Part 25

1.6K 58 0
                                    


     « មិនមែនមានតែសម្លេងទេ រូបភាពក៏មានដែរត្រូវការមើលដែរទេ? » សម្តីរបស់គេប្រៀបបាននិងទឹកអាស៊ីតដែលជះមកកណ្តាលមុខនាងមិនខុស ព្រោះវាទាំងឈឺ ទាំងផ្សារ ហើយក៏ខឹងនិងខ្មាស់ ពេលនេះអារម្មណ៍ជាច្រើនវាសម្រុកមកបុកអួលណែនពេញទ្រូង ធ្វើអោយទឹកភ្នែកស្រកចុះមកលើផែនថ្ពាល់ទន់រលោងមិនឈប់ ដៃរបស់នាងក៏ក្តាប់ចូលគ្នាណែនសឹងតែបាក់
     « ហេតុអីក៏លោកធ្វើបែបនេះ?! » មីឡា ស្រែកអោយគេទាំងបេះដូងឈឺសឹងតែដកដង្ហើមមិនកើត គេជានឈ្លីនាង មើលងាយហើយក៏គំរាមមិនឈប់នាងមិនថាអីមួយមាត់ តែនេះស្អី...អ្វីដែលគេធ្វើវាថោកទាបនិងជួសជាតិបំផុតហើយ
     « មី..មីឡា នេះជាស្អីម៉ាក់មិនយល់? » អ្នកជាម្តាយប្រញាប់ងាកទៅរកកូនស្រីបណ្តូលចិត្តដែលកំពុងឈរញ័រខ្លួនទទ្រើតទាំងភាពស្រឡាំងកាំង
     « ហូសុក នេះជាឃ្លីបស្អី? » ពេលឃើញកូនមិនឆ្លើយតបនិងខ្លួន គាត់ក៏ងាកទៅសួរកម្លោះមុខស្រស់ដែលកំពុងអង្គុយគងទាក់ខ្លាម្តង។ ហូសុក មិនបង្ហាញអារម្មណ៍អ្វីចេញមកទឹកមុខរបស់គេមាំ ហើយក៏នឹងជាងសិលាពាន់ឆ្នាំទៅទៀត តែអ្នកណាទៅដឹងទៅថាក្រោមផ្ទៃមុខទឹកកកនោះបែរជាកំពុងលួយស្តាយក្រោយពីទង្វើររបស់ខ្លួនបន្ទាប់ពីបានឃើញថាអ្វីដែលគេធ្វើ ធ្វើអោយមនុស្សស្រីខ្លួនតូចនោះឈឺចាប់បែបណា។ ទឹកមុខដែលនាងសម្លឹងមើលមកគេវាពោរពេញដោយភាពស្អប់ខ្ពើម ហើយទឹកភ្នែកដែលហូរចុះមកមិនឈប់នោះវាកាន់តែធ្វើអោយបេះដូងថ្មរបស់គេមានអារម្មណ៍មិនស្រួលឡើងមក
    « សួរកូនស្រីសំណព្វរបស់អ្នកស្រីខ្លួនឯងទៅ » បើទោះជាក្នុងចិត្តលួចអាណិតតែមាត់ដែរជានិយាយធ្វើដូចជាមិនខ្វល់ខ្វាយ។ សម្តីរបស់គេធ្វើអោយ មីឡា ងើយមុខទៅសម្លឹងមុខមាំនុះមិនដាក់ភ្នែក មុននិងនាងដើរទៅរកគេហើយក៏
     ផាច់*
     មួយកំផ្លៀងធ្វើអោយមុខថ្កៀមខ្លាត្រូវងាកទៅតាមកម្លាំងដៃរបស់នាង
      « សប្បាយណាស់មែនទេ »
     ផាច់*
      « ធ្វើបាបមនុស្សដែលគ្មានផ្លូវតស៊ូវាសប្បាយណាស់មែនទេ?! » ពេលឃើញគេមិនតបត នាងក៏បានចិត្តទះមិនប្រណីដៃ ពេលនេះថ្ពាល់ទាំងសងខាងរបស់ ហូសុក ក៏ដាបដោយស្នាមម្រាមដៃអស់ គេឈឺប៉ុណ្ណេះវាមិនស្មើនិងការឈឺចាប់របស់នាងផង
