Part 79

908 35 0
                                    

« ស្តាយណាស់ដែលគ្មានកាំភ្លើងនៅជិតខ្លួន ព្រោះបើដឹងថាឯងមកសូប្រាយ៍បែបនេះយើងនិងបានធ្វើជាភ្លាត់ដៃបាញ់ពីរបីគ្រាប់លេង » ហូសុក និយាយទាំងមុខងាប់ហើយក៏បន្តដើរទៅអង្គុយសាឡុងទល់មុខនោះ
« ចៃដន្យខ្ញុំមានសូប្រាយ៍មួយទៀតសម្រាប់បង តែអាមួយទៀតហ្នឹង វាគួរអោយភ្ញាក់ផ្អើលជាងនេះទៅទៀត » កម្លោះតូចនិយាយទាំងស្នាមញញឹមចុងមាត់ ភ្នែកក៏សម្លឹងមើលអ្នកចំពោះមុខមិនដាក់
« បែបនេះបងគួរទៅយកកាំភ្លើងមកកាន់មែនហើយ » ហូសុក និយាយបែបសើចកំប្លែង តែក៏ធ្វើអោយជុងហ្គុក រឹតតែបានចិត្ត
« ក៏យកមក ខ្ញុំមិនថាអីទេ »
« ចឹងឬ?! » ហូសុក មិនចាប់អារម្មណ៍សម្តីប្អូនប៉ុន្មាន ទើបមិនដឹងទេថាទឹកមុខ ជុងហ្គុកពេលនេះញញឹមស្រស់យ៉ាងណា
« បើរៀបចំខ្លួនរួចក៏ចុះទៅក្រោមទៅ ចាំខ្ញុំនាំទៅរករបស់សូប្រាយ៍ » និយាយចប់ក៏ងើបឈរពេញកម្ពស់ហើយដើរចេញទៅបាត់ទុកអោយហូសុក តាមមើលដំណើរគេទាំងជ្រួញចិញ្ចើមជាប់ ទឹកមុខមានល្បិចបែបនោះគេចង់ដឹងពិតមែនថាវាចង់លេងស្អីទៀតហើយ?

     ព្រោះតែក្នុងបន្ទប់នេះមានសម្លៀកបំពាក់សាគួររបស់គេស្រាប់ ទើបហូសុក សម្រេចចិត្តងូតទឹកប្តូរខោអាវនៅទីនេះតែម្តង ណាមួយគេមិនទាន់ចង់ទៅជួបមីឡា ផងគិតថាអោយនាងនៅម្នាក់ឯងមួយរយៈហើយអារម្មណ៍ស្ងប់សិនចាំគេទៅនិយាយជាមួយម្តងទៀត។

