« ហូ-ហូសុក ដឹងថាម៉ាក់បាត់ខ្លួនដែរឬ?! » មីឡា ភាំងអស់ស្មារតី ជើងដែលកំពុងប្រុងដើរទៅរកជណ្តើរក៏ជាប់គាំងមួយខណៈ។ ម៉េចនិងអាចទៅ បើហូសុកដឹងរឿងនេះ ហេតុុអីក៏គេមិននិយាយអ្វីសោះ?! បើគេដឹងពិតមែនហេតុអីក៏គេមិនប្រាប់នាង?!
{ ចា៎ គាត់មិនបានប្រាប់អ្នកនាងទេឬ?! } សម្លេងរបស់ម៉ែដោះមិនបានចូលត្រចៀករបស់នាងអីបន្តិចទេ ពេលនេះនាងកំពុងតែមីងមាំង មិនយល់អ្វីទាំងអស់ ហើយខួរក្បាលហាក់ដូចជាឈប់ដំណើរការទៅហើយ
{ អ្នកនាងតូច?! } ភាពស្ងប់ស្ងាត់របស់មីឡា ចាប់ផ្តើមធ្វើអោយ អ្នកនៅចុងខ្សែម្ខាងទៀតបារម្ភ
« លោកប៉ានៅផ្ទះមែនទេ?! » នាងត្រូវតែទៅជួបលោកប៉ា ហើយនិយាយគ្នាអោយដឹងរឿងថាវាមានរឿងអីកើតឡើង ចំណែកហូសុក គេមកពាក់ព័ន្ធដឹងរឿងអីដែរ ឬថាកិច្ចសន្យាដែលគេអោយម៉ាក់ទៅធ្វើជាមូលហេតុដែលធ្វើអោយគាត់បាត់ខ្លួន? ហេតុអីក៏នាងមានអារម្មណ៍ថាខ្លួនឯងមិនដឹងរឿងស្អីទាល់តែសោះបែបនេះ!!
{ ចា៎ លោកប្រុសគាត់នៅផ្ទះ!! អ្នកនាងមកផ្ទះមែនទេ?! }
« ចា៎ » នាងមានរឿងត្រូវទីសួរប៉ាច្រើនណាស់ ហើយថ្ងៃនេះនាងក៏ត្រូវតែបានចម្លើយគ្រប់យ៉ាងដែរ
{ បែបនេះល្អណាស់ លោកប្រុសប្រាកដជាសប្បាយចិត្ត }
« ចា៎ ម៉ែដោះ »មីឡា ចុចបិទទូរស័ព្ទហើយដើរចេញទៅក្រៅលឿនស្លេវធ្វើអោយ ឆេរី ដើរតាមសឹងមិនទាន់
« អ្នកនាងមីឡា មានរឿងអី? អ្នកនាងចង់ទៅណាឬ? » ឆេរី ដើរតាមចេញរហូតមកដល់ក្រៅ មាត់ក៏សួរសំណួរច្រើនជាហូរហែរមិនឈប់
« ខ្ញុំចង់ទៅផ្ទះបន្តិច » មីឡា តបឯភ្នែកក៏ចាប់ផ្តើមសម្លឹងរកអ្វីដែលអាចអោយខ្លួនជិះបាន
« សោរឡាននោះនៅឯណា?! » នាងចង្អុលទៅរកឡានស្ព័រ ពណ៌ក្រហមឆេះដែលចតទុកចោលក្នុងរោងឡាន
« តែឡាននោះជាឡានរបស់អ្នកប្រុសតូច ខ្ញុំថា- »
« ឡានអ្នកណាក៏បានជួយទៅយកកូនសោរអោយខ្ញុំបន្តិច ឆេរី...ខ្ញុំប្រញាប់!! »
« តែអ្នកប្រុសធំប្រាប់ថាអ្នកនាងអាចចេញក្រៅបានទាល់តែទទួលបានការអនុញ្ញាតពីគាត់ជាមុនសិន » ហើយសម្តីនោះកាន់តែធ្វើអោយមីឡា មិនពេញចិត្តខ្លាំង កំហឹងក៏ចាប់ផ្តើមកើតមានឡើង
« គេទុកខ្ញុំជាស្អី?? អ្នកទោសឬ បានជាត្រូវសុំការអុនុញ្ញាតគេគ្រប់រឿងបែបនេះ?! » គេធ្វើដូចជាខ្លួនឯងជាម្ចាស់ជីវិតរបស់នាង ឃុំគ្រងមិនអោយធ្វើអ្វី មិនអោយទៅណា ទាំងដែលគេខ្លួនឯងបែរជាមិនប្រាប់នាងសូម្បីតែបន្តិចថាខ្លួនទៅណា ដោះស្រាយបញ្ហាស្អី នេ៎ះបើនាងដឹងថាគេដឹងរឿងរបស់អ្នកម៉ាក់ពិតមែន នាងនិងគ្មានថ្ងៃលើកលែងអោយគេនោះទេ។
« តែអ្នកនាង..... » ឆេរី មិនចង់ជំទាស់បញ្ជា ហូសុក នោះទេព្រោះពេលដែលខឹងម្តងៗគាត់គួរអោយខ្លាចខ្លាំងណាស់ តែថាកំហឹងមនុស្សស្រីចំពោះមុខក៏ធ្វើអោយនាងតឹងទ្រូងមិនតិចដែរ
« មិនយកទុកអោយខ្ញុំជាអ្នកជិះតាក់ស៊ីទៅខ្លួនឯងក៏បាន » និយាយចប់ ជើងក៏ប្តូរទិសដៅប្រុសដើរទៅរកទ្វាររបងធំ តែក៏ត្រូវ ឆេរី រត់មកស្ទាក់ពីមុខទាន់ហើយក៏បន្តនិយាយដោយសម្លេងអង្វរក
« អ្នកនាងសូមេត្តាកុំធ្វើបែបនេះអី! »
« ឆេរី ខ្ញុំទៅផ្ទះ មិនបានទៅដើរលេង យល់ដែរទេ! »
« បើអ្នកនាងអោយខ្ញុំខលទៅប្រាប់ អ្នកប្រុសធំ- »
« នាងក៏ដឹងថាទូរស័ព្ទរបស់គេទាក់ទងមិនបាន » មីឡា និយាយត្រូវ ហើយពេលនេះឆេរី បានតែដកដង្ហើមធំទាល់តម្រឹះ
« អ្នកនាងយកឡានទៅក៏បាន... »
« ល្អ »
« តែអ្នកនាងត្រូវយកអ្នកបើកទៅជាមួយ ព្រមដែរទេ?! » នាងត្រូវតែការពារជាមុន ខ្លាចថាមីឡា ទៅកន្លែងណាដែលមិនមែនជាផ្ទះរបស់ខ្លួនហើយត្រឡប់មកវិញមានបញ្ហា នោះប្រាកដជាយ៉ាប់មិនខាន
« អូខេ រឿងច្រើនពិតមែន! បែបនេះក៏ជួយទៅហៅអ្នកបើកឡានអោយមកអោយលឿនបន្តិចមកព្រោះខ្ញុំប្រញាប់ » មីឡា លើកដៃជ្រោងសក់ទាំងអារម្មណ៍ស្មុកស្មាញ។ គ្រប់គ្នាគ្មានថ្ងៃដឹងទេថាពេលនេះខួរក្បាលរបស់នាងកំពុងគិតរឿងច្រើនយ៉ាងណា៎......
......................................................................................
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfictionនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...