Part 74

901 36 0
                                    

« បី.... បងទម្លុះចូល- »
ក្រាក*
ហើយមុនពេលដែលហូសុក បានទម្លុះទ្វារចូលទៅ ទ្វារបន្ទប់ទឹកក៏បើកឡើងដោយឯងៗ បង្ហាញរាងកាយមីឡា ដែលដើរចេញមកជាមួយទឹកមុខងាប់គ្មានអារម្មណ៍ ជាពិសេសកែវភ្នែកក្រហមហើមរបសនាងធ្វើអោយបេះដូងរបស់គេធ្លាក់ក្តុកទៅដល់ចុងជើង
« មីឡា អូនយំមែនទេ? កើតអី អូនឈឺត្រង់ណាឬ? » អ្នកកម្លោះដើរទៅរកនាងទាំងទឹកមុខព្រួយបារម្ភ ដៃទាំងគូរក៏ចាប់ខ្លួននាងបង្វិលទៅមកព្យាយាមរកមើលថានៅលើខ្លួនតូចមួយនេះមានរបួសត្រង់ណាឬអត់
« មីឡា- »
« បានហើយ ហូសុក ខ្ញុំហត់ » នាងនិយាយឡើងដោយទឹកមុខដែលអានមិនដាច់។ មុខមាត់របស់នាងស្លេកស្លាំង ភ្នែកក្រហម រាងកាយក៏មើលទៅដូចជាមនុស្សអស់កម្លាំងខ្លាំង ហើយរូបភាពនៅចំពោះមុខក៏ធ្វើអោយបេះដូងរបស់ ហូសុក ឈឺខ្លាំងណាស់ដែរ
« បងចង់ដឹងមកយូរហើយ ប្រាប់បងមកអូនកើតអី? ហេតុអីក៏មានឫកពារខុសប្លែកបែបនេះ? បងមិននៅប៉ុន្មានថ្ងៃអ្នកណាធ្វើអីអូនឬ? ឬមួយក៏អូនមិនស្រួលខ្លួនត្រង់ណា ត្រូវការអោយបងខលហៅដុកទ័រមកឬអត់? » ហូសុក សួរសំណួរវែងអន្លាយព្រោះតែគេបារម្ភនិងខ្វល់ខ្វាយពីនាងខ្លាំង តែពេលគេកាន់តែសួរ កែវភ្នែកនាងក៏កាន់តែត្រជាក់។ វាសម្លឹងមើលមកហូសុក ទាំងគ្មានអារម្មណ៍អ្វីទាំងអស់ក្រៅពីភាពទទេស្អាត
« ខ្ញុំមិនអី »
« បងមិនជឿ បើអូនមិនអីហេតុអីក៏ធ្វើខ្លួនបែបនេះ?! សូម្បីតែសព្វនាមអូនបងក៏ប្តូរ អូនគិតថាបងមិនចាប់អារម្មណ៍ឬ? »
« ខ្ញុំប្រាប់ហើយថាមិនអី មិនអី ហេតុអីក៏ស្តាប់មិនយល់!!! » ហូសុក ដំឡើងសម្លេងដាក់នាង ហើយនាងក៏ដំឡើងសម្លេងដាក់វិញមិនអោយចាញ់គ្នាទេ
« អូនកំពុងធ្វើខ្លួនគ្មានហេតុផលហើយដឹងខ្លួនដែរទេ? » ហូសុក ចាប់ស្មាតួចអង្រួនតិចៗ ហាក់ដូចចង់អង្រួនអោយស្មារតីនាងត្រឡប់មកវិញ ព្រោះនេះមិនមែនជា មីឡា ដែលគេគេស្គាល់នោះទេ។ មីឡា ដែលគេស្គាល់មិនមែនជាមនុស្សគ្មានហេតុផលសុខៗក៏ប្រែបែបនេះ....មីឡា ដែលគេស្គាល់ ស្រឡាញ់គេហើយក៏គ្មានថ្ងៃធ្វើខ្លួនមានគម្លាតបែបនេះដែរ