« អូ៎ បងចុះមកហើយ » គ្រាន់តែឃើញស្រមោល ហូសុក ចុះមកភ្លាមជុងហ្គុក ក៏ទម្លាក់កាសែតវិញហើយនិយាយរាក់ទាក់ទាំងស្នាមញញឹមស្រស់
« ឯងប្លែកឡើងរាល់ថ្ងៃហើយ ដឹងខ្លួនឬអត់? » ធម្មតាវាមិនដែលញញឹមស្រស់បែបនេះទេ ថ្ងៃនេះកើតស្អីវាទៅ
« គឺមនុស្សអារម្មណ៍ល្អហ្នឹងណា និយាយចឹងឆេរី លើកអាហារពេលព្រឹកមក »
« ចា៎ អ្នកប្រុសតូច » ទឹកមុខមិនសូវល្អរបស់ឆេរី និងក្រសែរភ្នែកចម្លែកៗរបស់អ្នកបម្រើផ្សេងទៀតដែលលួចមើលមកធ្វើអោយហូសុក ចម្លែកចិត្តមិនតិចទេ
« គ្រប់គ្នាកើតអី?! » នាយជាបងពោលឡើងទាំងចិញ្ចើមជ្រួញចូលគ្នា ព្រោះតែតាមមិនទាន់។ ឬថាយប់មិញគេស្រវឹងពេកភ្លេចខ្លួនធ្វើអ្វីគួរអោយអាម៉ាស?! តែម៉េចនិងអាចទៅគេមិនបានស្រវឹងខ្លាំងរហូតចាំអីមិនបានឯណា
« ជុងហ្គុក មានរឿងអីឬ?! »
« បន្តិចទៀតបងដឹងហើយ ញាំតែអាហារពេលព្រឹកអោយតែរួចទៅ » បើទោះជានៅសង្ស័យ ហូសុក ក៏ព្រមនៅស្ងៀមហើយចាប់ផ្តើមញាំអាហារពេលព្រឹកដែលទើបតែលើកមកអោយ
« អូ៎ ឆេរី កុំភ្លេចលើកអាហារទៅអោយ មីឡា នៅក្នុងបន្ទប់ផង » ញាំបានមួយមាត់ក៏ស្រាប់តែនឹកឃើញថាមីឡា មិនបានចុះមកញាំជាមួយ បែបនេះហើយទើបគេប្រញាប់ងាកភ្លែតទៅប្រាប់ឆេរី
« អឺ...គឺ.. » សម្លេងរអាក់រអួល នោះធ្វើអោយហូសុក កាន់តែសង្ស័យហើយ....ថ្ងៃនេះគ្រប់គ្នាបង្ហាញឫកពារចម្លែកៗម្លេះ?
« យ៉ាងម៉េចឆេរី មានបញ្ហាអី? »
« គ្មានអីទេ នាងតែប៉ុណ្នឹងហើយបងកុំគិតច្រើន » ជុងហ្គុក លូកមាត់និយាយកាត់ មុននិងអោនបន្តញាំអាហាររបស់ខ្លួនធ្វើមិនដឹង
« បើគ្មានអីទេទៅរៀបចំអាហារអោយមីឡា ទៅឆេរី »
« ចា៎ អ្នកប្រុសធំ » បន្ទាប់ពីឆេរី ដើរត្រឡប់ទៅផ្ទះបាយវិញ ហូសុក ក៏បែរមកបន្តញាំអាហាររបស់ខ្លួនដូចគ្នា។
« ជុងហ្គុក ពេលណាឯងទៅ អាមេរិច វិញ? » កំឡុងពេលញាំហូសុក ក៏ឆ្លៀតសួរប្អូន ព្រោះវាមកស្វីសយូរដែរហើយមិនឮវានិយាយរឿងត្រឡប់ទៅវិញសោះ
« យ៉ាងម៉េចចង់ដេញឬ?! »
« ថាចឹងក៏បាន » ហូសុក ញាក់ស្មាបែបមិនសូវខ្វល់
« អីយ៉ា គ្រាន់តែមកបានមិនប៉ុន្មានខែក៏ធុញខ្ញុំទៅហើយ ចុះពេលប្រើមិនឃើញសួរបែបនេះខ្លះ?! »
« ពេលនោះគឺពេលនោះ ចំណែកពេលនេះគឺផ្សេង ឯងចោលការងារមកច្រើនខែហើយល្មមទៅមើលក្រុមហ៊ុនខ្លះហើយ » ជាការពិតដែលគេធុញវា តែមិនមែនថាធុញដល់ថ្នាក់ប្អូនមកលេងផ្ទះខ្លះមិនបានទេ កាលដែរសួរទៅគឺមកពីគិតរឿងការងារដែលទុកចោលរបស់វាទៅវិញទេ
« បើរឿងការងារបងមិនបាច់បារម្ភទេ គិតតែរឿងការងារបងវិញទៅ ឮស៊ូប៊ីនថាបងខានចូលក្រុមហ៊ុនយូរហើយ » ព្រោះមួយថ្ងៃៗគិតតែមីឡា មីឡា មិនឈប់.......ហើយប្រាកដណាស់ពាក្យនេះគេបានតែបន្តក្នុងចិត្តប៉ុណ្ណោះ និយាយចេញក្រៅទៅនាំតែត្រូវមាត់គាត់ឥតអំពើ
« គ្រឿងផ្គុំយន្តហោះផ្ញើរមកប៉ុន្មានខែមុនបងឆែកអស់ហើយ ចំណេកការសាងសង់ក៏ជំនួយការអាប់ដេតអោយគ្រប់ពេលដែរ គិតថាគ្មានបញ្ហាទេ ហើយបងក៏គម្រោងចូលក្រុមហ៊ុនវិញអាទិត្យក្រោយដែរបន្ទាប់ពីចាត់ការដោះស្រាយរឿងជាមួយមីឡា រួច » ហូសុក និយាយបណ្តើរអោនមុខញាំអាហារបណ្តើរទើបមិនបានសង្កេតទេថា ចុងប្រយោគដែលគេនិយាយចេញមកមុននោះធ្វើអោយអ្នកស្តាប់មិនពេញចិត្តប៉ុណ្ណានទេ
