ដោយសារតែ Bern ជាទីក្រុងដ៏ស្រស់ស្អាត់ នាងមានការចងចាំទាំងល្អទាំងអាក្រក់នៅទីនេះ នាងស្រឡាញ់គ្រប់យ៉ាងនៅទីនេះ ហើយវាក៏ជាទីក្រុងដំបូងដែលនាងមកជាមួយហូសុក ដូចគ្នាបែបនេះហើយទើបនាងជ្រើសរើសចាប់ផ្តើមជីវិតថ្មីនៅទីនេះ។ មីឡា សម្រេចចិត្តប្រើលុយសន្សំដែលខ្លួនមានទាំងប៉ុន្មានបើកហាងលក់វត្ថុអនុស្សាវរីយ៍ដែលធ្វើឡើងពីថ្មគ្រីស្តាល់។
ការចាប់ផ្តើមដំបូងវាមិនសូវល្អប៉ុន្មាននោះទេឬអាចថាអាក្រក់ក៏បាន ព្រោះមនុស្សជាច្រើនស្គាល់នាងថាជាកូនរបស់ នូអារ៍ អ៊ូសូរ៉ូ ទើបធ្វើអោយមានបញ្ហាជាច្រើនកើតឡើង មិនថាជាមនុស្សចូលមកស្តីអោយ ថាអោយ ដេញនាងចេញពីទីនេះ អ្នកខ្លះក៏ដេញអោយទៅស្លាប់ទៅចូលគុក នៅសម្តីអាក្រក់ជាច្រើនទៀតដែលនាងនិងម្តាយទទួលបានសឹងតែរាល់ថ្ងៃបន្ទាប់ពីបើកហាង។ វាលំបាកមិនថាជាកាយនិងផ្លូវចិត្ត តែនាងក៏ត្រូវតែទ្រាំ...ទ្រាំដើម្បីកូន។ ដើរតាមផ្លូវក៏មានគេសម្លឹងមើលហើយខ្សឹបខ្សៀវគ្នា ទៅដល់ហាងក៏ឃើញមានគេយកអ្វីមកគូរវាស់ពេញជញ្ជាំង វាសឹងតែក្លាយជាទម្លាប់ទៅហើយដែលនាងនិងម្តាយត្រូវអង្គុយលុបអក្សរអស់នោះមុនពេលដែលបើកហាង។« ម៉ាក់ទៅសម្រាកចុះចាំកូនអ្នកធ្វើក៏បាន » មីឡា ប្រាប់ម្តាយ តែអ្វីដែលនាងទទួលបានគឺស្នាមញញឹមដូចរាល់ដង
« មិនអីទេឯងទៅរៀបចំខាងក្នុងចុះទុកអោយម៉ាក់ជាអ្នកដុះ...មើលចុះសល់តែបន្តិចទៀតទេ » គាត់បែកញើស គាត់ហត់ គាត់លំបាក គាត់លួចយំនៅពេលយប់តែម្នាក់ឯង នាងដឹងគ្រប់យ៉ាងតែនាងធ្វើអ្វីមិនបានដូចជាពេលនេះនាងបានត្រឹមងក់ក្បាលញញឹមហើយបែរខ្នងដើរចូលទៅក្នុងវិញយ៉ាងរហ័សមុនពេលដែលទឹកភ្នែកដែលប្រឹងឃាត់ស្រក់ចុះមក។ ពេលណាទើបគ្រប់យ៉ាងវាល្អប្រសើរទៅ នាងគ្រាន់តែចង់ចាប់ផ្តើមជីវិតថ្មីដ៏សាមញ្ញមួយហេតុអីក៏វាលំបាកបែបនេះ?
មកដល់ពេលនេះនាងបើកហាងបានមួយរយៈធំហើយ ប្រហែលជាងបីខែហើយទេដឹង តែបញ្ហាក៏នៅតាមមករាល់ថ្ងៃ របស់ក៏លក់មិនដាច់ នាងរកមិនបាន លុយសន្សំក៏ជិតអស់ ពោះក៏ខ្ទាតកាន់តែធំមិនយូរនិងដល់ថ្ងៃសម្រាលមិនខាន បើនៅតែបែបនេះនាងប្រាកដជាគ្មានលុយទៅពេទ្យនោះទេ....នាងដេកគិតពីរឿងនេះរាល់យប់ ចិត្តមួយចង់ទៅសុំជំនួយពីប៉ាវឡូតែចិត្តមួយក៏មិនហ៊ាន កន្លងមកគាត់ក៏ល្អជួយនាងមកច្រើនហើយ តើអោយនាងទៅហាមាត់សុំគាត់ទៀតយ៉ាងម៉េចបាន? កាន់តែគិតក៏កាន់តែមានអារម្មណ៍ថាហត់ ទាល់ច្រក មិនដឹងថាធ្វើយ៉ាងណា...
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fiksi Penggemarនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...