Part 54

1.2K 46 0
                                    


« ស្អីអញ្ចេះ? » នាងតូចលូកដៃទៅរកសំបុត្រមកអាន ហើយអក្សរដែលនៅក្នុងក្រដាស់ក៏ធ្វើអោយទឹកមុខមីងមាំងមុននោះត្រឡប់មកញញឹមវិញបិតមាត់មិនជិត

៚ក្នុងសំបុត្រ

       ជូនចំពោះមីឡាជាទីស្រឡាញ់, បងទៅស្វីសចាត់ការបញ្ហាតិចតួចមិនយូរទេនិងត្រឡប់មកយកអូនហើយ បែបនេះមិនបាច់ខូចចិត្តថាបងនិងរត់ចោលទេ ព្រោះវានិងគ្មានថ្ងៃកើតឡើងឡើយ។ ពេលបងមិននៅអូនគួរតែញាំនិងគេងអោយបានច្រើនសន្សំកម្លាំរងចាំបងត្រឡប់ទៅវិញ ហើយកុំភ្លេចនឹកបងអោយច្រើនៗផងស្រីស្អាត ព្រោះបងប្រាកដជានឹកអូនខ្លាំងៗមិនខាន។ ស្រឡាញ់អូនបំផុត<3
   
                                     ពី ហូសុក ប្រុសសង្ហារបស់អូន
————————————————————————
« ពីហូសុក ប្រុសសង្ហារបស់អូន?! » ឃ្លាចុងក្រោយរបស់សំបុត្រធ្វើអោយអ្នកអានញញឹមសឹងតែរីថ្ពាល់ បេះដូងក៏លោតសឹងតែធ្លាយចេញមកក្រៅទៅហើយ
« ហូសុកជារបស់ខ្ញុំអញ្ចឹងឬ? ព្រះជាម្ចាស់អ៉ើយ! អ្អាយយយ! » និយាយចប់ក៏ទម្លាក់ខ្លួនស្រែកខ្លាំងៗនិងរមៀលពេញទាំងពូក ប្រាប់មិនចេញនោះទេថាអារម្មណ៍វារំភើបខ្លាំងយ៉ាងណា៎ គ្រាន់តែគិតថាគេហៅខ្លួនឯងថាជាមនុស្សប្រុសរបស់នាងក៏ធ្វើអោយអៀនឡើងរមួលខ្លួនទៅហើយ

« ប្រុសស្អីមិនដឹងពេលមាត់អាក្រក់ក៏អាក្រក់គ្មានលេខដាក់ តែដល់ពេលផ្អែមក៏ផ្អែមគួរអោយជ្រេញ » មីឡា និយាយទាំងមិនរលុបស្នាមញញឹមពីមាត់ នាងញញឹមឡើងចុកថ្ពាល់ទៅហើយនៅតែមិនព្រមឈប់ មួយតួខ្លួនពេលនេះជ្រួលជ្រើមពេញទាំងអស់ ស្មានមិនដល់ថាត្រឹមពាក្យមិនប៉ុន្មានម៉ាត់ក៏ធ្វើអោយបេះដូងជោរជន់ទៅដោយសេចក្តីសុខថ្នាក់នេះ មិនចម្លែកទេដែលមនុស្សគ្រប់គ្នាចង់មានស្នេហាព្រោះពេលដែលមានហើយវាក៏គួរអោយញាប់ញ័រនិងមានសេចក្តីសុខដល់ថ្នាក់ញញឹមបិតមាត់មិនជិតបែបនេះឯង។

« ហូសុក វ៉ូស្សែនីលេក ជាមនុស្សប្រុសរបស់ខ្ញុំ » នាងនៅតែទន្ទេញឃ្លានេះមិនឈប់។ ប្រាប់តាមត្រង់ចុះពីមុនបើនាងឮអ្នកណានិយាយឃ្លាអ្វីអស់នេះនាងប្រាកដជាជ្រេញស្លាប់មិនខាន តែពេលនេះវាមិនមែនបែបនោះ ព្រោះមិនត្រឹមតែមិនធុញនោះទេ តែនាងក៏ចង់ឭរាល់ថ្ងៃជាពិសេសបើបានឮចេញពីមាត់របស់គេផ្ទាល់ក៏កាន់តែល្អ

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now