Part 102

1K 43 0
                                    

« ប្រាប់ហើយមែនទេថាមិនអោយកុហក?! »
« អឺ...គឺ... »
« និយាយគ្រប់យ៉ាងចេញមក »

បីម៉ោងក្រោយ
៙Zurich, Switzerland

« ចៅហ្វាយ ស៊ូប៊ីន ត្រឡប់មកវិញហើយ » លូកាស ដើរចូលមករកចៅហ្វាយខ្លួនដែលនៅអង្គុកក្នុងមន្ទីរពេទ្យមិនព្រមទៅណា
« ចុះ ម៉ាទីវ? »
« នៅរស់នៅឡើងតែសភាពរាងពិបាកមើលបន្តិច »
« ល្អ....យកឯកសារខុសច្បាប់របស់វាទាំងប៉ុន្មានចុះកាសែត ហើយផ្ញើរទៅអោយប៉ូលីសទៅ » នោះជាគម្រោងរបស់គេ។ បកអាក្រាតភាពស្អុយកខ្វក់របស់វា ធ្វើអោយប្រជាជនចលាចល ញាត់ក្បាលនូអារ៍ និង នីខូឡាស់ចូលគុក ចំណែកឯម៉ាទីវ.....
« ហែងទៅរុស្ស៊ីវិញពេលណា? » ជុងហ្គុក ងាកមកសួរមិត្តដែលអង្គុយចុចទូរស័ព្ទជិតខ្លួន
« ទើបតែហៅមកឡូវសួរងៃទៅវិញហើយ? » ពេលខ្លះគេក៏ចង់ទាត់អាមិត្តម្នាក់នេះអោយណាណីម្តងពិតមែន គិតថាគេជាស្អីចង់ហៅមកក៏មក ចង់ដេញទៅក៏ដេញតាមចិត្តបែបនេះ
« ចង់ផ្ញើររបស់ខ្លះទៅបោះចោលប៉ុណ្ណោះបើមិនទាន់ទៅក៏និយាយទៅវាធ្ងន់.កឬ?! »
« ពីរថ្ងៃទៀតទៅវិញហើយ » ថេយ៉ុង តបម្តងទៀតទាំងសម្លេងចុងច្រមុះ
« ល្អ » នាយ វាយស្មាមិត្តតិចៗមុននិងងាកទៅសម្លឹង លូកាស វិញ
« អោយ ស៊ូប៊ីនយកអាតាកញ្ចាស់ពីរនាក់នោះទៅដាក់មួយកន្លែងរងចាំអោយប៉ូលីសទៅដល់ចាំចេញមកវិញ ចំណែកឯ ឆេរី ស្រីម្នាក់នោះក៏សម្លាប់ចោលតែម្តងទៅ » សម្តីដាច់អហង្កាគ្មានសូម្បីតែក្តីអាណិតមេត្តារបស់ចៅហ្វាយ ធ្វើអោយលូកាស ចង្ហរមាត់ប្រុងតវ៉ាតែក៏ត្រូវបិតវិញពេលប្រឈមនិងកែវភ្នែកកាចមួយគូរនោះ
« យើងមិនខ្វល់ទេថាឯងមានអារម្មណ៍ពិសេសអីលើនាងនោះលូកាស តែបញ្ជាគឺបញ្ជា កុំអោយយើងចាប់បានថាឯងគិតធ្វើរឿងឆ្គួតអីអោយសោះ » ជុងហ្គុក និយាយដាស់តឿនមនុស្សជំនិតដោយទឹកមុខមាំគួរអោយខ្លាចមុននិងងើបឡើងដើរចេញទៅក្រៅ ចំណែកឯលូកាស ក៏ឈរអោនក្បាលគោរពអ្នកម្ខាងទៀតពេលដែលគាត់ដើរកាត់។ មែនហើយការងារជាការងារ គេមិនគួរយកអារម្មណ៍ផ្ទាល់ខ្លួនមកច្រលូកច្រលំនោះទេ។ ឆេរី ធ្វើខុសធ្ងន់! យប់នោះមុនពេលឡើងឧទ្ធម្ភាគចក្រនាងជាអ្នកបង្កប់ឧបករណ៍ចាប់ប្រព័ន្ធគ្រប់គ្រងឡាននៅក្នុងឡានរបស់អ្នកប្រុសធំ.....នាងជាមនុស្សរបស់ពួកក្បត់ នាងជាអ្នកធ្វើអោយអ្នកប្រុសធំធ្លាក់ក្នុងសភាពបែបនេះ នាងសាកសមនិងអ្វីដែលនាងទទួលហើយ។
« គ្រាន់តែស្រីម្នាក់កុំទៅខ្វល់ច្រើនពេកអីងាប់មួយក៏មិនខ្វះមួយទៀតមកជំនួសដែរ » ថេយ៉ុង ងាកមកមិចភ្នែកដាក់លូកាស មុននិងអោនមុខចុះចាប់អារម្មណ៍ទូរស័ព្ទដែលនៅក្នុងដៃខ្លួនវិញ។
« បាទខ្ញុំនិងចងចាំ បែបនេះខ្ញុំសុំលាទៅធ្វើកិច្ចការសិនហើយអ្នកប្រុស »
« អឺម » ពេលទទួលបានការអនុញ្ញាត លូកាស ក៏អោនគោរពលាហើយបែរខ្នងដើរចេញទៅ....ទៅធ្វើរឿងចៅហ្វាយបញ្ជាមុននេះ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now