Part 58

1K 39 0
                                    

📍Zurich, Switzerland
   ១២ ម៉ោងនៃការហោះហើរទីបំផុតយន្តហោះក៏ចុះចត។ គ្រាន់តែមកដល់ទឹកដៃនៃដែនកំណើតភ្លាម ហូសុក ក៏ប្រញាប់ទាក់ទងទៅរក ជុងហ្គុក ភ្លែត។
« បងមកដល់ស្វីសហើយ ខាងនោះយ៉ាងម៉េចដែរ? »
{ ពួកយើងរកឃើញថាគាត់នៅឯណាហើយ ពេលនេះសល់តែកំណត់ទីតាំងជាក់លាក់របស់គាត់ទេ }
« គាត់នៅឯណា? »
{ Zermatt....ខ្ញុំទើបតែមកដល់ប៉ុន្មានម៉ោងមុននេះឯង }
« អូខេ បងនិងទៅតាមឆាប់ៗ បើទទួលបានអ្វីថ្មីកុំភ្លេចទាក់ទងមកបង »
{ បាទ ហើយចុះមីឡា បងយកមាងមកជាមួយឬអត់? } ជុងហ្គុក អត់មិនបាននិងសួរព្រោះដូចដែលដឹងបងប្រុសរបស់គេចូលចិត្តយកនាងទៅតាមគ្រប់ជំហានមិនអោយឃ្លាតទេ
« នាងនៅជាមួយយ៉ុនហ្គី នៅឡើយ »
{ ខ្ញុំថាបែបនេះក៏ល្អ.....បើបងមកដល់ Zermatt ទាក់ទងប្រាប់ខ្ញុំផង }
« អឺម...ប៉ុណ្ណឹងសិនចុះ »
{ បាទ }

      ហូសុក ចុចបិទទូរស័ព្ទមុននិងដើរឡើងឡានដែលកំពុងចតចាំជាស្រេច
« ត្រៀមឧទ្ធម្ភាគចក្រ យើងនិងទៅ Zermatt កន្លះម៉ោងទៀត » ហូសុក ប្រាប់តៃកុងឡានដែលជុងហ្គុកបញ្ជូនមក ចំណែកអ្នកដែលត្រូវបញ្ជារក៏ប្រញាប់ងក់ក្បាលយល់ ហើយចាត់ការទាក់ទងរៀបចំអ្វីតាមដែរហូសុក ត្រូវការ។

*គ្រឺង!!!
ទូរស័ព្ទដៃទំនើបរោទ៍ម្តងទៀត
« ស៊ូប៊ីន! »
{ បាទចៅហ្វាយ }
« នៅខាងនោះយ៉ាងម៉េចហើយ មីឡា កើតអីឬអត់? » គ្រាន់តែមនុស្សជំនិតទាក់ទងមកភ្លាម ហូសុក ក៏ប្រញាប់សួរនាំពីម្ចាស់ចិត្តរបស់ខ្លួនភ្លែត
{ គឺ ដន យ៉ុនហ្គី និយាយថាគាត់និងបញ្ជូនអ្នកនាងមីឡា អោយត្រឡប់មកស្វីសវិញ ថ្ងៃស្អែកហើយទាន } ការរាយការណ៍របស់អ្នកម្ខាងទៀតធ្វើអោយចិញ្ចើមហូសុក ចងចូលគ្នាជាប់។ ចាំថាមុននិងមកគេនិយាយជាមួយវាត្រូវគ្នាហើយតើ ហេតុអីសុខៗក៏ស្រាប់តែបញ្ជូនមីឡា មកវិញ? ឬថាយ៉ុនហ្គីកំពុងមានបញ្ហា? ព្រោះតាមធម្មតាវាមិនមែនដែលក្បត់ពាក្យសម្តីជាមួយគេនោះទេ
« នៅទីនោះមានរឿងអី? »
{ គឺមានបញ្ហាតិចតួច } ស៊ូប៊ីន ហាក់ដូចជារារែកចិត្ត មិនដឹងថាគួរប្រាប់ចៅហ្វាយខ្លួនឬអត់ ពេលនេះគាត់កំពុងតែមានបញ្ហាធំត្រូវដោះស្រាយបើបន្ថែមបញ្ហាអោយមួយទៀតវាមើលទៅមិនសូវជាល្អប៉ុន្មានទេ
« បញ្ហាស្អី? »
{ គឺបញ្ហារបស់ ដន យ៉ុនហ្គី ខ្ញុំក៏មិនសូវដឹងប៉ុន្មានដែរ } គេមិនបានកុហក គ្រាន់តែប្រាប់មិនអស់ប៉ុណ្ណោះ
« អឺម....ហើយចុះមីឡា ពេលនេះយ៉ាងម៉េចហើយ កើតអីឬអត់? »
{ អ្នកនាងមីឡា មិនកើតអីធ្ងន់ធ្ងរទេ គ្រាន់តែបែកក្បាលបន្តិចប៉ុណ្ណោះ }
« បែកក្បាល?! » រាងក្រាស់ស្រាប់តែកន្ត្រាក់អង្គុយត្រង់ខ្លួនត្រឹងពេលឮថាម្ចាស់ស្នេហ៍កំពូលដួងចិត្តរបស់គេបែកក្បាល
« កើតអី មានរឿងអី? » គេស្លុតពិតមែន មីឡា មានបញ្ហាលើកណាក៏បែកក្បាលរហូត ម៉ាកៗនិងបើកើតជាស្រាំខួរឬឈាមកកក្នុងខួរក្បាលឡើងមកធ្វើយ៉ាងម៉េច
{ គឺមានបញ្ហាតិចតួច......សុំទោសចៅហ្វាយដែលខ្ញុំមើលថែរគាត់មិនបានល្អ } ស៊ូប៊ីន ប្រញាប់សុំទោសទាំងអារម្មណ៍ដឹងខុស ឯហូសុក បានត្រឹមលើកដៃច្របាច់ខ្ទង់ច្រមុះព្យាយាមមិនគិតច្រើន ជួនកាលមីឡា អាចនិងស្លាក់ស្លើតរអិលដួកម្នាក់ឯងក្នុងបន្ទប់ទឹកក៏ថាបាន បែបនេះហើយគេត្រូវតែ ស្ងប់អារម្មណ៍ហើយចាំសួរនាងដោយខ្លួនឯងពេលបានជួបគ្នាដោយខ្លួនឯងវិញ
« អឺម.....យើងយល់ហើយ តែលើកក្រោយហាមអោយមានរឿងបែបនេះកើតឡើងទៀតយល់ទេ! »
{ បាទចៅហ្វាយ ខ្ញុំសន្យា }
« ពេលមកដល់ស្វីស កុំភ្លេចទាក់ទងមកយើង »
{ បាទទាន }

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now