ឡានចេះតែបើកទៅមុខមិនឈប់ឯហូសុក ក៏អង្គុយមិនស្រណុកដូចគ្នា នេ៎ះដប់នាទីជាងទៅហើយគេនៅតែ
មិនឃើញស្រមោលឡានដែលថាចាប់ មីឡា ទៅអីបន្តិចទេ។ ពេលនេះគេបារម្ភពីនាងខ្លាំងណាស់ មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទៅហើយទេ« ឯងប្រាកដហើយឬថាទៅតាមផ្លូវនេះត្រូវ? » សម្លេងដែលពោរពេញដោយភាពអន្ទៈអន្ទែងរបស់គេធ្វើអោយគ្រប់គ្នានៅក្នុងឡានចាប់ផ្តើមមានសម្ពាធព្រោះអ្នកណាក៏ដឹងថាហូសុក ពេលដែលកម្រោលចូលម្តងៗគួរអោយខ្លាចយ៉ាងណាជាពិសេសពេលមានកាំភ្លើងកាន់ក្នុងដៃបែបនេះទៀតស្រួលមិនស្រួលបាញ់បំផ្ទុះក្បាលអ្នកណាម្នាក់រំសាយកំហឹងបាត់ឥឡូវហើយ។
« ពួកយើងទៅតាមផ្លូវដែលគ្នាយើងបញ្ជូនមកអោយទាន » មនុស្សជំនិតម្នាក់ដែលកំពុងបើកឡានងាកមកប្រាប់ទាំងសម្លេងខ្សោយ តែក៏ក៏ពោរពេញដោយភាពម៉ឺងម៉ាត់និងគោរពចំពោះអ្នកដែលមានងារជាមិត្តភក្តិចៅហ្វាយខ្លួន« អាយ៉ុង ឯងប្រាកដហើយឬថាកូនចៅឯងមិនធ្វើការឆ្គួតចាប់ច្រឡំឡាន? » ហូសុក មិនតបត គេជ្រើសរើសងាកមកសួរយ៉ុងហ្គី ទាំងចិញ្ចើមចង់ជាប់គ្នា
« គ្រប់យ៉ាងក៏ដើរទៅតាមផែនការឯងហើយមិនចឹង? ធ្វើអារម្មណ៍អោយត្រជាក់ហើយក៏ចាំមើលទៅ » សម្តីត្រជាក់ និងទឹកមុខងាប់គ្មានអារម្មណ៍របស់យ៉ុងហ្គី ធ្វើអោយមិត្តដែលកំពុងឆ្លេឆ្លាទាំងបេះដូងប្រហោងធ្លុង សឹងតែអត់មិនបាននិងដាល់វាមួយដៃពីរទៅហើយ មនុស្សស្រីរបស់គេបាត់ទៅទាំងមូលតែវាបែរជាតាំងខ្លួនជាមនុស្សយន្តគ្មានអារម្មណ៍ទៅកើត មិនយល់ខ្លួនឯងពិតមែនទៅរាប់អាចង្រៃងាប់អារម្មណ៍នេះបានយ៉ាងម៉េច« ផែនការក៏ ផែនការហើយ តែមីឡា ត្រូវចាប់ខ្លួនមិនបានមាននៅក្នុងអ្វីដែលយើងនិយាយគ្នាទេ ហើយឯងមិនមែនឬដែលជាអ្នកអះអាងថានិងមើលការខុសត្រូវសុវត្ថិភាពមីឡា អោយយើង? »
« បើចាំមិនខុសឯងជាអ្នកស្នើរអោយយើងជួយមើលនាងដោយខ្លួនឯងទេ » ម្នាក់ដូចជាព្យុះកំពុងតែបោកបក់ ឯម្នាក់ទៀតក៏ស្ងប់ដូចទឹកកកតំបន់ប៉ូល ពេលមកជួបគ្នាបែបនេះត្រូវម៉ាច់តែម្តង« វាដូចតែគ្នា ដែលសំខាន់ឯងក៏សន្យាជាមួយយើងដូចគ្នាថានិងមិនអោយនាងមានបញ្ហាអី »
« មនុស្សស្រីរបស់ឯងល្ងង់ដោយខ្លួនឯង បើនាងមិនស្លឺរត់ពីកូនចៅរបស់យើងម្លេះពេលនេះយើងក៏មិនបាច់មកទ្រាំស្តាប់ពាក្យរអ៊ូរបស់ឯងដែរ » លើកទីមួយដែលយ៉ុងហ្គី និយាយវែងអន្លាយទាំងដែលធម្មតាគេមិនចូលចិត្តនិយាយច្រើនអីបន្តិច ហើយការនិយាយច្រើនរបស់គេលើកនេះ បែរជាធ្វើអោយអ្នកកម្លោះដែរជាមិត្តក្តៅស្លឹកត្រចៀកឡើងងឺងតែម្តង
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...