Part 64

1K 40 1
                                    

« ជួបគ្នា ម្តងទៀតហើយ ហូសុក វ៉ូស្សែនីលេក »សម្លេងនោះធ្វើអោយហូសុក មិនពេញចិត្តយ៉ាងខ្លាំង...គេមិនយល់ហេតុអីពេលវេលាល្អៗត្រូវមកជួបអាម្នាក់នេះទៅវិញ
« បើចាំមិនភ្លេចនេះជាអ្នកនាង មីឡា អ៊ូសូរ៉ូ ត្រូវដែរទេ? » ពេលហូសុក មិនងាកមកចាប់អារម្មណ៍គាត់ក៏ប្តូរទៅនិយាយជាមួយ មីឡា ដែលកំពុងអង្គុយធ្វើខ្លួនមិនត្រូវវិញ
« ចា៎ សួស្តី »
« មើលទៅលើកនេះលោកដូចជានៅជាប់ជាមួយស្រីបានយូរជាងរាល់ដង....អាចនិងមានតំណឹងល្អឆាប់ៗឬអត់? »
« វាមិនមែនជារឿងដែលលោកត្រូវមកខ្វល់...បើអស់អីហើយក៏សូមជួយចេញពីតុនេះផង ពួកយើងត្រូវការញាំអាហារ »
« អីយ៉ា ប្រញាប់ដេញទៅណា....បន្ទាប់ពីបញ្ហាចាប់ខ្លួនរបស់លោកកាលលើកមុនមកពួកយើងក៏គ្មានឱកាសបាននិយាយគ្នាទៀត មិនគិតថា- »
« តែយើងគ្មានរឿងត្រូវនិយាយជាមួយលោក បែបនេះជួយចេញទៅបានហើយ លោក នីខូឡាស! » ហូសុក សម្លឹងមើលមុខមនុស្សប្រុសចំពោះមុខទាំងក្រសែរភ្នែកមុត ទឹកមុខក៏ប្តូរមកជាមាំដោយកំហឹង ជាពិសេសពាក្យដៀមដាមដែលវាប្រើហៅមីឡា មុននេះក៏សឹងតែធ្វើអោយហូសុក អត់មិនបានហក់ទៅដាល់មួយដៃពីរទៅហើយ
« អូខេ បែបនេះក៏បាន ជួបគ្នាលើកក្រោយ » គាត់ញាក់ស្មាបន្តិចហាក់ដូចមិនខ្វល់ មុននិងបែរខ្លួនដើរចេញ តែក៏មិនភ្លេចងាកមកញញឹមដាក់មីឡា
« ជួបគ្នាថ្ងៃក្រោយ អ្នកនាងមីឡា » ស្នាមញញឹម ក្រសែរភ្នែក និងទឹកដមសម្លេងរបស់ នីខូឡាស ធ្វើអោយមីឡា មានអារម្មណ៍មិនល្អទាល់តែសោះ មិនដឹងហេតុអ្វីនាងមានអារម្មណ៍ថាគាត់កំពុងតែមានន័យដល់អ្វីម្យ៉ាងដែរនាងមិនយល់
« គ្មានថ្ងៃក្រោយនោះទេ អញ្ចើញចេញបានហើយ » ហូសុក លូកមាត់បន្ទាប់ពីឃើញទឹកមុខមិនស្រួលរបស់នាង។ គេមិនចូលចិត្តអោយអាកញ្ចាស់នេះមកនៅក្បែរអីបន្តិចទេ កាន់តែជាមីឡា គេក៏កាន់តែចង់អោយនៅអោយឆ្ងាយ។

« ហូសុក គាត់ជាប្រធាន FBI មិនមែនឬ? » ពេលដែលរាងចំណាស់ដើរចេញផុត មីឡា ក៏ងាកមកសួរហូសុក ទាំងចិញ្ចើមចងគ្នា
« មែន ពួកយើងជួបវាម្តងហើយកាលពីមួយខែមុន អូនមិនចាំឬ? »
« មិនមែនទេ អូនគ្រាន់តែមានអារម្មណ៍ប្លែកៗបន្តិចប៉ុណ្ណោះ »
« កុំគិតច្រើនអី ញាំស្ទេកអោយអស់ហើយយើងនិងទៅកន្លែងផ្សេងវិញល្អទេ? » ហូសុក ព្យាយាមទាញបរិយាកាសស្រស់ស្រាយមុននោះត្រឡប់មកវិញ។ គេមិនចង់អោយមីឡា ខូចអារម្មណ៍ពេលកំពុងដេតបែបនេះ ទាំងដែរកាលពិតខ្លួនគេក៏អារម្មណ៍មិនស្ងប់ប៉ុន្មានដែរ។ គេមិនគិតពិតមែនថានិងមកជួប នីខូឡាស នៅកន្លែងបែបនេះ កាន់តែវាជាប់ពាក់ព័ន្ធជាមួយអ៊ីឌែន ក៏កាន់តែមិនគួរអោយទុកចិត្ត។
« ចា៎ » ហើយមីឡា ក៏បន្តហាន់សាច់ញាំមិននិយាយអ្វីទៀត។ តុអាហារក៏ប្រែមកជាស្ងៀមស្ងាត់ ម្នាក់ៗធ្លាក់ក្នុងអន្លង់គំនិតរាងៗខ្លួន បរិយាកាសក៏ប្តូរទៅជាអាប់អួល ហើយអាហារមួយពេលនេះក៏បញ្ចប់ដោយម្នាក់ៗញញឹមមិនសម។

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now