Part 61

1K 40 0
                                    

បួនម៉ោងកន្លងផុតទៅ
តុកៗ*
សម្លេងគោះទ្វារបន្លឺឡើងពីរដងមុននិងទ្វារបើកឡើងបង្ហាញឆូរី ដែលដើរចូលមកជាមួយប្រអប់មួយនៅក្នុងដៃ
« អ្នកនាងមីឡា?! » ឆូរី អង្រួនអ្នកដែលកំពុងគេងតិច ល្មមនិងអាចអោយភ្ញាក់ដឹងខ្លួន
« សុំគេងបន្តិចទៀត » និយាយរួចក៏បង្រាស់គេចទៅគេងចុងម្ខាងទៀតនៃគ្រែ ធ្វើអោយអ្នកដែលមានភារកិច្ចឡើងមកដាស់ត្រូវដើរវៀងទៅដាស់ម្តងទៀត
« អ្នកនាងមីឡា! អ្នកប្រុសធំអោយអ្នកនាងរៀបចំខ្លួនទៅជួបគាត់....គាត់កំពុងរងចាំ »
« ហូសុក ឬ? » មីឡា បើកភ្នែកទាំងមិនស្រឡះសម្លឹងមើលមុខឆេរី ភ្លឹះៗ
« ចា៎ អ្នកប្រុសកំពុងតែចាំ...គាត់អោយអ្នកនាងស្លៀករូបនេះហើយចុះទៅក្រោម » ឆូរី ដាក់រូប ព្រមទាំងស្រដីប្រាប់ទាំងស្នាមញញឹម
« គេប្រុងទៅណាឬ? »
« នាងខ្ញុំមិនដឹងទេអ្នកនាង »
« អ៎រ...អរគុណនាងអាចចេញទៅបានហើយ »
« ចា៎ »

      ពេលដែលអ្នកបម្រើចេញទៅផុតមីឡា ក៏លើករូបដែលនៅចុងគ្រែមកមើល។ វាជារូប ពណ័សដៃតូច សម្រុងត្រឹមជង្គង់ មើលទៅសាមញ្ញៗតែក៏ស្រស់ស្អាតបែបទន់ភ្លន់ ឯសាច់ក្រណាត់ក៏ទន់គួរអោយចង់ស្លៀក.....គ្រាន់តែមើលក៏ដឹងថាថ្លៃដែរ។
« ជាមួយនិងរូបបែបនេះគេចង់នាំទៅណាណ៎? » នាងតូចសួរម្នាក់ឯងតិចៗទាំងស្នាមញញឹមនៅជាប់មាត់មិនបេះ។

        កន្លះម៉ោង បន្ទាប់ពីចំណាយពេលនិងងូតទឹក ទីបំផុតមីឡា ក៏តុបតែងខ្លួនរួច។ ដោយសារតែពេលនេះវាល្ងាចទៅហើយទើបនាងមិនសូវជាតុបតែងមុខប៉ុន្មាន នាងជ្រើរើសការផាត់បែបធម្មជាតិៗ ព្រោះវាមើលទៅសាកសមនិងរូបដែលនាងកំពុងពាក់ខ្លាំងណាស់។
« យកដង្កៀបមួយណាល្អ?! » នាងតូចច្រតចង្ការសម្លឹងមើលដង្កៀបកៀបសក់តូចៗជាច្រើននៅចំពោះមុខទាំងមិនដាក់ភ្នែក។ បន្ទាប់ពីគិតបានមួយសំទុះនាងក៏ជ្រើសរើសដង្កៀបគុជខ្ចងពណ៍ស.មកគៀបសក់ផ្នែកចំហៀងខាងឆ្វេងរបស់ខ្លួន។
« រួចរាល់ »

តុកៗ*
« អ្នកនាងមីឡា អ្នកប្រុសធំអោយមកសួរថាអ្នកនាងរួចរាល់ឬនៅ? » សម្លេងឆេរី បន្លឺឡើងនៅក្រៅបន្ទប់ ធ្វើអោយមីឡា ប្រញាប់បិទថតតុវិញ មុននិងសារ៉េ សក់របស់ខ្លួនអោយស្រួលបួលបន្តិចទើបដើរទៅបើកទ្វារ
« រួចរាល់ហើយ » មីឡា បើកទ្វារឡើងក៏និយាយទាំងស្នាមញញឹមឡើងរីកថ្ពាល់ លាក់អារម្មណ៍រំភើបសឹងតែមិនជិត ភ្លេចអស់រឿងពិបាកចិត្តមុននេះ
« អ្នកមីឡា ស្រស់ស្អាតខ្លាំងណាស់ អ្នកប្រុសឃើញហើយប្រាកដជាដកភ្នែកពីអ្នកនាងមិនចេញនោះទេ » ពាក្យសរសើររបស់អ្នកនៅចំពោះមុខធ្វើអោយថ្ពាល់សរលោងរបស់នាងក្រមុំឡើងក្រហមមួយរំពេច
« មិនដល់ថ្នាក់ហ្នឹងទេដឹង »
« ខ្ញុំនិយាយមែនណា យប់នេះអ្នកនាងស្រស់ស្អាតដូចទេពធិតាអញ្ចឹង »
« អរគុណ » មិនដឹងតបយ៉ាងណា មីឡា ក៏បានតែអរគុណទាំងអៀនប្រៀន
« ខ្ញុំថាអ្នកនាងគួរតែចុះទៅក្រោមតែម្តងទៅ អ្នកប្រុសគាត់ចាំយូរដែរហើយ »
« អឺមម តោះ » 

