Part 51

1.2K 53 0
                                    


      បន្ទាប់ពីអង្គុយផឹកជាមួយយ៉ុនហ្គី បានមួយសំទុះហូសុក ក៏ត្រឡប់មកបន្ទប់វិញ។ ពេលចូលមកដល់ក៏ចាត់ការដោះសម្លៀកបំពាក់របស់ខ្លួនចេញហើយដើរចូលទីក្នុងបន្ទប់ទឹកបាត់។ តំណក់ទឹកត្រជាក់ៗដែលធ្លាក់ហូរកាត់រាងកាយចុះមកក្រោមជួយបន្ថូរអោយសាច់ដុំដែលឡើងរឹងព្រោះតែភាពតានតឹងចាប់ផ្តើមរំសាយ។
     គេចំណាយពេលជិតមួយម៉ោងឈរក្រោមទឹកផ្កាឈូកទីបំផុតក៏ដើរចេញមកវិញជាមួយកូនកន្សែងរុំចង្កេះ ហើយ មួយតួខ្លួនក៏មានតាមតោងទៅដោយតំណក់ទឹក សក់ខ្មៅក៏ទទឹកដូចគ្នា ទើបគេត្រូវដើរទៅយកកូនកន្សែងមកជូតសក់
« មិនទាន់គេងទៀតឬ? » ទោះជាបន្ទប់ងងឹតព្រាលៗមើលអ្វីមិនសូវឃើញ តែគេនៅតែអាចមើលឃើញរាងតូចរបស់មីឡា ដែលលួចប្រែទៅប្រែមកតិចៗនៅក្រោមភួយមិនឈប់

«.....» ស្ងាត់* គ្រាន់តែត្រូវចាប់បានថានៅដឹងខ្លួន រាងតូចក៏ប្រឹងអត់ដង្ហើមនៅស្ងៀមឡើងរឹងខ្លួន តាមពិតនាងក៏មិនចង់ភ្ញាក់បើកភ្នែកស្រឡះបែបនេះប៉ុន្មានដែរ តែមកពីបេះដូងនិងរាងកាយក្បត់ខួរក្បាលរបស់នាងដែលចាប់ផ្តើមស៊ាំជាមួយភាពកក់ក្តៅនៅក្នុងរង្វង់ដៃរបស់គេ ធ្វើអោយពេលដែលគ្មានគេមកគេងអោបក៏ទៅជាគេងមិនលក់រសាប់រសល់ដូចជាបាត់អ្វីម៉្យាងបែបនេះ
« បើមិនទាន់គេងក៏ជួយចេញមកផ្លុំសក់អោយបន្តិចមក » លើកនេះមិនត្រឹមតែនិយាយរាងកាយខ្ពស់សង្ហាក៏ដើរទៅបើកភ្លើងភ្លឺពេញបន្ទប់ មុននិងបន្តទៅកន្ត្រាក់ភួយបើកបង្ហាញអ្នកដែលកំពុងពួនសង្ងំធ្វើជាគេង
« នៅធ្វើពុតទៀតឬ? » ហូសុក ទៅជាច្រតចង្កេះចង់អស់សំណើចពេលឃើញ មីឡា ប្រឹងជ្រឹមភ្នែកធ្វើជាគេងលក់ទាំងដែរទឹកមុខរបស់នាងពេលនេះវាស្រែកច្បាស់ណាស់ថានាងកំពុងតែធ្វើពុត
« លោកធ្វើខ្លួនឯងទៅខ្ញុំចង់គេង » ស្រីមាត់រឹងធ្វើជាលេងឫកទាំងដែរការពិតចង់ផ្លុំសក់អោយគេស្ទើរស្លាប់ព្រោះឃើញនៅក្នុងរឿងគេចូលចិត្តធ្វើបែបនេះណាស់

« បែបនេះក៏បាន » ហូសុក ញាក់ស្មាធ្វើដូចជាមិនខ្វល់ រួចក៏ដើរត្រឡប់ទៅតុសំអាងវិញ តែមនុស្សចិត្តរ៉េក៏ស្រាប់តែប្តូរចិត្តងើបចុះពីគ្រែដើរត្រេមករកម៉ាស៊ីនផ្លុំសក់មុនបាត់
« ខ្ញុំផ្លុំអោយក៏បាន ព្រោះសម្លេងថ្លង់របស់ម៉ាស៊ីនផ្លុំសក់គង់តែធ្វើអោយគេមិនបានដដែល » ធ្វើជារកលេសមកនិយាយ ធ្វើដូចជាគេតាមមិនទាន់ចឹង ស្រីស្អីពូកែកុហកតែក៏កុហកមិនសម

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now