Part 105

1.1K 40 0
                                    

« ជួញដូរមនុស្សខុសច្បាប់? »
« វាក៏មិនអាក្រក់ប៉ុន្មានបើប្រៀបធៀបនិងអ្វីដែលលោកនិងកូនប្រុសទាំងពីររបស់លោកលួចធ្វើនៅពីក្រោយខ្នងរដ្ឋាភិបាល » នូអារ៍តបទាំងស្នាមញញឹមចុងមាត់ធ្វើអោយ ហ្វ្រេឌឺរិក រាងមិនពេញចិត្តតិចតួចតែក៏មិនប្រកែកព្រោះអ្វីដែលអ្នកម្ខាងទៀតនិយាយក៏ជាការពិត។
« ជួយយូរទៅម៉ាទីវក៏បានចិត្ត ទើបគាត់ចង់អោយជួយចាត់ការហូសុក ម្នាក់ទៀត....ដំបូងក៏គ្រាន់តែចង់បំផ្លាញវាអោយធ្លាក់ដល់ដីងើបក្បាលមិនរួចប៉ុណ្ណោះ តែផែនការក៏ប្តូរវិញពេលមានមីឡា មកពាក់ព័ន្ធ...» គាត់ឈប់ត្រឹមនេះ មុននិងសួរសំណួរផ្សេង
« មីឡា....ពេលនេះនាងយ៉ាងម៉េចទៅហើយ? » ពេលនិយាយដល់មីឡា កែវភ្នែករបស់គាត់ក៏ពោរពេញដោយភាពស្តាយក្រោយ ជួនកាលគាត់ក៏គិតដូចគ្នាថាបើពេលនោះគាត់បណ្តោយអោយក្រហ៊ុនរលំ និងបន្តរស់នៅជាមួយបំណុលរុំកោះតើជីវិតគ្រួសារគាត់អាចប្រសើរជាងពេលនេះខ្លះឬអត់?
« មិនអីទេ ទោះមិនល្អខ្លាំងតែក៏ប្រសើរជាងលោក »
« នាងមិនដឹងអីទេ.... »
« យើងដឹង »
« បែបនេះហើយកុំធ្វើបាបនាងអី ចាត់ទុក្ខថាខ្ញុំអង្វរទៅចុះ » កំហុសដែលគាត់បានធ្វើទៅលើហូសុក វាមិនគួរអោយអភ័យ តែគាត់សុខចិត្តទទួលយកការដាក់ទោសគ្រប់យ៉ាងគ្រាន់តែសង្ឃឹមថាពួកគេនិងមិនសងសឹងគាត់វិញដោយការបំផ្លាញមីឡា ព្រោះនាងមិនដឹងអីពិតមែនគាត់ជាអ្នកទាញនាងអោយចូលមកពាក់ព័ន្ធដោយខ្លួនឯង
« យើងដឹង » ចម្លើយដដែល។ ទោះ ហ្វេ្រឌឺរិក ចង់ធ្វើបាបមីឡា ពិតមែនក៏ហូសុក មិនព្រមបណ្តោយអោយវាកើតឡើងបានដដែលហ្នឹង
« អរគុណ ហើយក៏ផ្តាំប្រាប់នាងផង.....ថាខ្ញុំសុំទោស...សុំទោសដែលធ្វើអោយមានរឿងរញ៉េរញ៉ៃអស់នេះកើតឡើង » សម្លេងនោះវាគួរអោយអាណិត....នូអារ៍ ពេលនេះធ្វើខ្លួនគួរអោយអាណិតដល់ថ្នាក់ហ្វ្រេឌឺរិក អត់មិនបាននិងដកដង្ហើមធំចេញមកដោយការតឹងចិត្ត
« យើងអាចនាំនាងមកទីនេះ »
« កុំអី »
« ហេតុអី? »
« លោកគិតថាយ៉ាងម៉េចដែរ ហ្វេ្រឌឺរិក វ៉ូស្សែនីលេក....បើលោកជាខ្ញុំលោកនៅមានមុខជួបកូន ជួបប្រពន្ធដែរទេ? » សម្តីនោះធ្វើអោយ ហ្វ្រេឌឺរិក ស្ងាត់មាត់ម្តងទៀត។ ឃើញបែបនោះ នូអារ៍ ក៏ដកដង្ហើមធំចេញមកម្តងទៀតមុននិងបកស្រាយ
« ខ្ញុំមិនចង់អោយនាងមកឃើញសភាពគួរអោយសង្វេករបស់ខ្ញុំនៅពេលនេះ....ហើយក៏មិនចង់អោយនាងកាន់តែស្អប់ខ្ញុំជាងនេះដូចគ្នា » នោះជាអ្វីដែលគាត់ខ្លាចបំផុត ក្រសែរភ្នែកស្អប់ខ្ពើមពីកូនស្រីដែលខ្លួនស្រឡាញ់ស្មើរជីវិត....បើអាចគាត់សុំត្រឹមលួចនឹកលួចបារម្ភពីនាងតែម្នាក់ឯងបែបនេះល្អជាង
« ជួបកាលនាងអាចមិនបានស្អប់លោកខ្លាំងថ្នាក់នោះ ផ្ទុយទៅវិញនាងគ្រាន់តែចង់ដឹងហេតុផលនិងស្តាប់ការបកស្រាយរបស់លោកក៏ថាបាន នូអារ៍ » ចម្លើយនោះធ្វើអោយ នូអារ៍ ក្លាយទៅជាអ្នកស្ងាត់មាត់ម្តង។ គាត់សម្លឹងមើលអ្នកនៅចំពោះមុខទាំងមិននិយាយអ្វីទាំងអស់
« អស់ម៉ោងហើយ » សម្លេងបើកទ្វារបន្លឺឡើងតាមដោយសម្លេងសន្តិសុខដែលស្រែកប្រាប់។
« លាសិនហើយ ជួបគ្នាឱកាសក្រោយ » ហ្វេ្រឌឺរិក ងើបឈរនិយាយមុននិងបែរខ្លួនដើរចេញ តែដើរបានបន្តិចក៏ងាកមកវិញ
« ចំណែករឿងសុំទោសនោះ ខ្ញុំថាចាំអោយលោកទៅនិយាយប្រាប់ពួកគេដោយខ្លួនឯងចុះ » ជាមួយស្នាមញញឹមតិចៗគាត់ក៏ដើរបើកទ្វារចេញទៅបន្សល់អោយ នូអារ៍ អង្គុយតែម្នាក់ឯងសម្លឹងមើលទៅភាពទទេស្អាតចំពោះមុខទាំងអារម្មណ៍ជាច្រើនច្របូកច្របល់ចូលគ្នា។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now