« ស៊ូប៊ីន!? » គ្រាន់តែចេញមកដល់ក្រៅភូមិគ្រឹះហូសុក ក៏ជ្រួញចិញ្ចើមឡើងភ្លែតពេលឃើញស៊ូប៊ីន ឈរក្បែរឡានរបស់គេ
« សួស្តី បងប្រុស »
« ឯងមកទីនេះមានការអីឬ? » ហូសុក សួរដោយចម្លែកចិត្ត ស៊ូប៊ីន ធ្វើការជាមួយ FBI ដូច្នេះហើយទើបគេមិនសូវមានពេលមកជួបហូសុក ប៉ុន្មានទេជាពិសេសបន្ទាប់ពីមានរឿងមួយរយៈក្រោយនេះស៊ូប៊ីន ក៏ត្រូវផ្តាច់ខ្លួនចេញពីហូសុក មួយរយៈព្រោះជៀសវាងមានការសង្ស័យ
« ខ្ញុំលាឈប់ហើយ » សម្តីដែលចេញពីមាត់ស៊ូប៊ីន ធ្វើអោយហូសុក លើកចិញ្ចើមម្ខាង
« លាឈប់? ហេតុអី? » តាំងពីតូចមកក្តីស្រម៉ៃរបស់ស៊ូប៊ីន គឺចង់ធ្វើជាភ្នាក់ងារសម្ងាត់មិនថាប៉ារបស់គេជំទាស់យ៉ាងណាក៏គេនៅតែដាច់ខាតត្រូវតែធ្វើអោយបាន ហើយពេលនេះសុខៗក៏មកនិយាយថាលាឈប់បែបនេះវាចម្លែកខ្លាំងណាស់
« គឺបន្ទាប់ពីឮរឿងរបស់បងពីប៉ា ខ្ញុំក៏មានអារម្មណ៍ចង់ឈប់តែម្តង »
« គិតថាហេតុផលប៉ុណ្ណឹងធ្វើអោយយើងជឿឯងឬ? »
« ពិតមែនហ្នឹងណា ពេលនេះខ្ញុំចង់ធ្វើការជាមួយបង....បន្ទាប់ពីឮរឿងរបស់អ៊ីឌែន ខ្ញុំក៏គិតថាបងប្រហែលជាពិបាកក្នុងការជឿអ្នកណាទៀត ដូច្នេះហើយខ្ញុំគួរតែត្រឡប់មករកកន្លែងចាស់ដែលគួរតែជារបស់ខ្ញុំ បងមិនគិតអញ្ចឹងឬ? » ទឹកមុខរប៉ិលរប៉ូចលាយលំប្រាកដប្រជារបស់កម្លោះក្មេងធ្វើអោយហូសុក ញញឹមចេញមកតិចៗ។
« ប៉ាឯងឮបែបនេះប្រហែលជាញញឹមបិតមាត់មិនជិតទេមើលទៅ »
« កុំនិយាយពីតាចាស់នោះ មួយថ្ងៃៗគិតតែពីដុកខ្ញុំអោយលាឈប់មិនសម្រាក់ នេះគ្រាន់តែគិតពីគាត់ក៏ឈឺក្បាលមុនទៅហើយ » កម្លោះតូចធ្វើមុខធុញទ្រាន់មួយរំពេចពេលនិយាយដល់ឳពុករបស់ខ្លួន ធ្វើអោយហូសុក ដែលឈរមើលអត់មិនបាននិងសើច តាំងពីអើយមកស៊ូប៊ីន និងប៉ារបស់គេប្រៀបដូចជាឆ្មាកណ្តុរអញ្ចឹង ជួបមុខគ្នាលើកណាដែរថាឳពុកកូនមួយគូរនេះមិនឈ្លោះប្រកែកគ្នានោះ
« បានហើយបើចង់ធ្វើក៏ធ្វើទៅយើងមិនប្រកាន់ទេ មានឯងក្បែរខ្លួនក៏ស្រួលម្យ៉ាងដែរ » និយាយដល់ត្រឹមនេះទឹកមុខរបស់ហូសុក ក៏ធ្លាក់បន្តិច គេនៅតែមិនអស់ចិត្តនិងរឿងដែរអ៊ីឌែន ក្បត់គេនោះទេ គេចង់ដឹងពិតមែនថាអ៊ីឌែនធ្វើបែបនោះដើម្បីអី? មូលហេតុអីទៅ?
« ចឹងខ្ញុំគួរតែចាប់ផ្តើមថ្ងៃនេះតែម្តងល្អទេចៅហ្វាយ? » ឫកពារលេងសើចរបស់ ស៊ូប៊ីន ធ្វើអោយហូសុកគ្រវីក្បាលហួសចិត្ត មិនថាកន្លងទៅប៉ុន្មានឆ្នាំស៊ូប៊ីន នៅតែមានចរិកលេងច្រើនដូចកូនក្មេងបែបនេះមិនប្រែទេ។
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanfikceនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...