      ពេលចុះមកដល់ក្រោម ឆេរី ក៏លាទៅផ្ទះបាយបាត់ទុកអោយមីឡា ជាអ្នកដើរទៅរកហូសុក នៅបន្ទប់ទទួលភ្ញៀវដោយខ្លួនឯង។ ហើយពេលដែលដើរទៅដល់នាងក៏ឃើញថាគេកំពុងតែអង្គុយអានកាសែតនៅលើសាឡុង។
« ហូសុក » សម្លេងហៅស្រស់ស្រាយរបស់មីឡា ធ្វើអោយ ហូសុក ប្រញាប់ងើយមុខមកមើល ហើយរូបភាពនារីដែលនៅចំពោះមុខធ្វើអោយបបូរមាត់ក្រាស់រីកចេញជាស្នាមញញឹមធំ
« អូនស្អាតខ្លាំងណាស់ » អ្នកកម្លោះដើរទៅរកនាង មុននិងទាញមីឡា មកអោបដោយមិនភ្លេចអោនទៅថើបបូរមាត់ក្រពុំមួយជូប
« អរគុណ ថ្ងៃនេះបងក៏សង្ហាដែរ សង្ហាប្លែកភ្នែកតែម្តង » មីឡា សម្លឹងមើលគេពីក្បាលដល់ចុងជើងហើយក៏អត់មិនបាននិងលួចសរសើរក្នុងចិត្ត។ ថ្ងៃនេះខុសដាច់ពីឈុតអាវធំដែលគេតែងតែពាក់ ហូសុក ប្តូរមកពាក់តែអាវសឺមីពណ៍.ស មូលដៃ និងខោខូវប៊យរហែកៗខ្លីត្រឹមជង្គង់ ដែលមើលទៅប្លែកភ្នែក តែក៏សមនិងគេឥតខ្ចោះ
« បងសង្ហាបែបនេះមិនមានរង្វាន់អោយទេឬ? » នាងកម្លោះនិយាយជន្លរលេង ឯមុខក៏ផ្អៀងទៅរកនាងតូចហាក់ដូចជារងចាំអ្វីមួយ
« បងនេះ! » ហើយ មីឡា ក៏ត្រូវជន្ទើតជើងទៅថើបថ្ពាល់គេមួយខ្សើតធំ ធ្វើអោយអ្នកខ្លះសប្បាយចិត្តខ្លាំងតែម្តង
« តោះទៅ » ពេលបានអ្វីដែលខ្លួនត្រូវការហើយ ហូសុក ក៏ដើរមកកៀកស្មា មីឡា ចេញពីផ្ទះទៅរកឡានដែលកំពុងចតចាំស្រាប់
« ពួកយើងទៅណាឬ? » នាងតូចសួរឡើងបន្ទាប់ពីចូលទៅក្នុងឡាន ដែលមានហូសុក ជាអ្នកបើក
« សូប្រាយ៍ ប្រាប់មិនទាន់បានទេ » ហូសុក ងាកមកមិចភ្នែកដាក់បន្តិចមុននិងងាកទៅបញ្ឆេះឡានបើកចេញពីភូមិគ្រឹះ ចំណែកឯ មីឡា ពេលបានឃើញឫកពាររបស់គេហើយក៏អត់មិនបាននិងជិនឫក តែបេះដូងក៏លួចរំភើបមិនតិចទេ......ចង់ដឹងដល់ហើយថាសូប្រាយ៍នោះជាអ្វី!!!

    បន្ទាប់ពីចំណាយពេលជិតកន្លះម៉ោងទីបំផុតឡានក៏មកឈប់នៅពីមុខហាងអាហារមួយកន្លែង។ ហូសុក ពន្លត់ម៉ាស៊ីនឡាន មុននិងរត់ទៅបើកទ្វារអោយមីឡា។ អ្នកកម្លោះស្រាក់ដៃជាមួយដៃតូច អូសនាងអោយដើរទៅតាមខ្លួនដោយមិននិយាយអ្វីទុកអោយមីឡា មីងមាំងតាមមិនទាន់តែម្នាក់ឯង។ នាងគិតថាគេប្រហែលជានាំនាងចូលទៅខាងក្នុងញាំអាហារអ្វីបែបនោះតែផ្ទុយទៅវិញគេបែរជា នាំនាងដើរទៅឆ្ងាយហួសពីកន្លែងដែលគេចតឡានមុននោះទៅវិញ។
« ហូសុក ពួកយើងមិនមែនចូលទៅញាំអីទីនោះទេឬ? » ដោយចម្លែកចិត្តមីឡា ក៏សួរឯភ្នែកក៏ចេះតែងាកទៅមើលឡានដែលចតចោលមិនឈប់
« យើងមិនញាំអីនៅហាងនោះទេ បងគ្រាន់តែចតឡានផ្ញើរប៉ុណ្ណោះ » ហូសុក ងាកមកប្រាប់នាងទាំងអស់សំណើចតិចៗ មុននិងលើកដៃដែលកំពុងស្រាក់គ្នាមកថើបលើខ្នងដៃនាងតិចៗទាំងស្នាមញញឹមនៅតែមិនរលុបពីមាត់
« ចុះពួកយើងទៅណា? »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now