងផុត ទីបំផុតមីឡា ក៏ដាច់ចិត្តសួរ
     « ម៉ាក់របស់ខ្ញុំ គាត់យ៉ាងម៉េចដែរអ្នកគ្រូពេទ្យ? »
     « អាការៈធូស្រាលជាងមុន ខ្ញុំគិតថាមិនយូរទេគាត់ច្បាស់ជាដឹងខ្លួន » ហើយចម្លើយនោះធ្វើអោយនាងសប្បាយចិត្តដល់ថ្នាក់លាក់អាការៈសឹងមិនជិត
     « ពិតមែនឬ? »
     « ចា៎ អ្នកនាងអាចសប្បាយចិត្តបាន » ដានី នៅតែតបដោយស្នាមញញឹម។ ហើយកំឡុងពេលដែលនាងរៀបចំសម្ភារៈត្រឡប់ទៅវិញ មីឡា ក៏ស្រាប់តែប្តូរឫកពាររបស់ខ្លួន។ មុខតូចដែលសម្លឹងមកហាក់ដូចជាមនុស្សសម្រេចចិត្តមិនត្រូវ មាត់ដែលហើបរកនិយាយក៏ស្រាប់តែបិទវិញ ជាហេតុធ្វើអោយអ្នកគ្រូពេទ្យក្រមុំអត់ចម្លែកចិត្តមិនបាន
     « អ្នកនាងមីឡា មានអ្វីអោយខ្ញុំជួយឬអត់? »
     « អឺ...គឺខ្ញុំចងមានរឿងពឹងអ្នកគ្រូពេទ្យអោយជួយ »

     « ហេតុអីជាមីឡា ដែលត្រូវទៅជាមួយ?! » ប៉ាវឡូ ដែលអង្គុយលើសាឡុងសម្លឹងមើលទៅអ្នកគ្រូពេទ្យចំពោះមុខទាំងក្រសែរភ្នែកដាក់សម្ពាធ តែក៏ព្រោះដានី ជាអ្នកជំនាញនិងទទួលបានការហ្វឹកហាត់ច្រើនទើបនាងមិនមានអារម្មណ៍ថាមានសម្ពាធពេក ហើយថែមទាំងអាចឆ្លើយតបទៅវិញបានទាំងភាពជឿជាក់ទៀតផង
     « មន្ទីពេទ្យទើបតែទាក់ទងមកនាងខ្ញុំមុននេះបន្តិចថាលទ្ធផលតេស្តរបស់អ្នកជម្ងឺចេញហើយ...ហើយពួកគេក៏សុំជួបពិភាក្សាជាមួយសាចញាតិរបស់គាត់ដូចគ្នា បែបនេះហើយទើបខ្ញុំចង់អោយអ្នកនាងមីឡា ទៅជាមួយបើលោកម្ចាស់អនុញ្ញាត »
     « យកមកពិភាក្សានៅទីនេះតែម្តងមិនបានឬ?! » ប៉ាវឡូ នៅតែដេញដោលមិនឈប់។ គាត់ទទួលពាក្យមើលថែរមីឡា ពីហូសុក រួចហើយទើបគាត់មិនចង់ប្រថុយអោយនាងចេញឆ្ងាយពីភូមិគ្រឹះទេ កាន់តែទើបតែទទួលទូរស័ព្ទពីកូនប្រុសខ្លួនមុននេះទៀតគាត់កាន់តែមិនទុកចិត្តអោយនាងទៅក្រៅ
      « ដើម្បីកុំអោយលំបាកអ្នកគ្រូពេទ្យត្រូវលំបាកជិះទៅមកច្រើនដង ខ្ញុំគិតថាបើអោយខ្ញុំទៅមន្ទីរពេទ្យតែម្តងងាយស្រួលជាងលោកតា » មីឡា ប្រញាប់លូកមាត់ជួយនិយាយទាំងក្នុងចិត្តក៏អត់មិនបាននិងលួចខ្លាចថាគាត់នៅតែមិនព្រមអោយទៅ។
     ប៉ាវឡូ មិនមាត់ គាត់សម្លឹងមុខមីឡា មួយសំទុះហាក់ដូចជាកំពុងគិតអ្វីម្យ៉ាងមុននិងទីបំផុតក៏ហើបមាត់និយាយឡើង
    « បើឯងនិយាយបែបនោះហើយ យើងយល់ព្រមទៅចុះ តែត្រូវយកឆេរី ទៅមួយ ឬ ក៏អង្គរក្សពីរបីនាក់ទៅតាមផងក៏បាន វាគួរអោយទុកចិត្តជាងទៅម្នាក់ឯង »
     « ចា៎ » គ្រាន់តែឮថាគាត់ព្រមអោយទៅ មីឡា ក៏ធូរទ្រូងដូចគេលើកដុំថ្មចេញ មុខក៏ងាកទៅញញឹមពព្រាយដាក់ដានី តែម្តង។
     « បើចឹងក៏ឆាប់ទៅ កុំអោយមកវិញយប់ »
     « ចា៎ លោកម្ចាស់ »
     « ចា៎ លោកតា »
      គ្រប់គ្នាចេញឡានទៅ ហើយមីឡា ក៏ព្រមយកឆេរី និងអង្គរក្សពីរនាក់មកជាមួយតាមអ្វីដែល ប៉ាវឡូប្រាប់។ ចំណែកឯមនុស្សចំណាស់ក៏នៅអង្គុយសម្លឹងឡានពីរគ្រឿងដែលបើកចេញទៅរហូតផុតកន្ទុយភ្នែកមុននិងងាកមកសម្លឹងមុខមនុស្សជំនិតរបស់ខ្លួនវិញ។ មិនបាច់ចាំអោយគាត់និយាយច្រើនព្រោះត្រឹមតែក្រសែរភ្នែករបស់គាត់ក៏អាចធ្វើអោយអ្នកក្រោមអំណាចទាយដឹងថាគាត់ចង់សម្តៅទៅលើអ្វី បែបនេះហើយទើបគេប្រញាប់អោនក្បាលគោរពហើយដើរចេញទៅបាត់ ទុកអោយប៉ាវឡូ នៅអង្គុយតែម្នាក់ឯងនៅក្នុងបន្ទប់ទទួលភ្ញៀវធំទូលាយ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now