Part 06

2K 77 0
                                    

      « អ៊ីឌែន មានរឿងឆ្គួតស្អីកើតឡើង ហេតុអីក៏មានសម្លេងកាំភ្លើង? » សម្លេងគំហកខ្លាំងៗរបស់ហូសុក ធ្វើអោយនាងត្រូវងាកទៅរក ក៏ឃើញថាពេលនេះគេកំពុងតែនិយាយទូរស័ព្ទជាមួយអ្នកដែលនាងអាចទាយបានថា ជាអ៊ីឌែន
     ( ឡានកុងទីន័ររៀបចំអស់ហើយពួកយើងរងចាំចៅហ្វាយមកដល់នឹងចេញដំណើរ តែសុខៗក៏មានការលបបាញ់កើតឡើង ពួកយើងព្យាយាមរកមុខសញ្ញាដែតែនៅរកមិនទាន់ឃើញនោះទេទាន ) សម្លេងរបស់ អ៊ីឌេនបន្លឺឡើងខ្សាយៗពីក្នុងទូរស័ព្ទ ធ្វើអោយ មីឡា ដែលព្យាយាមលួចស្តាប់អាចទាញដឹងបានខ្លះៗថាមានរឿងអ្វីកំពុងកើតឡើងកើតឡើង ចឹងមានន័យថាមុននោះមិនមែនជាសម្លេងកាំភ្លើងរបស់ ហូសុកទេ ហើយចុះជារបស់អ្នកណាចឹង?
     « គ្រាប់កាំភ្លើងហោះមកទាំងគ្មានទិសតំបន់អញ្ចឹងហេស៎! » ហូសុក ងាកទៅសម្លឹងមើលអគារខ្ពស់ៗដែលនៅក្បែរនេះដោយខ្សែរភ្នែកអង្កេត តែដោយសារតែពេលនេះជាពេលយប់ធ្វើអោយធ្វីគ្រប់យ៉ាងងងឹតព្រាលៗមើលមិនសូវច្បាស់
     « ពួកវាច្បាស់ជាលបបាញ់ពីលើអគារណាមួយមិនខាន » ហូសុក និយាយតាមជើងធ្មេញទាំងភាពម៉ួម៉ៅ មុននិងងាកទៅនិយាយដាក់ទូរស័ព្ទវិញ
     « បញ្ជាអោយឡានកុងទីន័របើកចេញទៅឥឡូវនេះ មុនពេលដែលប៉ូលីសមកដល់ ត្រូវតែធ្វើអោយលឿនបំផុតយល់ដែរទេ » ហូសុក បញ្ជាដោយដោយសម្លេងមាំ ចំណាប់អារម្មណ៍គេនៅពេលនេះក៏ផ្តោតសំខាន់ទៅលើរឿងរញ៉េរញ៉ៃដែលកំពុងកើតឡើង ធ្វើអោយ មីឡា សម្រេចយកឱកាសដែលគេភ្លេចខ្លួននេះលួចរត់ តែមនុស្សឈ្លាសវៃនិងរហ័យដូចជា ហូសុក ក៏នៅតែងាកមកទាន់អោយទាល់តែបាន
     « ឆ្គួតមែន » អ្នកកម្លោះថាចេញមកមុននិងប្រញាប់រត់តាមនាង
     ( ចៅហ្វាយមានរឿងអីមែនទេ? ) អ៊ីឌែន ដែលនៅម្ខាងទៀតប្រញាប់សួរឡើងទាំងព្រួយបារម្ភពេលឮសម្លេងរញ៉េរញ៉ៃចេញពីចុងខ្សែម្ខាងទៀត
     « មិនបាច់ខ្វល់ពីយើងទេ ចាត់ចែងរឿងខាងនុះអោយរួចរាល់ទៅ » អ្នកជាចៅហ្វាយនិយាយដោយសម្លេងរឹងរួចក៏ចុចបិតទូរស័ព្ទបាត់។
     « គិតចង់រត់ទៅណា? » រាងកាយស្តើងរបស់ មីឡា ត្រូវទាញទៅក្រោយមួយទំហឹង ធ្វើអោយនាងបាត់បង់ជំហរដួលទៅក្នុងរង្វង់ដែរបស់គេ
    « លែង! » នាងតូចស្រែកសម្លេងដូចកញ្ចែរ ព្យាយាមរលាស់ខ្លួនអោយចេញពីការចាប់របស់គេ តែវាកាន់តែធ្វើអោយគេប្រើកម្លាំងដៃចាប់នាងខ្លាំងលើសដើម