      « បានហើយ » ពេលដែលនាងប្រុងលើកដៃទះម្តងទៀត តែហូសុក ក៏លូកដៃមកចាប់ទាន់។ អ្នកកម្លោះសម្លឹងមើលកែវភ្នែកដែលពោរពេញដោយទឹកភ្នែករបស់នាង ហើយលើកទីមួយពិតមែនដែលគេមានចិត្តអាណិត ហើយក៏លួចខឹងខ្លួនឯងដែលទៅធ្វើបែបនោះ
       « កុំយកដៃរបស់លោកមកប៉ះខ្ញុំ » មីឡា គ្រលាស់ដៃចេញពីការចាប់របស់គេ ភ្នែកក៏សម្លឹងគេដូចចង់ស៉ីសាច់ហុតឈាម
      « លុបវីឌីអូនោះចេញ » នាងក្រមុំស្នើរទាំងទឹកភ្នែក
      « ហេតុអីយើងត្រូវស្តាប់បញ្ជារបស់នាងដែរ » ទឹកមុខឌឺដងរបស់ធ្វើអោយមីឡា កាន់តែខឹង ខឹងឡើងញ័រសាច់អស់ទៅហើយ
      « មិនលុបហេ៎សបាន *ប្រាវ* » នាងនិយាយហើយក៏លូកដៃទៅគ្រវាស់របស់របរនៅលើតុគេជ្រុះអស់ មុននិងចាប់លេបថបដែលនៅលើតុរមកបោកខ្លាំងៗ ដោយមិនភ្លេចទាញកុំព្យូរទ័រដែលដាក់ភ្ជាប់នៅលើតុធ្វើការនោះបំបាក់ហើយក៏ក្រវាត់វាទៅមួយចំហៀងបន្ទប់។ បើគេមិនព្រមលុបនាងនិងបំផ្លាញវាដោយខ្លួនឯង
      ទង្វើររបស់នាងមិនត្រឹមតែធ្វើអោយ ហូសុក ភ្ញាក់ផ្អើលនោះទេ ព្រោះសូម្បីតែ ម៉ារ៉ូលី ក៏ភ្ញាក់ផ្អើលដែរ នាងមិនដែលឃើញកូនស្រីរបស់ខ្លួនបញ្ចេញការវិការបែបនេះពីមុនមកទេ
     « ឈប់ឆ្គួតទៅ អោយវាល្មមបានហើយ » ហូសុក ដើរទៅចាប់ដៃនាងជាប់អោយងាកមករកខ្លួន ហើយប្រាកដណាស់ថាទឹកមុខរបស់គេពេលនេះវាពោរពេញដោយកំហឹង
     « ដឹងមែនទេថាទោះជានាងបំផ្លាញរបស់របរអស់នេះក៏វាគ្មានផលដែរ វីឌីអូនោះយើងនៅតែមាន ដូច្នេះហើយអោយវាជ្រាបទៅក្នុងខួរផងចុះថាអ្វីដែលនាងកំពុងធ្វើវាគ្មានប្រយោជន៍ទេ » និយាយចប់ក៏ច្រាននាងចេញពីខ្លួនខ្លាំងៗ ធ្វើអោយមីឡា ត្រូវដួលផ្ងារក្រោយអុកគូទលើកម្រាលព្រំ
    « នេះវាស្អី មីឡា....កុំប្រាប់អោយសោះណាថាសម្លេងនៅក្នុងនោះជាសម្លេងរបស់ឯង » អ្នកស្រី ម៉ារ៉ូលី ពេលដែលឃើញបែបនោះចាប់ផ្តើមយល់សាច់ការណ៍បានតិចៗហើយ តែគាត់ត្រូវតែឮវាចេញពីមាត់របស់កូនស្រីរបស់ខ្លួនដោយផ្ទាល់ មិនចឹងទេគាត់មិនអស់ចិត្តនោះទេ
     « មីឡាឮម៉ាក់សួរដែរទេ...ឯងដេកជាមួយអាម្សៀនេះឬ? » គាត់សួរម្តងទៀតពេលឃើញកូនមិនតប ហើយក្នុងចិត្តក៏លួចបន់ថាអ្វីដែលនិយាយនោះមិនមែនជាការពិត។ មីឡា នៅស្ងៀមមិនតបតនិងម្តាយមានតែសម្លេងខ្សឹបខ្សួលប៉ុណ្ណោះដែលបន្លឺចេញមកពីបបូរមាត់ក្រពុំ