« ចុះរឿង លោកប្រធានាធិបតីនោះ?! » ឈ្មោះនេះធ្វើអោយដៃដែលកំពុងកាន់កាំបិតហាន់សាច់គាំងនៅស្ងៀមមួយខណៈ ទឹកមុខហូសុក ក៏ប្តូរមកជាត្រជាក់មួយរំពេច
« បងទាក់ទង ថេរ៍ និយាយគ្នាប៉ុន្មានថ្ងៃមុនរួចហើយ ហើយក៏កំពុងអោយមនុស្សរបស់ប៉ា ស៊ើយរកឯកសារខុសច្បាប់របស់គាត់បន្ថែមដែរ គិតថាមិនយូរទេឯកសារនិងបានដល់ដៃហើយ »
« ថេរ៍ មកពាក់ព័ន្ធអីដែរ? »
« ឯងមិនដឹងឬ ថាតាចាស់នោះជួយដូរអាវុធខុសច្បាប់ពី ពួក Bratva យកទៅប្រើក្នុងជួរកងទ័ពរាប់រយតោនឯណ្ណោះ » ចម្លើយរបស់បងប្រុសធ្វើអោយ ជុងហ្គុក ភាំងមិនតិចទេ
« ហេតុអីខ្ញុំមិនដែលដឹង? គិតថារាល់ថ្ងៃនេះអាវុធផ្ញើរចូលមកពី អាមេរិច តើ! »
« មនុស្សលោភលន់ គេងលុយពន្ធរបស់រដ្ឋវាតែប៉ុណ្ណឹង គិតរកវិធីថោកៗយកមកប្រើ »
« វាក៏សមហេតុផលម្យ៉ាងដែរ ព្រោះអាវុធក្នុងទីផ្សាងងឹតមិនត្រឹមតែថោកជាងតម្លៃទូទៅតែក៏ល្អប្រើ ហើយណាមួយរុស្ស៉ីក៏នៅជិតស្វីសទៀត ថ្លៃដឹកជញ្ជូនក៏មិនសូវអស់ច្រើនដូចដឹកយកមកពីអាមេរិច »
« អឺម....បើគិតលេងៗទៅមួយឆ្នាំៗអាកញ្ចាស់នោះសល់លុយមិនតិចជាងខ្ទង់លានដុល្លានោះទេ » ហូសុក គិតបណ្តើរចាក់សាច់ដាក់ក្នុងមាត់បណ្តើរ។ តាមពិតគេមិនខ្វល់ប៉ុន្មានទេអារឿងពុករលួយអីអស់នោះព្រោះវាមិនប៉ះពាល់អីដល់គេស្រាប់ទៅហើយ តែអ្នកណាប្រើអោយអាកញ្ចាស់នោះមកលេងជាមួយគេមុនធ្វើអី បែបនេះហើយគេក៏ត្រូវក្លាយខ្លួនធ្វើជាកសិករដ៏ល្អជួយជីកឫសជីកគល់ស្អុយរលួយរបស់វាមកអោយអ្នកស្រុកអ្នកភូមមើលតែម្តងទៅ
« គួរទៅលួចខ្លះមកល្អទេ? » សុខៗ ជុងហ្គុក ក៏បង្ហើបឡើងទាំងសម្លេងទាប ហើយអាគំនិតច្រលើមនោះអត់មិនបាននិងធ្វើអោយ ហូសុក បង្ហាញទឹកមុខងាប់ឡើងមកភ្លាម
« រាល់ថ្ងៃលុយចាយមិនគ្រប់ឬ? »
« មិនមែនទេ តែអាតានោះវាបោកលុយប្រជាជនអស់ច្រើនណាស់ ក្នុងពេលដែលយើងដឹងហើយក៏គួរតែធ្វើអីមួយទៅ បងមិនគិតចឹងឬ? »
« ហើយឥឡូវនេះយើងមិនធ្វើអីទេឬ? បើឯកសារចេញមកហើយបញ្ជូនទៅតុលាវាមានភាគរយខ្ពស់ដែលការឃាត់ខ្លួនត្រូវធ្វើឡើង »
« បងប្រុស កុំភ្លេចអោយសោះប្រធានាធិបតី អាចចាប់ខ្លួនបានទាល់តែចប់អាណត្តិ ហើយនេះសល់ មួយឆ្នាំទៀតឯណ្ណោះបងគិតថាតុលាការធ្វើស្អីបានដែរទេ? ថាមិនត្រូវគេបុកលុយអោយបិទមាត់ផងក៏មិនដឹង » អ្វីដែលជុងហ្គុក និយាយក៏ត្រូវពេលនេះកម្លាំងទាហ៊ានទាំងអស់នៅក្រោមអំណាចប្រធានាធិបតី បើចងចាប់គាត់ក៏មិនស្រួលដែរ
« ឯងមានគំនិតអីឬ? »
« ក៏មានហ្នឹងហើយ បើបងយល់ព្រមថាធ្វើខ្ញុំនិងចាត់ការភ្លាម » ចប់សម្តីនេះម្នាក់ៗ មិនមាត់អីទៀត តែក្រសែរភ្នែកមានល្បិចក៏សម្លឹងមើលគ្នាទៅមកហាក់ដូចជាដឹងចិត្តគ្នា
« ហៅ អាថេរ៍ មកចូលរួមផងវាប្រាកដជាចូលចិត្តមិនខាន » ជុងហ្គុក អោយយោបលទាំងស្នាមញញឹមពព្រាយ។ តាមពិតទៅគេនិង ថេរ៍ សុទ្ធតែអាយុស្មើគ្នាទើបទម្លាប់ហៅអាដាច់សាច់បែបនេះ
« ប្រាកដណាស់ » ហើយអាហារពេលព្រឹកមួយពេលនេះក៏បន្តទៅដោយរលូនរហូតដល់វេលាសូប្រាយ៍របស់ជុងហ្គុក បានមកដល់

« ត្រៀមខ្លួនសម្រាប់សូប្រាយ៍មួយនេះហើយឬនៅបងប្រុស?! »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now