Part 53

1.2K 42 0
                                    


« បងថាយើងមកស្រឡាញ់គ្នាតែម្តងទៅ » ហូសុក ដកមាត់ចេញពីការថើប ហើយក៏បន្តនិយាយដោយសម្លេងទាក់ទាញ កែវភ្នែកគគ្លើមដែលពោរពេញដោយភ្លើងប្រាថ្នាក៏សម្លឹងកែវភ្នែកមីឡា ហាក់ដូចជាចង់មើលអោយដឹងដល់ចិត្តរបស់នាង
« ហូសុក!! »
« ព្រោះបងមិនគិតថាបងស្រឡាញ់អូនតែម្ខាងនោះទេ ត្រូវទេ? » ភាពជឿជាក់របស់គេធ្វើអោយនាងគាំងស្ញេញនិយាយអ្វីលែងចេញ មុខក៏ក្តៅភាយៗព្រោះតែខ្មាស់
« លោកស្រឡាញ់ខ្ញុំឬ? » មីឡា បើកភ្នែកសម្លឹងមុខមនុស្សប្រុសនៅចំពោះមុខទាំងភាពភ្ញាក់ផ្អើល នាងមិនចង់គិតចូលខាងខ្លួនឯងនោះទេ តែសម្តីរបស់គេមុននោះបើស្តាប់មិនច្រឡំទេ គេនិយាយច្បាស់ណាស់ថាគេស្រឡាញ់នាង។

« ហូសុក.... » នាងតូចចាប់ផ្តើមក្រហាយភ្នែករកយំម្តងទៀត ជាពិសេសពេលដែលឃើញក្រសែរភ្នែកស្រទន់របស់គេដែលសម្លឹងមកនាងក៏កាន់តែរំជួលចិត្ត នាងមិនដែលគិតថាគេនិងស្រឡាញ់នាងនោះទេ មើលតាមតែចរិកគេពេលនៅជាមួយម្តងគឺមានតែគម្រាមស្តីអោយ ហើយពេលនេះមកនិយាយល្អសារភាពស្នេហ៍អីបែបនេះបេះដូងនាងទទួលមិនបានទេ វាហូហ៊ៀរដោយសេចក្តីសុចសឹងតែឆ្គួតទៅហើយ
« យំទៀតហើយក្មេងល្ងង់...មើលចុះយំច្រើនឡើងក្រហមច្រមុះអស់ហើយ » ហូសុក លូកដៃមកវែកសក់ដែលធ្លាក់មកមកបាំងមុខតូចច្រមិចទៅម្ខាងមុននិងអោនទៅថើបច្រមុះរបស់មីឡាថើរ
« លោកស្រឡាញ់ខ្ញុំពិតមែនឬ? » នាងនៅតែសួរបញ្ជាក់ ប់មិនបាមឮវាចេញពីមាត់គេម្តងទៀតគេនាងប្រកដជាគេងមិនលក់។

      ជំនួសអោយឆ្លើយតបនិងសំណួររបស់នាងរាងក្រាស់សម្រេចចិត្តអោនមកថើបបូរមាត់ដែលពូកែសួរច្រើនមិនឈប់ម្តងទៀត។ ការថើបលើកនេះវាខុសពីការថើបប៉ុន្មាននាទីមុន ព្រោះការថើបលើកនេះវាពោរពេញដោយភាពថ្នាក់ថ្នមបបោសអង្អែលមិនតាមទំនើងចិត្ត ទន់ភ្លន់ផ្អែមល្ហែមនិងពោរពេញដោយក្តីស្រឡាញ់....វាហាក់ដូចជាគេប្រើប្រាស់ការថើបមួយនេះជាការឆ្លើយតបនិងសំណួរមុននោះរបស់នាង
« ប៉ុណ្ណឹងយល់ហើយឬនៅ? » ហូសុក កម្រើកបបូរមាត់កកិតនិងមាត់របស់នាងដោយភាពទាក់ទាញ ហើយចុងប្រយោគដែលគេនិយាយក៏បញ្ចប់ដោយស្នាមញញឹមមានមន្តស្នេហ៍ដែលធ្វើអោយស្រីតូចទប់ចិត្តមិនបាននិងលូកដៃទៅអោប.ករបស់គេហើយទាញមុខសង្ហានោះមកថើបម្តងទៀត។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now