Part 47

1.2K 49 1
                                    

12 ម៉ោងក្រោយ
📍Houston / Texas, USA

« អ្នកនាងមីឡា?! » សម្លេងហៅរបស់ មេសិន ដាស់អារម្មណ៍អោយអ្នកដែលកំពុងតែភ្លឹកអោយត្រឡប់មកវិញ
« គ្រូពេទ្យថាយ៉ាងម៉េចដែរ? » សំណួររបស់គេធ្វើអោយមីឡា បង្ខំចិត្តញញឹមចេញមកតិចៗ

« គឺ..គ្មានអ្វីធ្ងន់ធ្ងរទេគ្រាន់តែផ្លាស់ប្តូរអាកាសធាតុលឿនរាងកាយសម្របមិនទាន់ តែប៉ុណ្ណឹងឯង » នាងព្យាយាមរកលេសមកកុហក់ ហើយលេសរបស់នាងក៏អាចអោយមេសិន ជឿស្លុងព្រោះជាការពិតដែរអាកាសធាតុនៅស្វីសត្រជាក់ខុសដាច់ពីចំហាយក្តៅនៅតិចសាស ហើយវាក៏អាចទៅរួចដែរនេះជាមូលហេតុធ្វើអោយមីឡា មិនស្រួលខ្លួន។

« បែបនេះខ្ញុំធូរទ្រូងបន្តិច » កម្លោះអង្គរក្សញញឹមស្ញេញទាំងធូរទ្រូង ស្រម៉ៃមិនចេញទេថានិងមានរឿងអីកើតឡើងបើហូសុក មកដល់ឃើញមនុស្សស្រីរបស់ខ្លួនដេកមន្ទីពេទ្យ ថាមិនស្រួលអ្នកដែលដាច់ក.ប្រហែលជាគេនិងហើយ
« ខ្ញុំថាយើងគួរតែទៅវិញល្អទេ? »
« អូ៎ បាទ » មេសិន ទទួលថង់ថ្នាំពីមីឡា មកកាន់មុននិងនិងប្រញាប់រត់ទៅបើកទ្វារអោយមីឡា ចូលអង្គុយ។

    នៅតាមឡានត្រឡប់ទៅភូមិគ្រឹះវិញ មីឡា គិតតែសម្លឹងមើលទៅក្រៅបង្អួចដោយមិននិយាយអ្វី ទឹកមុខក៏ស្រពាប់ស្រពោនដូចផ្កាមិនបានស្រោចទឹក ធ្វើអោយមេសិន អត់មិនបាននិងបារម្ភ។ បន្ទាប់ពីយន្តហោះចុះចតមីឡា ក៏ស្ងៀមស្ងាត់មិននិយាយអ្វី ពេលមកដល់ភូមិគ្រឹះក៏គិតតែសង្ងំនៅម្នាក់ឯង ហើយព្រឹកមិញក៏វិលមុខមិនស្រួលខ្លួន ពេលនេះក៏មានទឹកមុខស្រងូតស្រងាត់បែបនេះទៀត គេបារម្ភពិតមែន

« អ្នកនាងត្រូវការអោយខ្ញុំបើកចម្រៀងកំដរដែរទេ? »
« មិនអីទេ » នាងនៅតែតបដោយសម្លេងខ្សោយៗ
« អញ្ចឹងអ្នកនាងគួរតែសម្រាកបន្តិចទៅទម្រាំតែទៅដល់ភូមិគ្រឹះក៏យូរទៀត » មេសិន នៅតែមិនបោះបងការព្យាយាម ព្រោះពេលនេះមីឡា មើលទៅដូចជាហត់នឿយណាស់ មុខក៏ស្លេកដែរ
« ខ្ញុំមិនអីទេ មេសិន » ការព្រួយបារម្ភរបស់គេធ្វើអោយបបូរមាត់មីឡា កោងបង្ហាញជាស្នាមញញឹមស្រទន់
« លោកមិនបាច់បារម្ភទេបើខ្ញុំមានអារម្មណ៍មិនស្រួលខ្ញុំនិងប្រាប់ »
« បាទ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now