    « ហ៉ឹក... » ហើយភាពស្ងៀមស្ងាត់របស់កូនក៏អាចធ្វើអោយ ម៉ារ៉ូលី ទាយចម្លើយដឹងបាត់ទៅហើយ
    « ឯងចាប់បង្ខំនាងមែនទេ? » គាត់ងាកទៅសួរ ហូសុក ទាំងភ្នែលក្រហមច្រាល គាត់ចិញ្ចឹមមីឡា ឡើងដោយផ្ទាល់ដៃកូនស្រីគាត់មិនដែលមានសង្សាពីមុនមកទេ កុំថាឡើយថើបសូម្បីតែចាប់ដៃមនុស្សប្រុសចម្លែកមុខក៏មិនដែលផង នេះគិតថានាងនិងព្រមទៅដេកជាមួយមនុស្សប្រុសដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកដូចជា ហូសុក នេះឬ? គ្មានថ្ងៃទេ
    « យើងសួរឯងមិនមែនឬ? » ហូសុកដែលត្រូវគេស្រែកសួរបានត្រឹមដកដង្ហើមធំ ធុញពិតមែន ធុញចង់ងាប់ទៅហើយ មួយថ្ងៃៗមានតែរឿងគួរអោយធុញ
    « ក្រែងចម្លើយវាច្បាស់និងភ្នែកហើយមិនចឹងនៅសួរធ្វើអីទៀត » គេឆ្លើយដោយឫកពារធុញទ្រាន់ ហើយឫកពារបែបនោះវាកាន់តែធ្វើអោយមីឡា ឈឺចិត្តលើសដើម។ គេធ្វើដូចទង្វើរអាក្រក់របស់គេវាគ្មានអីធំដុំ ទាំងដែលចំពោះនាងវាជារឿងធំនិងអាម៉ាសបំផុត
    « អូុយ៎ ព្រះជាម្ចាស់ជួយ » ស្ត្រីចំណាស់សឹងតែគាំងបេះដូង ទឹកភ្នែកក៏ស្រកើមកលើផែនថ្ពាស់គ្រាន់តែគិតពីអ្វីដែលកូនស្រីឆ្លងកាត់ ជាពិសេសពេលនេះវីឌីអូរបស់នាងក៏ត្រូវគេលួចថតទៀត បើវាចេញផ្សាយទៅមែន ទាំងអនាគតនិងជីវិតរបស់ មីឡា និងត្រូវបំផ្លាញមិនខាន
     « តែយើងមានជម្រើសអោយអ្នកស្រី » សម្តីរបស់គេធ្វើអោយម្តាយកូនទាំងពីរប្រញាប់ងាកទៅមើល
     « ជម្រើសអី? » ម្តាយមីឡា សួរ
     « បើអ្នកស្រីយល់ព្រមទៅស៉ើបអោយដឹងថាអ្នកដែលកំពុងនៅពីក្រោយខ្នងស្វាមី អ្នកស្រីជាអ្នកណា យើងនិងព្រមលុបវីឌីអូនោះចេញហើយឈប់រំខានជីវិតកូនអ្នកស្រីទៀត » គេស្នើមកអោយដោយសម្លេងមាំ ធ្វើអោយ ម៉ារ៉ូលី ត្រូវបើកភ្នែកធំៗជាមួយអ្វីដែលនាងឮ ហើយសម្តីដែលប្តីរបស់ខ្លួនប្រាប់កាលពីប៉ុន្មានថ្ងៃមុនក៏ឮឡើងម្តងទៀតពេញៗត្រចៀក។ នេះមានន័យថា ហូសុក ដឹងតាំងពីតំបូងម្លេះថាមានអ្នកនៅពីក្រោយខ្នងនូអារ៍.... ហើយនេះមែនទេដែលជាមូលហេតុធ្វើអោយគេត្រូវទាញមីឡា អោយចូលមកពាក់ព័ន្ធក្នុងរឿងនេះ
     « ចុះបើយើងមិនយល់ព្រម? »
