Part 39

1.3K 46 0
                                    

« ហូសុក!! » មីឡា ប្រញាប់រំកិលខ្លួនទៅជិតហូសុក ភ្នែកក៏សម្លឹងមើលមនុស្សជុំវិញខ្លួនដែលរត់ចលាចលពេលនោះទាំងអារម្មណ៍មិនស្រួល។ មិនមែនថានាងមិនភ័យទេ តែចាប់តាំងពីជួបហូសុក នាងជួបរឿងបែបនេះច្រើនដងទៅហើយទើបវាមិនបានធ្វើអោយនាងភ័យខ្លាំងរហូតធ្វើអីមិនត្រូវ
« ៣វិនាទី » សម្លេងគ្រលរបន្លឺចេញពីមាត់របស់ហូសុក ធ្វើអោយមីឡា ឆ្ងល់តែនាងមានពេលឆ្ងល់មិនយូរពេលដែលដើមដៃរបស់នាងត្រូវហូសុក ចាប់អូសអោយរត់ចូលទៅក្នុងហ្វូងមនុស្ស

បឹប* បឹប*

ម្នាក់ៗគ្រាន់តែឮសម្លេងកាំភ្លើងក៏ផ្អើលរត់បុកគ្នាពេញផ្លូវ ចំណែកហូសុក និង មីឡា ដែលរត់ចូលទៅក្នុងហ្វូងមនុស្សក៏ត្រូវគេបុកឡើងសឹងតែឃ្លាតចេញពីគ្នា
« ហូសុក! » មីឡា ស្រែកហៅពេលដែលដៃរបស់នាងរបូតចេញពីគ្នា ទោះជានាងខំប្រឹងត្រសុលទៅរក ហូសុក វិញតែរាងកាយតូចស្តើងរបស់នាងក៏ត្រូវច្រានចេញកាន់តែឆ្ងាយពីអ្នកកម្លោះ

ផាំង! ផាំង! ផាំង! ផាំង!

សម្លេងកាំភ្លើងឮឡើងផ្ទួនៗគ្នា ធ្វើអោយហូសុក កាន់តែត្រជាក់ចុងដៃចុងជើង ពេលនេះមនុស្សច្រើនកុះករគេសម្លឹងរកមីឡា មិនឃើញទេ កាន់តែកាំភ្លើងបាញតម្រង់មកហ្វូងមនុស្សបែបនេះទៀតគេក៏កាន់តែភ័យ
« មីឡា! »
« ចង្រៃយ៍! » មុននេះដូចមិនមានមនុស្សច្រើបែបនេះទេហេតុអីសុខក៏មានមនុស្សមកណែនតាន់តាប់ដូចជាក្នុងខនស៊ឺតបែបនេះ

ផាំង! ផាំង!
សម្លេងកាំភ្លើងបន្លឺឡើងមិនឈប់បូករួមនិងសម្លេងស្រែករបស់គ្រប់គ្នាធ្វើអោយស្ថានការណ៍កាន់តែយ៉ាប់
« ហ៉ឹក...ហូសុក » កែវភ្នែកភ្លឺថ្លាចាប់ផ្តើមរលីងរលោងទឹកភ្នែកចេញមក ពេលនេះនាងខ្លាចខ្លាំងណាស់

បឹប! បឹប!
មីឡា ក្រឡេកទៅតាមសម្លេងដែលខ្លួនឮ ហើយរូបភាពមនុស្សប្រុសមួយក្រុមក្នុងឈុតខ្មៅដើរបំបុកហ្វូងមនុស្សចូលមករកនាងនោះ ធ្វើអោយជើងតូចៗចាប់ផ្តើមថយក្រោយបន្តិចម្តងៗមុននឹងបែរខ្លួនរត់ទៅប្រជ្រៀតគេប្រជៀតឯងទៅមុខមិនឈប់ ទាំងដែលបេះដូងសឹងតែលោតធ្លាយចេញពីទ្រូង
« ហូសុក!!! » នាងត្រូវទៅរកហូសុក ពេលនេះនាងគ្មានអារម្មណ៍ថាមានសុវត្ថិភាពអីបន្តិចនោះទេ
« ហូសុក!!! » មីឡា ប្រឹងស្រែកហៅសឹងបែកបំពង់ក. ទាំងជើងរត់ទៅមុខគ្មានទិសដៅ នាងប្រឹងរត់រហូតមកដល់ច្រកតូច ចេញផុតពីហ្វូងមនុស្សតែក៏ត្រូវមកវ៉ាក់អ៉ើជាមួយឡានពណ៍ខ្មៅរលោងបិតកញ្ចក់ខ្មៅមើលអ្វីមិនឃើញ

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now