ខុសដាច់ពីហូសុក ដែលកំពុងអង្គុយស្ងៀមស្ងាត់មើលអ៊ីឌែនដាក់ទារុណកម្មលើអាម្សៀនោះ យ៉ុងហ្គីឯនេះវិញកំពុងតែក្រពុលមុខខ្លាំងតែម្តង ព្រោះស្រីក្បាលរឹងដូចជាមីឡា នៅសុខៗក៏ដឹងខ្លួនឡើងហើយរករឿងគេមិនឈប់ទាំងដែរពេលនេះយន្តហោះជិតដល់ម៉ោងចេញដំណើរទៅហើយពួកគេគួរតែនាំគ្នាប្រញាប់ឡើងយន្តហោះមិនមែនមកតាប៉ែបែបនេះទេ។
« យ៉ុងហ្គី លោកគិតនាំខ្ញុំទៅណា...លែង ខ្ញុំមិនទៅណាទាំងអស់លុះត្រាតែមានហូសុកទៅជាមួយ » មីឡា រឹងទទឹងកញ្ជ្រោលទៅកញ្ជ្រោលមកធ្វើអោយ មេសិន ដែលកំពុងចាប់នាងចាប់ផ្តើមធ្វើអីមិនត្រូវ។ មិនមែនថាគេចាប់មនុស្សស្រីខ្លួនតូចមួយមិនឈ្នះនោះទេ តែមកពីគេមិនហ៊ានប្រើកម្លាំងដាក់មនុស្សស្រីរបស់មិត្តភក្តិចៅហ្វាយគេទៅវិញទេ
« នាងកំពុងធ្វើអោយរឿងវែងឆ្ងាយហើយ » យ៉ុងហ្គី ថាអោយទាំងទឹកមុខមាំគួរអោយខ្លាច គេមិនមែនជាមនុស្សទំនេរមកឈរស្តាប់នាងរអ៊ូរទាំពីការពេញចិត្តឬមិនពេញចិត្តនោះទេ
« វែងឆ្ងាយយ៉ាងម៉េច? ពេលនេះហូសុក យ៉ាងម៉េចយ៉ាងម៉ាក៏មិនដឹង លោកមិនខ្វល់ពីគេអីបន្តិច ហើយនៅមានគំនិតចង់ទៅចោលគេទៀត និយាយមកថាលោកជាមិត្តប្រភេទណាបានជាទុកមិត្តខ្លួនឯងចោលបែបនេះ? »
« កុំមកសាកល្បងជាមួយភាពអត់ធ្មត់របសយើងអោយសោះ មីឡា បិតមាត់ហើយឡើងយន្តហោះទៅ » កម្លោះម៉ាហ្វៀគ្រហឹមថាអោយទាំងភាពមិនពេញចិត្ត ភ្នែកក៏ប្តូរទៅសម្លឹងមុន មេសិន ហាក់ដូចជាកំពុងបញ្ជាអ្វីម្យ៉ាង ឯអ្នកជាកូនចៅពេលចាប់ដឹងដល់សញ្ញាដែលចៅហ្វាយមហាគួរអោយខ្លាចរបស់ខ្លួនបញ្ជូនមកក៏បានត្រឹមងក់ក្បាល់យល់
« ប្រាប់ហើយថាមិន- »
ឌឹប* ប្រូស
មួយដៃចំកញ្ចឹងក.ផ្នែកខាងក្រោយធ្វើអោយមីឡា ដួលប្រូសសន្លប់លែងដឹងអី សំណាងដែល មេសិន ទ្រទាន់មិនចឹងទេនាងបានដេកនៅលើដីមិនខាន
« យកនាងឡើងយន្តហោះ » យ៉ុងហ្គីនិយាយទាំងសម្លេងនៅតែត្រជាក់គ្មានអារម្មណ៍ មុននឹងបែរខ្នងដើរឡើងលើយន្តហោះផ្ទាល់ខ្លួនរបស់គេបាត់ ទុកអោយអេសិន ជាអ្នកបីមីឡា ឡើងមកដោយខ្លួនឯង។
« សុំទោសផងអ្នកនាង មីឡា » មេសិន និយាយខ្សឹបៗប្រាប់តិចៗព្រោះអារម្មណ៍ដឹងខុស គេមិនចង់លើកដៃដាក់មនុស្សស្រីទេតែវាគ្មានជម្រើស បើនាងនៅតែរឹងទទឹងមិនឈប់ ហើយបន្តប្រើសម្តីមិនចេះគិតដាក់ចៅហ្វាយគ្មានបេះដូងរបស់គេបែបនេះ ទាយមិនបានទេថាពាក្យគម្រាមរបស់ហូសុក ដែលផ្តាំមកមុននោះនិងអាចការពារនាងពីព្យុះកំហឹងរបស់យ៉ុងហ្គី បានឬអត់។
_________
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...