Part 73

940 35 0
                                    

    បន្ទាប់ពីចំណាយពេលយូរគួរសមនៅក្នុងបន្ទប់ទឹក ទីបំផុតរាងក្រាស់នៅក្នុងឈុតឃ្លុំពណ៌ខៀវចាស់ក៏ដើរចេញមកវិញជាមួយកូនកន្សែងពណ៌សជូតសក់ទទឹករបស់ខ្លួន ទាំងភ្នែកក៏លួចសម្លឹងមើលផែនខ្នងមីឡា ស្ងាត់ៗពីចម្ងាយ។ គេចង់ចូលទៅអោបថើបនិងនិយាយសាសងគ្នា តាមចិត្តដែលនឹកមកប៉ុន្មានថ្ងៃនេះខ្លាំងណាស់ តែព្រោះតែស្ថានភាពអារម្មណ៍របស់នាងនៅពេលនេះធ្វើអោយជើងមាំប្តូរទិសដៅដើរទៅរកទ្វារ ហើយក៏ចេញពីបន្ទប់បាត់ដោយមិនភ្លេចបិទទ្វារវិញតិចៗ។

« ជុងហ្គុក ទៅណា? » ពេលដែលដើរមកដល់ក្រោម ហូសុក ក៏មកជួបគ្នាល្មមនិងប្អូនប្រុសដែលកំពុងដើរចេញទៅក្រៅ
« ទៅក្លឹប បងមានការអីឬអត់? »
« អឺម » ហូសុក តបទាំងទឹកមុខមិនសូវល្អប៉ុន្មាន មុននិងដើរទៅដាក់ខ្លួនអង្គុយល់សាឡុងទំហំធំ តាមដោយជុងហ្គុក ដែលទម្លាក់ខ្លួនអង្គុយនៅក្បែរនោះ
« សង្ឃឹមថាមិនមែនមានរឿងថ្មីអោយខ្ញុំជួយដោះស្រាយទៅចុះ » មុននិងចូលសាច់ការ ជុងហ្គុក អត់មិនបាននិងប្រាប់ទុកជាមុន។ មិនមែនគេមិនចង់ជួយបង តែនៅពេលនេះគេមានរឿងផ្ទាល់ខ្លួនត្រូវដោះស្រាយមុនទៅវិញទេ។
« មិនចំជាបែបនោះប៉ុន្មានទេ តែបងមានរឿងចង់អោយឯងជួយផ្តល់យោបល់បន្តិច »
« ថាហើយថា.....អូខេ និយាយមកចុះចៃដន្យមិនប្រញាប់ប៉ុន្មានដែរ »
« គឺរឿងដែលកើតឡើងនៅ Zermatt »
« ក្រែងរឿងចាត់ការអស់ហើយមិនមែនឬ? »
« ចាត់ការក៏ចាតការហើយ តែបងគ្រាន់តែមិនដឹងថាគួរប្រាប់មីឡា យ៉ាងម៉េចប៉ុណ្ណោះ » ទឹកមុខហូសុក ពេលនេះពោរពេញដោយភាពខ្វល់ខ្វាយ ដល់ថ្នាក់ជុងហ្គុក ដែលជាប្អូនប្រុសបង្កើតមិនដែលទាំងឃើញគេខ្វល់ខ្វាយពីអ្នកណាដូចជាគេខ្វល់ខ្វាយពីមីឡា នៅពេលនេះទេ
« ក៏ប្រាប់គ្រប់យ៉ាងតាំងពីដើមទៅ មានអីគួរអោយពិបាក » កម្លោះតូចឆ្លើយទាំងមិនគិតច្រើន
« ឯងមិនយល់ទេ នោះជាម្តាយរបស់នាង បើនាងដឹងថាមានរឿងអីកើតឡើងលើគាត់ ឯងគិតថានាងទទួលយកបានឬ? » នេះជារឿងដែលគេព្រួយបារម្ភបំផុត មីឡា ស្រឡាញ់គ្រួសារនាងណាស់គេមិនគិតថាបេះដូងនាងទទួលយកការពិតដ៏ឃោឃៅមួយនេះបានទេ
« មុននិងក្រោយនាងគង់តែដឹង បងចងលាក់វារហូតមិនបានទេ »
« បងក៏គ្មានគម្រោងលាក់រហូតដែរ គ្រាន់តែគិតមិនឃើញថាគួរចាប់ផ្តើមយ៉ាងម៉េចប៉ុណ្ណោះ »
« កុំគិតច្រើនអី ពេលណាដែលបងគិតថាជាពេលគួរសមក៏ប្រាប់នាងពេលនោះទៅ »
« ចុះបើនាងដឹងហើយស្អប់បងនោះ? » នេះជារឿងមួយទៀតដែលគេបារម្ភខ្លាំង.....គេមិនចង់អោយនាង ខឹងហើយស្អប់គេនោះទេ បេះដូងគេទទួលយកមិនបាន គ្រាន់តែភាពតោះតើយរបស់នាងថ្ងៃនេះក៏ធ្វើអោយគេវេទនាក្នុងទ្រូងស្ទើរស្ទះទៅហើយ
« នោះជារឿងរបស់នាង » ហើយសម្តីជុងហ្គុក មិនបានធ្វើអោយអារម្មណ៍គេធូស្រាលនោះទេ ផ្ទុតទៅវិញកាន់តែពិបាកលើសដើម
« ជុងហ្គុក » និយាយជាមួយវាក៏ដូចជាអត់និយាយពិតមែន
« មិនថាយ៉ាងណាការពិតក៏នៅជាការពិត នាងស្អប់បងក៏មិនបានជួយអោយម៉ាក់នាងត្រឡប់មកដូចដើមបានដែរ » ជុងហ្គុក តវ៉ាទាំងទឹកមុខមិនសូវពេញចិត្តប៉ុន្មាន គេមិនយល់សោះហេតុអីក៏គាត់ត្រូវមកអង្គុយខ្វល់ច្រើនបែបនេះ គ្រាន់តែអារម្មណ៍មនុស្សស្រីម្នាក់សោះ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now