Part 68

1K 33 0
                                    

    ទីបំផុតសង្គ្រាមស្នេហ៍ក្តៅគគុក ក៏ត្រូវបានបញ្ចប់ ហូសុក ទម្លាក់ខ្លួនមកគេងលើពូកដោយមិនភ្លេចទាញរាងតូចដែលដេកដកដង្ហើមសឹងមិនដល់គ្នាមកអោបក្នុងទ្រូង។
    « បងស្រឡាញ់អូន » អ្នកកម្លោះពោលដោយសម្លេងស្រទន់ មុននិងអោនថើបសក់របស់នាងថ្នមៗ ។
    « អូនក៏ស្រឡាញ់បង » មីឡា ងើយមុខចេញពីដើមទ្រូងមាំទៅថើបថ្ពាល់គេមួយខ្សឺតមុននិងត្រឡប់មកជ្រកមុខនិងរង្វង់ដៃរបស់គេវិញ។ នាងចូលចិត្តពេលដែលគេអោបបែបនេះណាស់ រង្វង់ដៃរបស់គេធ្វើអោយនាងមានអារម្មណ៍កក់ក្តៅហើយក៏សុវត្ថិភាព។
     « អរគុណដែរស្រឡាញ់បង » ហូសុកបិតភ្នែកនិយាយខ្សាវៗសឹងតែស្តាប់មិនឮ តែយ៉ាងណាក៏វាមិនផុតពីត្រចៀករវៃរបស់មីឡាដែរ។ នាងតូចញញឹមតិចៗទាំងអារម្មណ៍ស្កប់ស្កល់ ដៃក៏លើកអោបរាងក្រាស់ជាប់។

គ្រឺងៗ*
     សម្លេងទូរស័ព្ទធ្វើអោយអ្នកដែលបិទភ្នែកមុននោះត្រូវបង្ខំចិត្តបើកមកវិញ។ ហូសុក ស្រវាទូរស័ព្ទមកមើលហើយបន្ទាប់ពីឃើញថាអ្នកណាជាអ្នកទាក់ទងមកអ្នកកម្លោះក៏ប្រញាប់ងាកទៅមើលមីឡា មុននិងងើបចេញពីគ្រែដោយមិនភ្លេចស្រវាកន្សែងមករុំចង្កេះហើយដើរទៅនិយាយនៅខាងក្រៅបន្ទប់បាត់ ទុកអោយនាងតូចនៅតាមសម្លឹងគេពីចម្ងាយភ្លឹះៗ។

     « និយាយមក » បន្ទាប់ពីទាញទ្វារបន្ទប់បិទ ហូសុក ក៏ចុចទទួលភ្លាម
     { ពួកយើងរកឃើញ អ្នកស្រី ម៉ារ៉ូលីហើយ } ហើយអ្វីដែលអ្នកម្ខាងទៀតប្រាប់ធ្វើអោយ បបូរមាត់កម្លោះសាតានញូចជាស្នាមញញឹមចុងមាត់មកភ្លាម
     « ហាមធ្វើអីគាត់ ទុកអោយបងជាអ្នកទៅចាត់ការដោយខ្លួនឯង »
     { ខ្ញុំគ្មានបំណងធ្វើស្អីស្រាប់ទៅហើយ តែថាបងមកពេលនេះបានឬអត់?! }
     « នោះជាអ្វីដែលបងកំពុងគិតដល់ »
     { ល្អណាស់ ព្រោះខ្ញុំមានអារម្មណ៍ថាស្ថានការណ៍ដូចជាមិនសូវស្រួលប៉ុន្មានទេ }
     « ឯងមានន័ថាម៉េច?! » ហូសុក ជ្រួញចិញ្ចើម គេមិនសូវយល់ពីសម្តីរបស់ប្អូនប៉ុន្មានទេ
    { បងមកមើលដោយខ្លួនឯងល្អជាង ខ្ញុំមិនដឹងនិយាយថាម៉េចទេ }
     « អូខេ បងនិងប្រញាប់ទៅ »
     { អឺម....ប៉ុណ្ណឹងចុះខ្ញុំត្រូវមានរឿងទៅចាត់ការបន្ត }
     « អឺម.... »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now