Part 20

1.8K 61 0
                                    

     « ព្រោះបងនិងមិនបាច់បារម្ភ » មីឡា សម្លឹងមើលម្ចាស់សម្តីដែលកំពុងឈរនៅចំពោះមុខមិនដាក់ភ្នែក ពីមុននាងមិនធ្លាប់ស្គាល់គេទេ ធ្លាប់ឮតែឈ្មោះនិងកិត្តនាមជាសាតាន តែមិននឹកស្មានថាមានថ្ងៃដែលនាងនិងមកស្គាល់ជាតិនិងបានឃើញភាពអាក្រក់របស់គេបែបនេះសោះ។ ប្រុសម្នាក់នេះជាមនុស្សកំពូលល្បិច នាងស្មានមិនដល់ទេថាគេចេះរកនឹកផែនការមកបោកពួក FBI បែបនេះ សូម្បីតែពេលនេះក៏ដឹងហើយថាប្រុសម្នាក់នេះមិនមែនចេះតែល្បិចមួយមុខនោះទេ តែការសម្តែងក៏សមឥតខ្ចោះដែរ។ 
     « អរគុណដែលចូលរួមសហការជាមួយប៉ូលីស » ស៊ូប៊ីន ងាកមកនិយាយដាកនាង ធ្វើអោយអ្នកដែលកំពុងលិចលង់ទៅក្នុងអន្លង់គំនិតប្រញាប់ងាកទៅរក
     « អូ..មិន..មិនអីទេ វាជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ » មីឡា និយាយតបទៅវិញទាំស្នាមញញឹម នាងព្យាយាមធ្វើខ្លួនអោយធម្មតាបំផុតតាមដែលអាចធ្វើបាន តែក្រសែរភ្នែកគាបសង្កត់របស់ ហូសុក ដែលសម្លឹងមកមិនដាក់នោះធ្វើអោយនាងកាន់តែរឹងខ្លួនលើសដើម
      « ពួកយើងត្រឡប់ទៅវិញ » សម្លេងគ្រលរនិយាយឡើងពោរពេញដោយអំណាច ដៃក៏អោបចង្កេះមីឡាទាញអោយដើរតាមខ្លួន តែដើរមិនបានប៉ុន្មានជំហានផងក៏ត្រូវឈប់ម្តងទៀត ព្រោះតែវត្តមានមនុស្សម្នាក់ថ្មីដែលដើរមកឈរបាំងផ្លូវរបស់គេ ហើយប្រាកដណាស់ថាម្នាក់នោះគ្មានអ្នកណាក្រៅពី នីខូឡាស ប្រង់ស៊ែល ប្រធានFBI នោះទេ។
     ដើរមកដល់ទល់មុខគ្នាទៅហើយ តែម្នាក់ៗគ្មានអ្នកណានិយាយធ្វីមានតែក្រសែភ្នែកប៉ុណ្ណោះដែលសម្លឹងគ្នាទៅវិញទៅមកមិនដាក់។ នីខូឡាស់ សម្លឹងមើលមុខ ហូសុក កែវភ្នែកក៏ពោរពេញដោយភាពមិនពេញចិត្តលាយលំកំហឹង ខុសដាច់ពីអ្នកកម្លោះដែលញញឹមដោយភាពសមបំណង។
     « លាសិនហើយ » តោកំណាចនិយាយដោយសម្លេងចំអកមុននិងអោនគោរពលាបន្តិច រួចក៏អូស មីឡា អោយទៅតាមខ្លួនឈប់ខ្វល់ពីពួកប៉ូលីសអស់នោះទៀត។
    
     « តាមដានអាម្សៀនោះកុំអោយផុតពីក្រសែភ្នែកអោយសោះយល់ដែរទេ? » គ្រាន់តែ ហូសុក ដើរចេញផុតភ្លាម នីខូឡាស ក៏ងាកទៅបញ្ជាប្រេដន ភ្លែត
     « បាទលោកប្រធាន » តែមិនមែនមានតែគេនោះទេដែលធ្វើបែបនោះ ព្រោះសូម្បីតែហូសុក ក៏មិនចាញ់គ្នាប៉ុន្មានដែរ វិនាទីដែលគេដើរហួសមកផុតគេក៏ងាកទៅបញ្ជា អ៊ីឌែន ដោយសម្លេងមាំ
      « តាមដានអាកញ្ចាស់នោះអោយជាប់ យើងមានអារម្មណ៍ថានៅក្រោយខ្នងវាប្រាកដជាមានលាក់អ្វីមិនខាន »
      « បាទ ចៅហ្វាយ »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now