    « ចង់ងាប់ណាស់មែនទេបានជារត់មិនមើលស្ថានការណ៍បែបនេះ? » គេគំហកដាក់នាងម្តងទៀត ស្របពេលដែលសម្លេងកាំភ្លើងបន្លឺឡើងមិនដាច់សូរចេញពីជ្រុងមួយរបស់កំពង់ផែរ ហើយសម្លេងនោះធ្វើអោយអ្នកដែលកំពុងរើមិនឈប់អំបាញ់មិញទៅជាគាំងស្ងៀមលែងកម្រើក
     «ម....មានរឿងអី?? » មីឡាសួរឡើងទាំងភាពភ័យខ្លាចបង្ហាញអោយឃើញច្បាស់ ពេលនេះដៃដែលទះតប់គេមុននោះក៏ប្តូរមកខ្ញាំអាវគេមិនព្រមលែង។ ហូសុក មិនតបគេសម្លឹងមើលមុខនាងបន្តិចមុននិងអូសដៃនាងអោយដើរទៅតាមខ្លួនទៅរកឡានរបស់គេដែលចតក្បែរនោះ។
      « ឡើងឡាន » អ្នកកម្លោះនិយាយទាំងគម្រោះគម្រើយមុននិងញាត់នាងចូលទៅក្នុងឡានទាំងមិនថ្នមដៃ រួចក៏ដើរទៅចូលអង្គុយនៅខាងអ្នកបើក។ ហូសុកបញ្ឆេះឡានហើយក៏បើកចេញទៅតាមច្រកតូចក្បែរទូកុងទីន័រដែលមនុស្សមិនច្រើនប៉ុន្មានដែលដឹងថាមាន ហើយវិនាទីដែលគេបើកផុតចូលមកដល់ថ្នល់ រូបភាពឡានខ្មៅច្រើនគ្រឿងបើកបន្តរកន្ទុយគ្នា អមជាមួយឡានកុងទីន័របីគ្រឿងបើកចេញពីកំពង់ផែរដោយល្បឿនលឿនកាត់គ្រាប់កាំភ្លើងដែលហោះមកមិនឈប់ក៏បង្ហាញឡើង។ សម្លេងទង្គិចរវាងគ្រាប់កាំភ្លើងនឹងលោហៈបន្លឺឡើងខ្ទរអាកាស  មីឡា សម្លឹងមើលរូបភាពចំពោះមុខមិនដាក់ភ្នែក នេះជាលើកទីមួយហើយដែលនាងមកឃើញការបាញ់គ្នាបែបនេះ តាមធម្មតានាងធ្លាប់តែឃើញក្នុងរឿងកុនប៉ុណ្ណោះ។
       « ដាក់ខ្សែក្រវាត់ » ហូសុក ប្រាប់ម្តងទៀត តែមុនពេលដែលនាងបានធ្វើឡានទំនើបរបស់គេក៏រោទ៍ឡើងមុននិងបើកទៅមុខដូចហោះតាមផ្លូវផ្ទុយគ្នាពីទិសដែលកុងទីន័រចេញទៅមុននោះ ហើយការបើកដូចហោះរបស់គេធ្វើអោយអ្នកមិនបានត្រៀមខ្លួនជាមុនទៅជាវិលមុខខ្ញាល់ ដៃក៏ប្រឹងចាប់ពូកឡានជាប់សឹងតែរយះ
       « លោកចង់ងាប់ឬ បានជាបើកលឿនបែបនេះ » មីឡា ស្រែកប្រណាំងជាមួយសម្លេងឡាន តែថាសម្តីរបស់នាងធ្វើអោយហូសុក ជាន់ហ្គែរទៅមុខកាន់តែលឿនលើសដើម
       « ហូសុក បន្ថយល្បឿនបន្តិចខ្ញុំចង់ក្អួតហើយ » នាងប្រាប់ ពេលនេះពោះរបស់នាងរមួលចូលគ្នាសឹងតែចេញក្អួតមកទៅហើយ
       « នាងស្រីមេបញ្ហាអើយ » បើទោះជាមាត់ថាអោយដោយសម្លេងមិនពេញចិត្ត តែជើងក៏ចាប់ផ្តើមបន្ថយល្បឿន។ 
     នៅវិនាទីដែលឡានរបស់គេបន្ថយល្បឿន ស្រមោលម៉ូតូប្រហែលប្រាំគ្រឿងក៏លិចឡើងពីចម្ងាយស្រមគ្នាជាមួយសម្លេងកាំភ្លើងដែលចាប់ផ្តើមបាញ់មកប៉ះគូទឡាន

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now