Part 23

1.6K 54 0
                                    


    ក្តុក*
    តេឡេដែលនៅក្នុងដៃត្រូវជ្រុះទៅលើឥដ្ឋ អ្នកស្រី ម៉ារ៉ូលី សម្លឹងមើលព័ត៌មានដែលកំពុងផ្សាយនៅក្នុងទូរទស្សន៍ទាំងអារម្មណ៍តក់ស្លុត ហេតុការណ៍ចលាចលនោះធ្វើអោយអោយរាងកាយទាំងមូលទៅជាញ័រទទ្រើត ក្នុងខ្លួនក៏ពោរពេញទៅដោយសំណួរជាច្រើន ហើយប្រាកដណាស់ថាអ្នកដែលអាចឆ្លើយសំណួររបស់គាត់បានមានតែមនុស្សម្នាក់ប៉ុណ្ណោះ។ គាត់ព្យាយាមខលទៅ នូអារ៍ ច្រើនដងតែគ្មានអ្នកទទួលនោះទេ ដូច្នេះហើយទើបគាត់សម្រេចចិត្តថានិងទៅរកស្វាមីដល់ក្រុមហ៊ុនហើយនិយាយគ្នាអោយដឹងរឿងតែម្តង គាត់ត្រូវតែទទួលបានការបកស្រាយចំពោះរឿងដែលកើតឡើងទៅលើ មីឡា។

    ពេលដែលអ្នកជាម្តាយកំពុងព្រួយបារម្ភនិងមិនយល់ពីអ្វីដែលកំពុងកើតឡើង កូនស្រីរបស់គាត់ក៏កំពុងតែអង្គុយស្តាយក្រោយពីទង្វើររបស់ខ្លួន។ នាងសួរខ្លួនឯងម្តងហើយម្តងទៀត.....បើសិនជាយប់នោះនាងមិនចេញទៅតាមប៉ាទេតើរឿងទាំងអស់នេះនិងកើតឡើងដែរទេ? បើនាងមិនត្រូវ ហូសុក ចាប់បានតើគេនិងនៅតែគិតថាប៉ារបស់នាងជាអ្នកនៅពីក្រោយរឿងគ្រប់យ៉ាងដែរទេ? នាងអាចនិងគិតថាខ្លួនឯងជាដើមហេតុដែលធ្វើអោយរឿងទាំងអស់កើតឡើង តែនាងប្រហែលគិតមិនដល់ទេថាតាមពិត ហូសុក គេដឹងតាំងពីតំបូងម្លេះថាអ្នកនៅពីក្រោយការវាយប្រហារគេយប់នោះមិនមែនជាពួក អ៊ូសូរ៉ូនោះទេ......គ្រប់យ៉ាងគ្រាន់តែផែនការចាប់សត្វធំរបស់គេប៉ុណ្ណោះ។