     « វាជាជម្រើសរបស់អ្នកស្រី ហើយវីឌីអូនោះក៏ក្លាយជាជម្រើសរបស់យើងដូចគ្នា ជួនកាលយកទៅផុសក្នុងវេបសាយក៏ល្អថាមិនត្រូវមានអ្នកចូលមើលច្រើនហើយរកលុយអោយយើងបានច្រើនដូចគ្នា » មាត់ធ្វើដូចមិនខ្វល់ទាំងដែលការពិតទៅក្នុងចិត្តខ្វាយខ្វល់ពីវីឌីអូនោះសឹងស្លាប់ទៅហើយ វីឌីអូនោះនិងមានតែគេម្នាក់ប៉ុណ្ណោះដែលមានសិទ្ធមើលគេមិនបណ្តោយអោយអាចង្រៃណាបានឃើញរបស់អ្វីដែលជាកម្មសិទ្ធរបស់គេនោះទេ ជាពិសេសរាងកាយដ៏ទាក់ទាញរបស់មីឡា ដែលដេកថ្ងូចថ្ងូរក្រោមដើមទ្រូងរបស់គេ។
     ម៉ារ៉ូលី ឈរសញ្ជឹងគិតមួយខណៈ នាងចង់ការពារកូន តែថាអ្វីដែលហូសុក ដាក់សំណើរមកដោះដូរវាក៏មិនស្រួលប៉ុន្មានដែរថាមិនត្រូវវាជារឿងគ្រោះថ្នាក់ផងក៏ថាបាន....តែថាគ្រោះថ្នាក់យ៉ាងណាក៏បានសូមតែអាចការពារមីឡាបានទៅចុះ។ ពេលដែលសភាពបន្ទប់ធ្លាក់ក្នុងភាពស្ងប់ស្ងាត់ មីឡា ក៏កំពុងធ្លាក់ក្នុងអន្លង់គំនិតដូចគ្នា នាងចង់ដឹងពិតមែនថាអ្វីដែលពួកគេនិយាយមានន័យថាមិច ទៅរកអ្នកដែលនៅពីក្រោយខ្នងប៉ារបស់នាងអញ្ចឹងឬ? ឬថាប៉ារបស់នាងទាក់ទងនិងរឿងនៅកំពង់ផែរដូចជាហូសុក និយាយពិតមែន?? បើបែបនោះមែនអ្នកដែលនៅពីក្រោយខ្នងប៉ារបស់នាងប្រាកដជាមនុស្សគ្រោះថ្នាក់ហើយ
     « យល់ព្រម » អ្នកស្រី ម៉ារ៉ូលី និយាយឡើងទម្លុះភាពស្ងៀមស្ងាត់ដោយទឹកមុខមាំ គាត់សម្រេចចិត្តហើយ ហើយក៏មិនប្តូរដែរ
     « ម៉ាក់! » មីឡា ងាកទៅសម្លឹងម្តាយសឹងមិនជឿនិងភ្នែក នាងមិនប្រាកដទេថាអ្វីដែលត្រូវទៅធ្វើនោះវាគ្រោះថ្នាក់ឬអត់ តែនាងមិនចង់អោយគាត់ប្រថុយនោះទេ
     « ម៉ាក់ កុំយល់ព្រមនិងគេអីប្រុសម្នាក់នេះគ្រាន់តែចង់បោកម៉ាក់ប៉ុណ្ណោះ » នាងមានបទពិសោធន៍ម្តងហើយ
     « លោកប្រាកដទេថានិងមិនបោកពួកយើង? » ជំនួសអោយឆ្លើយតបនិងកូន គាត់ងាកទៅសម្លឹង ហូសុក ដោយកែវភ្នែកមាំ
     « សន្យា » អ្នកកម្លោះតបជាមួយស្នាមញញឹមម៉ឺងម៉ាត់ តែថាមីឡា នៅតែមិនជឿសន្យារបស់គេដដែលហ្នឹង
     « ខ្ញុំត្រូវការអោយមានកិច្ចសន្យាព្រមព្រៀងគ្នាដើម្បីប្រាកដចិត្តថាលោកមិនកុហក់ »
     « យល់ព្រម ថ្ងៃស្អែកនេះអ្នកស្រីអាចមកជួបយើងនៅភូមិគ្រឹះបាន យើងនិងធ្វើកិច្ចសន្យានៅទីនោះ » ម៉ាក់របស់នាងតូច សម្លឹងមើលមុខរបស់ហូសុក មួយស្របក់មិនដាក់ មុននិងសម្រេចចិត្តបែរខ្នងដើរទៅរកទ្វារ ដោយមិនភ្លេចដឹងដៃកូនស្រីទៅជាមួយ