« ខ្ញុំមិនដឹងថាលោកនិយាយពីអីទេ លែង! » នាងប្រឹងច្រានដៃគេចេញពីខ្លួន តែរឹតតែធ្វើកម្លាំងដៃច្របាច់របស់គេក៏រឹតតែខ្លាំង ចាប់នាងជាប់ដល់ថ្នាក់កម្រើកទៅណាមិនរួច
« ខ្ញុំប្រាប់អោយលែង មិនឮទេឬ?!!! »
« បើចង់អោយលែងក៏ប្រាប់សិនមកថាអូនកើតអី ហេតុអីនៅសុខៗក៏ទៅជាបែបនេះ!!! តាំងពីបងមកដល់អូនក៏ធ្វើខ្លួនព្រងើយកន្តើយ មិនខ្វល់ខ្វាយហាក់ដូចជាបងគ្មានរូបរាង ទាំងដែរការពិតអូនគួរតែរត់មកអោបហើយនិយាយថានឹកបង ដូចគ្នានិងបងដែលនឹកអូន មិនមែនតោះតើយដាក់គ្នាបែបនេះទេ!!! » កែវភ្នែករបស់ហូសុក ឡើងក្រហមរងាល ហើយវាមិនមែនមកពីគេខឹងនោះទេ ផ្ទុយទៅវិញគេកំពុងតែអន់ចិត្ត ដែលនាងមើលមិនឃើញថាទង្វើររបស់ខ្លួនហុចផលអោយគេឈឺចាប់ប៉ុណ្ណា
« លែង »
« មីឡា ឈប់ធ្វើខ្លួនបែបនេះបានទេ? បើអូនមិនពេញចិត្ត ឬខឹងនិងបងរឿងអីនិយាយមកចុះ បងនិងកែប្រែគ្រប់យ៉ាង ឬមួយអូនចង់វាយបងក៏បាន ទះកំផ្លៀងក៏បាន តែសូមេត្តាកុំធ្វើបែបនេះដាក់បងអីបានទេ » ហូសុក ទម្លាក់សម្លេងហើយក៏និយាយដោយភាពអង្វរក ដំណាក់កាលនេះគេសឹងតែលុតជង្គង់អង្វរនាងទៅហើយ ព្រោះគេមិនដឹងពិតមែនថាខ្លួនបានធ្វើអីខុសបានជាធ្វើអោយនាងប្រែប្រួលខ្លាំងបែបនេះ។

     មីឡា សម្លឹងមើលមនុស្សប្រុសចំពោះមុខទាំងកែវភ្នែកដាមដោយទឹកភ្នែក បេះដូងរបស់នាងនៅពេលនេះឈឺមិនចាញ់គេប៉ុន្មាននោះទេ កាន់តែឃើញគេមានសភាពបែបនេះនាងក៏កាន់តែឈឺ តែមិនថាការឈឺចាប់នោះវាខ្លាំងយ៉ាងណា ក៏មិនធ្វើអោយនាងខូចចិត្តដល់ទង្វើរកុហកបោកប្រាស់របស់គេដែរ....គេបំផ្លាញ់អស់ហើយ ក្តីស្រឡាញ់ដែលនាងមានអោយ ពេលនេះគ្មានសល់ទៀតនោះទេ.... វាមានតែភាពស្អប់ខ្ពើមប៉ុណ្ណោះ
« មីឡា..... » ហូសុក លូកដៃបម្រុងនិងជូតទឹកភ្នែកចេញពីថ្ពាល់របស់នាង តែក៏ត្រូវ មីឡា វាស់ដៃចេញមុនពេលដែលគេបានប៉ះ ជើងក៏ឈានថយក្រោយចេញពីគេ ធ្វើហាក់ដូចគេជារបស់គួរអោយខ្ពើមមិនគួរអោយនៅជិត
