Part 101

1K 43 0
                                    

« អ្នកគ្រូពេទ្យមើលទៅដូចជាស្និទស្នាលនិងស៊ូប៊ីន » មីឡា ដែលឈរមើលគ្រប់យ៉ាងអត់មិនបាននិងអោនមកនិយាយខ្សឹបៗទាំងទឹកមុខមិនទំនងប៉ុន្មាន
     « ស្និតស្នាលឬ? មនុស្សសតិមិនគ្រប់បែបនោះខ្ញុំមិនយកខ្លួនទៅស្និតនាំតែអំពុលខួរទេ » មិននិយាយតែមាត់ ភ្នែកក៏ប្រឡាប់ចុះឡើងបែបធុញទ្រាន់....កុំថាឡើយមុខរបស់គេសូម្បីតែឈ្មោះនាងមិនចង់ឮផងបែបនេះអោយទៅស្និតស្នាលបានយ៉ាងម៉េច?។ ឯមីឡា ពេលឃើញបែបនោះក៏បានតែញញឹមមិនសម គ្រាន់តែមើលក៏ដឹងថាពីតនាក់នេះមិនត្រូវធាតុគ្នាដែរ។

     ៙ មន្ទីរពេទ្យ
     « នេះឬរឿងរំភើបដែលឯងបបួលយើងធ្វើ?! » សមាជិកថ្មីដែលមកដល់ភ្លាមក៏និយាយឌឺភ្លែតធ្វើអោយអ្នកអារម្មណ៍មិនល្អដូចជាជុងហ្គុកសឹងតែហក់តប់ទៅហើយ
     « គិតថាបានលេងស្អីសប្បាយមានឯណាមកអង្គុយសង្កុកមុនបន្ទប់សង្រ្គោះបន្ទាន់នេះឯង »
     « អាថេរ៍បើមិនបិតមាត់ទេហែងនិងក្លាយជាអ្នកបន្ទាប់ដែលចូលបន្ទប់នោះហើយចង់សាកដែរទេ?! » សម្តីគម្រាមនោះធ្វើអោយកម្លោះសង្ហាកែវភ្នែកពណ៌ខៀវចាស់អត់មិនបាននិងពេបមាត់បន្តិច គេមិនខ្លាចវាស្រាប់ហើយតែដែលព្រមបិតមាត់ទៅនេះក៏ព្រោះយល់ថាពេលនេះវាស្មុករឿងបងពិតមែនទេ។

     « ហើយគាត់ចូលទៅប៉ុន្មានម៉ោងហើយ? » ទឹកដមនៃភាពលេងសើចក៏ប្តូរមកប្រាកដប្រជាវិញ។ ហូសុក មិនត្រឹមតែជាបងប្រុសរបស់មិត្តសម្លាញ់គេនោះទេតែក៏ជាមិត្តជិតស្និតរបស់បងប្រុសគេដូចគ្នា បែបនេះឯងទើបពេលមកដល់ស្វីសហើយឮថាគាត់ចូលសង្គ្រោះបន្ទាន់គេក៏ប្រញាប់មកមន្ទីរពេទ្យភ្លាម កាន់តែមកឃើញថាគាត់សភាពធ្ងន់ធ្ងរជាងអ្វីដែលគេគិត គេក៏កាន់តែបារម្ភ។
     « បួនម៉ោងហើយ តែមិនទាន់ឃើញពេទ្យចេញមកទេ » ប្រយោគនេះធ្វើអោយជុងហ្គុក ដងដង្ហើមចេញមកទាំងភាពតានតឹង។ គេអោយប៉ានិងម៉ាក់ទៅភូមិគ្រឹះសម្រាកហើយព្រោះគាត់ទើបតែមកពីធ្វើដំណើរឆ្ងាយ ចំណែកខ្លួនក៏នៅអង្គុយមុខបន្ទប់នេះមិនទៅណាសូម្បីតែអាវដែលប្រឡាក់ឈាមនៅខ្លួនក៏មិនទាន់បានទៅប្តូរដូចគ្នា។
     « កុំគិតច្រើនពេកគាត់ប្រាកដជាមិនអី » ថេរ៍ លើកដៃទៅច្របាញ់ស្មាពួកម៉ាកម្តងតិចម្តងខ្លាំងជាការលួងលោម។ ពួកគេបន្តអង្គុយចាំនៅមុខនោះរហូតដល់មួយម៉ោងទៀតកន្លងផុតទៅទើបឃើញដុកទ័រដើរចេញមក

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now