Part 15

2.1K 65 0
                                    

      ពន្លឺថ្ងៃថ្មីចូលមកដល់ សណ្ឋាគារលំដាប់ផ្កាយប្រាំត្រូវបានប្រជុំណែនណាប់ទៅដោយក្រុមអ្នកការសែតមកពីគ្រប់ក្រុមហ៊ុនព្រោះថ្ងៃនេះជាថ្ងៃដែល នូអារ៍ អ៊ូសូរ៉ូ ឡើងធ្វើសន្និសិទ្ធការសែតនិយាយពីការវាយប្រហារដែលកើយឡើងនៅនៅកំពង់ផែរ ប៉ុន្មានថ្ងៃមុន។ ធម្មតាសន្និសិទ្ធការសែតរបស់គេមិនគគ្រឹកគគ្រេងបែបនេះទេ បើមិនមែនដោយសារតែព័ត៍មាននោះទាក់ទងនិង មនុស្សតែម្នាក់គ្មានអ្នកណាក្រៅ ពី ហូសុក វ៉ូស្សែនីលេក នោះទេ។
    រយៈពេលមួយម៉ោងកន្លះ ការធ្វើសន្និសិទការរបស់គេក៏តំណើរការទៅយ៉ាងរលូន ហើយក៏ទទួលបានជោគជ័យខ្លាំង ព្រោះភស្តុតាងដែលលើកយកមកបញ្ជាក់របស់គេធ្វើអោយសង្គមអ៊ីនធឺណែតជ្រួលច្របល់មួយរំពេច។
     « តើលោកគិតយ៉ាងចំពោះបញ្ហារឿងរបស់ ហូសុក វ៉ូស្សែនីលេក ដែលជាប់ពាក់ព័ន្ធនិងក្រុមឧក្រិដ្ឋជន និងជាអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារយប់នោះ? » សម្លេងអ្នកការសែតសួរទៅកាន់ នូអារ៍ បន្ទាប់ពីស្តាប់ការបកស្រាយរបស់គាត់រួច
      « សម្រាប់ខ្ញុំផ្ទាល់បញ្ហានេះចាត់ទុកថាជាបញ្ហាធំមួយសម្រាប់ប្រទេសជាពិសេសសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅទីនេះ.......ស្វីសជាប្រទេសដែលស្ងប់សុខអស់ជាច្រើនឆ្នាំមកហើយ បញ្ហាម៉ាហ្វៀ បាញ់សម្លាប់អ្វីអស់នេះក៏មិនធ្លាប់មាននៅលើទឹកដី ដ៏សុខសាន្តនេះពីមុនមកទេ ដូច្នេះហើយខ្ញុំសង្ឃឹមថាច្បាប់និងចេញមកចាត់ចែងរឿងនេះអោយបានរៀបរយបំផុត និងមិនបណ្តោយអោយក្មេងប្រុសឈាមរាវដែលធ្វើអំពើខុសឆ្គងដូចជា ហូសុក វ៉ូស្សែនីលេក អាចដើរហើរប្រើអំណាចមកបំផ្លាញភាពស្ងប់សុខរបស់ប្រទេសតាមអំពើរចិត្តនោះទេ » សម្តីដែលពោរពេញដោយភាពម៉ឺងម៉ាត់ មួសមុត របស់នូអារ៍ បន្លឺឡើងតាមកញ្ចក់ទូរទស្សន៍ធ្វើអោយមនុស្សចំណាស់ដែលសក់ប្តូរទៅ.សអស់ទៅហើយញញឹមឡើងទាំងភាពពេញចិត្ត ដៃជ្រួញៗលើកកែវតែដែលនៅលើតុមកជ្រេបបន្តិចមុននិងនិយាយដោយសម្លេងចងគំនុំ
      « សម្លាប់វាមិនបានទេក៏បំផ្លាញវាអោយខ្ទេចតែម្តងទៅ...ធ្វើអោយវាធ្លាក់ដល់បាតងើបក្បាលលែងរួច ហើយយើងនិងធ្វើជាអ្នកជាន់វាបន្ថែមអោយកប់បាត់ពីពិភពលោកតែម្តង » 
____________________

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now