     « តែ មីឡា មានសេរីភាពពីការគ្រប់គ្រងរបស់យើងវិញ លុះត្រាតែអ្នកស្រីយកអ្វីដែលយើងចង់បានមកប្រគល់អោយដល់ដៃសិន » មុនពេលដែលអ្នកទាំងពីរដើរទៅដល់ទ្វារ ហូសុក ក៏និយាយឡើងកាត់តំណើរជាមុន
     « ឯងមានន័យថាម៉េច? » ម៉ារ៉ូលី បែរមុខមកសួរ ដៃក៏ច្របាច់ដៃកូនស្រីជាប់មិនហ៊ានប្រលែង
     « មានន័យថាកូនស្រីរបស់អ្នកស្រីនិងនៅជាមួយយើងរហូតដល់អ្នកស្រីបំពេញកិច្ចការរួច »
     « ខ្ញុំមិននៅជាមួយលោកទេ! » មីឡា ស្រែកជំទាស់មុននិងដើរទៅពួនក្រោយខ្នងម្តាយ នាងមិនចង់នៅជាមួយមនុស្សប្រុសសាតានដូចជាគេទេ
     « បើចឹងកិច្ចព្រមព្រៀងរបស់យើងចាត់ទុកជាមោឃៈ វីឌីអូនោះយើងក៏មានសិទ្ធប្រើតាមអំពើចិត្តដូចនិយាយមុននោះ » អ្នកកម្លោះ និយាយទាំងសម្លេងមិនព្រួយ មាត់ក៏បង្ហាញស្នាមញញឹមចេញមកស្រស់បំព្រងតែម្តង
     « ក៏បាន មីឡា និងនៅទីនេះ »
     « អ្នកម៉ាក់! » នាងមិនចង់ជឿនិងត្រចៀកពិតមែនថាសម្តីនោះចេញពីមាត់របស់ម្តាយខ្លួន
     « ទ្រាំបន្តិចទៅ មីឡា ម៉ាក់សន្យាថា ម៉ាក់និងត្រឡប់មកយកឯងទៅវិញមិនខាន ទុកពេលអោយម៉ាក់ប៉ុន្មានថ្ងៃចុះ » គាត់ងាកទៅអោបក្រសោបកូន មាត់ក៏ប្រឹងនិយាយលួងលោម។ គ្មានម្តាយណាចង់ឃើញកូនលំបាកនោះទេ តែគាត់គ្មានជម្រើសពិតមែន
     « ហើយលោកក៏ដូចគ្នា ហូសុក ហាមធ្វើបាបកូនស្រីខ្ញុំអោយសោះ »
     « អ្នកស្រីអាចត្រឡប់ទៅបានហើយ » ហូសុក តបមុននិងដើរទៅទាញមីឡា អោយមកឈរខាងខ្លួន
     « កុំភ្លេចសន្យាលោកអោយសោះ » គាត់នៅតែងាកទៅប្រាប់គេមិនឈប់ដើម្បីភាពប្រាកដចិត្ត
     « មីឡា មើលថែខ្លួនយល់ដែរទេ ម៉ាក់និងត្រឡប់មកយកឯងវិញឆាប់ៗនេះហើយ »
     « ម៉ាក់ » មីឡា សម្លឹងម្តាយដោយទឹកភ្នែក ហើយវិនាទី ដែលគាត់បែរខ្នងដើរចេញផុតពីទ្វារទៅនាងក៏ដឹងហើយថាពីថ្ងៃនេះទៅនាងត្រូវទ្រាំធ្វើជាទាសកររបស់ប្រុសម្នាក់យូរថ្ងៃទៀត នាងមិនដឹងថាយូរប៉ុណ្ណាទេ ដឹងត្រឹមតែថានាងចង់អោយម៉ាក់រកអ្វីដែលប្រុសម្នាក់នេះត្រូវការអោយបានឆាប់ៗ ហើយអាចត្រឡប់មកយកនាងចេញពីក្រញាំដៃរបស់គេ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now