« កុំធ្វើបែបនេះអីបានទេ? » សម្លេងអង្វរក នោះកាន់តែធ្វើអោយនាងអួលដើម ក លើសដើម។
« លោកដឹងថាម៉ាក់របស់ខ្ញុំបាត់ខ្លួនមែនទេ? » បន្ទាប់ពីស្ងាត់មាត់ មួយសំទុះ សំណួរដែលធ្វើអោយរាងកាយរបស់ហូសុក ឡើងរឹកក៏បន្លឺឡើង។ នាងមិនចង់ក្លាយជាមនុស្សត្រចៀកស ដែលជឿតែម្ខាងមិនចេះគិត បែបនេះហើយទើបនាងចង់អោយហូសុក និយាយប្រាប់នាងដោយខ្លួនឯង និយាយការពិតដែលគេបានធ្វើនៅពីក្រោយខ្នងនាង បើទោះជាវាជាការពិតដែលនិងបំផ្លាញទំនាក់ទំនងដែលទើបតែចាប់ផ្តើមរបស់នាងនិងគេក៏ដោយ។
« អូនកំពុងនិយាយពីអី បងមិនយល់ » ហូសុក ងាកមុខចេញពីការប្រសប់ភ្នែក មាត់ក៏សួរទៅវិញហាក់ដូចជាខ្លួនមិនដឹងអី ទាំងដែលកាយវិការរបស់គេបង្ហាញច្បាស់ទៅហើយថាគេកំពុងតែកុហក
« ឈប់ធ្វើល្ងង់ហើយនិយាយការពិតចេញមក លោកកុហកខ្ញុំមិនបានទេ!! »
« បងមិនដឹងថាអូនចង់និយាយពីអីទេ » គេដឹងថាខ្លួនឯងកំពុងកុហក តែគេប្រាប់ការពិតដល់មីឡា មិនបានពិតមែន យ៉ាងហោចណាស់ក៏មិនមែនពេលនេះ
« បងមិនដឹងថាអូនឮពាក្យចចាមរាមអស់នេះពីណាទេតែវាមិនមែនជាការពិត បែបនេះហើយកុំគិតច្រើនពេកទៅគេងទៅ មុននេះអូននិយាយថាមិនស្រួលខ្លួនមិនមែនឬ? » ហូសុក ផ្លាស់ប្តូរប្រធានបទព្យាយាមបញ្ចប់ការសន្ទនាទាំងដែលមុននេះគេខ្លួនឯងសោះដែលស្រែកអង្វរសុំអោយនាងនិយាយ
« ខ្ញុំមិនមែនក្មេងអាយុ ៣ ឆ្នាំដែលជឿពាក្យបោកប្រាស់របស់លោកងាយៗទេ ហូសុក » មីឡា តបដោយសម្លេងមាំ កែវភ្នែកក៏សម្លឹងមុខហូសុក ដោយភាពមិនពេញចិត្ត និងខឹងក្រោធ
« បើលោកមិនដឹងរឿងពិតមែនក៏ប្រាប់មកថាបួនថ្ងៃមុនលោកទៅធ្វើអី នៅឯណា ជាមួយអ្នកណា ហើយការងារអី? »
« នោះជាការងារក្រុមហ៊ុន បងត្រូវប្រាប់អូនគ្រប់យ៉ាងដែរឬ? បើអូនមិនជឿទៅសួរ ជុងហ្គុក ក៏បានវាក៏ទៅជាមួយបង » លើកយក ជុងហ្គុក មកនិយាយគិតថានិងធ្វើអោយនាងជឿផ្ទុយទៅវិញ វាធ្វើអោយរឿងកាន់តែយ៉ាប់លើសដើម
« កុហក!! »
« បងមិនបានកុហក »
« បើចឹងនេះជាស្អី?! »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now