Part 16

1.9K 60 0
                                    

« អ៊ីឌែនរៀបចំឡានយើងទៅភូមិគ្រឹះ កុំអោយលោកប៉ូលីសគាត់ចាំយូរ » ស្នាមញញឹមកំណាចនៅលើបបូរមាត់របស់ ចៅហ្វាយធ្វើអោយ អ៊ីឌែន ឈររឹងខ្លួនគេចង់ដឹងពិតមែនថាគាត់កំពុងគិតអ្វី ហើយមានគម្រោងចង់ធ្វើអ្វី ហេតុអីបានមិនហើបមាត់បញ្ជាគេអ្វីមួយមាត់បែបនេះ
   « បាទចៅហ្វាយ » បើទោះជាចិត្តពោរពេញដោយចម្ងល់ អ៊ីឌែន ក៏នៅតែឱនក្បាលទទួលបញ្ជាទៅត្រៀមឡានអោយដោយមិននិយាយអ្វី។ ហូសុក សម្លឹងមើលខ្នងមនុស្សជំនិតដែលដើរចេញទៅក្រៅមិនដាក់ភ្នែក ទឹកមុខពោរពេញដោយល្បិចមុននោះក៏ត្រឡប់មកមាំមួយរំពេច។

    ឡានទំនើបពណ៍ក្រហមដូចភ្លើងបើកចូលបរិវេណភូមិគ្រឹះដែលពេលនេះមានឡានប៉ូលីមិនតិចជាងបីគ្រឿងកំពុងចតចាំ។ ប្រើប៉ូលីសច្រើនថ្នាក់នោះផងឬ?
     វិនាទីដែលជើងអ្នកកម្លោះឈានចុះពីលើឡាន ប៉ូលីសច្រើននាក់ក៏ដង្ហែរគ្នាចេញមករកបាត់ទៅហើយ ហើយគ្រាន់តែឃើញចំនួនប៉ូលីសដែលត្រូវបញ្ជូនមក វាធ្វើអោយ ហូសុក អត់សើចដើម.កមិនបាន
      « មានកិត្តិយសពិតមែនដែលមានប៉ូលីសច្រើនបែបនេះមកអបដំណើរ » ពាក្យសម្តីលេបខាយមិនសមនិងស្ថានការណ៍របស់គេធ្វើអោយប៉ូលីសម្នាក់ៗធ្វើមុខមិនពេញចិត្ត បើទោះជាប្រុសម្នាក់នេះគ្រោះថ្នាក់តែពេលនេះមនុស្សសឹងមួយប្រទេសងើបឈរឡើងប្រឆាំងនិងគេដូច្នេះហើយបើគេចង់ប្រើអំណាចក៏ប្រហែលធ្វើអីមិនបានដូចពីមុនដែរ.......ប្រហែលជាបែបនោះឯងគ្មានអ្នកណាប្រាកដចិត្តទេ
     « ខ្ញុំ ប្រេដន ហ៊ែនលី ប្រធានក្រុមទី១ ផ្នែកស៉ើបអង្កេតរបស់អង្គភាពFBI.....ពួកយើងទទួលបានផ្លាកបញ្ជាក់ពីតុលាអោយឃាតខ្លួនលោកទៅសួរចម្លើយទាក់ទង់និងការវាយប្រហារនៅកំពុងផែរកាលពី២ថ្ងៃមុន » មិនត្រឹមតែនិយាយ ប្រេដន លើកក្រដាស់ដែលត្រូវបានបញ្ជាក់ដោយតុលាការ មកបង្ហាញនៅចំពោះមុខ ហូសុក។ ម្ចាស់ឈ្មោះដែលត្រូវគេមកឃាតខ្លួនញាក់ស្មាបែបមិនខ្វល់ ដៃទាំងគូរលូកទៅមុខដោយស្មគ្រ័ចិត្ត ប្រេដន ងាកទៅសម្លឹងមើលជំនួយការរបស់ខ្លួនដោយន័យបញ្ជាក់អ្វីម្យ៉ាងមុននិងអ្នកដែលត្រូវសម្លឹងប្រញាប់ងក់ក្បាលរួចក៏ដកខ្នោះដែកមួយចេញមកចាក់ដៃទាំងសងខាងរបស់ ហូសុក។