     ពីរម៉ោងកន្លងផុតទៅ មីឡា នៅតែអង្គុយម្នាក់ឯងក្នុងបន្ទប់ធ្វើការរបស់គេ បើទោះជាចិត្តចង់រត់ទៅអោយឆ្ងាយតែនាងក៏ខ្លាចថាគេនិងធ្វើអ្វីដែលគេនិយាយគម្រាមមុននោះ
     « ឃើញថាស្តាប់បង្គាប់បានល្អពិតមែន » នៅសុខៗសម្លេងរបស់មនុស្សដែលនាងកំពុងគិតដល់ក៏បន្លឺឡើង។ ហូសុក ដើរចូលមកក្នុងបន្ទប់ធ្វើការរបស់ខ្លួនមុននិងដោះអាវធំរបស់ខ្លួនបោះទៅលើសាឡុងក្បែរកន្លែង មីឡា កំពុង អង្គុយ រួចក៏ដើរហួសទៅអង្គុយនៅលើកៅអីធ្វើការរបស់ខ្លួន
     « មកនេះធ្វើសរសៃអោយបន្តិច » អ្នកកម្លោះបញ្ជាមុននិងដាកខ្លួនផ្អែកទៅក្រោយលើកៅអី។ ប៉ុន្មានថ្ងៃនេះមានរឿងអោយគិតមិនឈប់គេក៏ចេះហត់ខួរដូចគ្នា
     « ទៅហៅអ្នកផ្សេងមកធ្វើអោយទៅ » មីឡា តបទាំងសម្លេងគម្រោះគម្រើយ មិនខ្ចីងើបគូទទៅតាមបញ្ជាគេអីបន្តិច
      « ទើបតែសរសើរថាស្តាប់បង្គាប់ល្អម្តងក៏ ឆ្អឹងរឹងបញ្ជាលែងស្តាប់ហើយឬ? »
      « ខ្ញុំមិនមែនជាឆ្កែដែលលោកចង់បញ្ជាចង់ថាអោយបានតាមចិត្តនោះទេ ហើយក៏មិនបាច់មកសរសើរថាស្តាប់បង្គាប់បានល្អដែរព្រោះតាំងពីដើមមកខ្ញុំព្រមធ្វើគ្រប់យ៉ាង ព្រោះតែលោកគម្រាមខ្ញុំប៉ុណ្ណោះ » ត្រូវហើយតាំងពីជួនគេមកនាងដែលធ្វើអីបានតាមចិត្តពីពេលណា គេគម្រាមនាងលិចកើតតាំងពីដើរមកម្លេះ
      « យើងមិនបានថានាងជាឆ្កែ ព្រោះមនុស្សដូចជា ហូសុក មិនដាច់ដាបទៅដេកជាមួយឆ្កែនាំអោយគគ្រិចខ្លួនទេ »  សម្តីរបស់គេធ្វើអោយមុខរបស់ មីឡា ទៅជាក្រហមមួយរំពេច ខួរក្បាលក៏សើរើទៅរកការចងចាំដែលនាងមិនគួរចងចាំនោះម្តងទៀត
       « ឈប់តមាត់ហើយដើរមកធ្វើសសៃអោយលឿនមុនពេលដែលយើងអស់ភាពអត់ធ្មត់ » និយាយចប់ក៏ដាក់ក្បាលទៅក្រោយហើយបិតភ្នែកបាត់ មិនបាននៅឃើញទឹកមុខស្រីតូចដែលកំពុងញេញធ្មេញដាក់គេ។ មនុស្សស្អីមួយមាត់ក៏គម្រាមពីរមាត់ក៏គម្រាម នេះបើបន្លំកាច់.ក បានដែរទេនេ៎ះ...... មីឡា គិតម្នាក់ឯងមុននិងទន្រ្ទំជើងដើរទៅរកគេ។
     នាងតូចខាំមាត់សង្កត់ចិត្ត លើកដៃទៅឈ្លីសៀតផ្កាគេតិចៗ យូរៗក៏លួចបន្ថែមទម្ងន់ដៃម្តងចង់ធ្វើអោយគេឈឺតែប្រុសមុខដែកម្នាក់នេះបែរជាដេកបិទភ្នែកមិនស្រែកមួយមាត់ ។
    « បានហើយឬនៅ? » នាងសួរដោយសម្លេងកញ្ឆក់ ពេលនេះធ្វើសសៃអោយគេឡើងឈឺដៃខ្លួនឯងទៅហើយ
    « នៅទេធ្វើបន្តទៅ » អ្នកកម្លោះតបទាំងសម្លេងតិចៗ រាងកាយតានតឹងពេញមួយថ្ងៃក៏ត្រឡប់មកធូរស្រាលម្តងទៀត ធម្មតាម៉ាក់របស់គេចូលចិត្តនិយាយថាគេធ្វើការច្រើនជ្រុល គួរតែរកពេលទៅសម្រាកលំហែរខ្លួនខ្លះ តែអ្នកកម្លោះមិនគិតបែបនោះឡើយព្រោះបើគេយកពេលទៅសម្រាកលំហែរកាយពិតមែនប្រហែលជាការសម្រាកលំហែកាយនោះនិងប្តូរទៅជាការបង្ករបញ្ហាមិនខាន ចាំថាប៉ុន្មានឆ្នាំមុនពេលទៅសម្រាកលំហែរកាយនៅជប៉ុនតាមសំណូមពររបស់ម៉ាក់ គេនិងមិត្តភក្តិក៏ភ្លេចខ្លួនទៅបង្ករបញ្ហាធំដល់ថ្នាក់ធ្វើអោយមិត្តម្នាក់ត្រូវជាប់គុកនៅជប៉ុនមកដល់សព្វថ្ងៃនេះនៅមិនទាន់ចេញនៅឡើយទេ។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now