     « អរគុណ ដែរចូលរួមសហការ នាំខ្លួនទៅ » ប្រេដន និយាយដាក់ ហូសុក ដោយសម្លេងមាំមុននិងងាកទៅបញ្ជាកូនចៅរបស់ខ្លួន
      « រំខានពេលអ្នកទាំងពីរច្រើនហើយ » អ្នកស៉ើបកម្លោះងាកទៅអោនក្បាលគោរព លោកនិងលោកស្រី វ៉ូស្សែនីលេក មុននិងនិយាយលាហើយនាំហូសុក ដើរទៅរកឡានប៉ូលីសរួចក៏បើកចេញទៅ។ លោកស្រី ដែលជាម្តាយសម្លឹងមើលឡានប៉ូលីសដែលបើក.តគ្នាចេញពីភូមិគ្រឹះដោយទឹកមុខព្រួយបារម្ភ ហើយភាពព្រួយបារម្ភរបស់គាត់ក៏គេចមិនផុតពីក្រសែរភ្នែកអ្នកជាប្តីដែរ
      « អាល្អិតនោះវាមិនទាំងព្រួយផង អូនកុំបារម្ភនាំតែលំបាកចិត្តអី » ហ្រេ្វឌឺរីក ងាកទៅនិយាយជាមួយប្រពន្ធទាំងឬកពារអស់សំណើច ធ្វើអោយអ្នកដែលត្រូវថាអោយអត់មិនបានវាយគេមួយដៃ
     « យ៉ាងណាក៏ដោយ នេះមិនមែនជារឿងតូចតាចទេបើមានអ្វីថ្លោះថ្លូយគិតយ៉ាងម៉េច? » គាត់នៅតែបារម្ភមិនឈប់ មិនអោយបារម្ភយ៉ាងម៉េចនោះជាកូនប្រុសរបស់ខ្លួនទាំងមូលណា៎
     « ហូសុក អាចចាត់ការបានជឿជាក់លើកូនខ្លះទៅមើល »
     « ជឿក៏ជឿហើយ តែគ្រាន់តែបារម្ភ » គាត់និយាយ មុននុងផ្តេកខ្លួនទៅក្នុងរង្វង់ដៃស្វាមីដែលបើកចាំទទួល ហើយសម្លេងដកដង្ហើមធំរបស់ប្រពន្ធធ្វើអោយ ហ្វ្រេឌឺរីក អង្អែលដើមដៃនាងថ្នមៗ
     « បងនិងមិនបណ្តោយអោយកូនមានរឿងនោះទេ បើសិនជាហូសុក ចាត់ការខ្លួនឯងមិនបានបងនិងលូកដៃទៅជួយដោយខ្លួនឯងបែបនេះហើយអូនអាចទុកចិត្តបាន » អ្នកជាឳពុកនិយាយដោយសម្លេងមាំ ពីមុនមកគេមិនដែលលូកដៃរឿងកូននោះទេ មិនថាជា ហូសុកឬ ក៏ជុងហ្គុកនោះទេ ព្រោះគាត់ដឹងពីកូនខ្លួនឯងច្បាស់ ពួកគេអាចធ្វើរឿងច្រើនជាងអ្វីដែលគ្រប់គ្នាគិត ហើយដែលសំខាន់ពីរនាក់នោះក៏មិនដែរសុំជំនួយពីគេដែរ បើទោះជាដឹងថាឳពុករបស់ខ្លួនជាអតិតម៉ាហ្វៀកំណាចក៏ដោយ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now