« មិនអីទេ ពួកលោកចាំនៅទីនេះហើយ ខ្ញុំនិងឆេរី ទៅតែមួយភ្លែតនិងមកវិញហើយ » ពេលឃើញអង្គរក្សប្រុសប្រុងនិយាយជំទាស់ម្តងទៀត ទើបមីឡា ត្រូវនិយាយឡើងកាត់មុន
« បាទ អ្នកនាង! តែអ្នកនាងកុំទៅណាឆ្ងាយពេកអីនៅម្តុំៗនេះបានហើយព្រោះបើមានរឿងអីពួកខ្ញុំនិងជួយទាន់ » មីឡា ងក់ក្បាល់យល់សម្តីដែលពោរពេញដោយការគោរពនោះមុននិងបែរខ្នងដើរទៅតាមការដឹងដៃរបស់ ឆេរី។ឆេរី អូសដៃមីឡា ចេញរហូតមកដល់ចំណតឡានក្រោយមន្ទីរពេទ្យដែលចៃដន្យអីស្ងាត់មិនសូវមានមនុស្សសោះ ដល់ថ្នាក់មីឡា កាន់តែឆ្ងល់ពីគោលបំណងរបស់អ្នកម្ខាងទៀតខ្លាំង
« ឆេរី មានរឿងអីអោយប្រាកដ ហើយពួកយើងមកទីនេះធ្វើអី? »
« តែបន្តិចទៀតដល់ហើយអ្នកនាង » ឆេរី និយាយតែប៉ុណ្ណឹងក៏បន្តដើរទៅរហូតដល់ផ្នែកខាងចុងដែលនៅឆ្ងាយពីច្រកទ្វារចូលមន្ទីរពេទ្យគួរសម។ នាងនាំមីឡា មកឈរនៅក្បែរឡានមួយ
« ឆេរី និយាយបានហើយមែនទេថាកើតអី? » ដល់ដំណាក់កាលនេះមីឡា ចាប់ផ្តើមមិនពេញចិត្តហើយ។ និយាយប្រាប់នៅក្នុងនោះថាមានបញ្ហារឿងផ្ទាល់ខ្លួនមនុស្សស្រី តែនេះបែរជាដើរនាំនាងមកចំណតឡានមិនព្រមនិយាយអ្វីទៅវិញ។
« មីឡា! » ហើយមុនពេលដែលមីឡា បានហើបមាត់និយាយថាអោយឆេរី ម្តងទៀតសម្លេងគ្រលរប្រហែលៗស្រាប់តែបន្លឺឡើងក្រោយខ្នង ធ្វើអោយមីឡា បែរទៅរកទាំងចិញ្ចើមជ្រួញចូលគ្នា តែបន្ទាប់មកនាងក៏ត្រូវប្តូរជាបើកភ្នែកធំៗហើយក្តាប់ដៃចូលគ្នាណែនវិញពេលឃើញថា ម្ចាស់សម្លេងនោះជាអ្នកណា« ប៉ា?! » មែនហើយ...ប៉ា...មនុស្សប្រុសដែលឈរនៅចំពោះមុខនាងនៅពេលនេះជា នូអារ៍ អ៊ូសូរ៉ូ ប៉ារបស់នាង!!
« មីឡា » កែវភ្នែក នឹករលឹកដ៏គួរអោយអាណិតនិងកាយវិការដែលដើរមកប្រុងទាញនាងទៅអោបធ្វើអោយមីឡា ប្រញាប់ក្រញែញខ្លួនដើរថយក្រោយមួយរំពេច
« មីឡា..កូន.. »
« ហេតុអីក៏ប៉ានៅទីនេះ....ហើយគាត់....ហេតុអីក៏អ្នកទាំងពីរដឹងថាខ្ញុំនៅទីនេះ?! » បើទោះជាទឹកមុខគាត់សម្លឹងមើលមុខដោយអារម្មណ៍អាក់អន់ចិត្តយ៉ាងណាក៏មីឡា មិនចាប់អារម្មណ៍ដែរ សំខាន់នាងក៏កាន់តែមិនយល់លើសដើមពេលឃើញ នីខូឡាស់ មកឈរទីនេះជាមួយគាត់។ រឿងកើតឡើងបានយ៉ាងម៉េចនាងមិនយល់....មានមនុស្សមិនប៉ុន្មាននាក់ប៉ុណ្ណោះដែលដឹងថានាងមក Bern ហើយកាន់តែចេញមកមន្ទីរពេទ្យនេះក៏រឹតតែគ្មានមនុស្សដឹងច្រើន តែថាហេតុអីក៏គាត់រកឃើញថានាងនៅទីនេះ?!....វាមិនអាចទេដែលរឿងនេះជារឿងចៃដន្យបើមិនមែនថា........ គំនិតនេះធ្វើអោយនាងងាកខ្វាច់ទៅរកឆេរី ដែលឈរអោនមុខចុះពីក្រោយខ្នង
« ជាស្នាដៃឯងមែនទេឆេរី? ដែលថានិយាយទូរស័ព្ទមុននោះតាមពិតលួចទាក់ទងទៅប្រាប់គាត់បែបនេះមែនទេ?!! »
« មីឡា កុំថាអោយនាង » នូអារ៍ និយាយកាត់កូនស្រី ជើងក៏ឈានទៅមុខប្រុងដើរទៅរក តែក៏ត្រូវមីឡា ងាកមកនិយាយអោយមុន
« កុំចូលមកជិតខ្ញុំ!! » មីឡា ស្រែកថាអោយដោយកំហឹង កែវភ្នែកក៏ឡើងក្រហមផ្សារដោយទឹកថ្លា.....គ្រប់ពេលដែលនាងងាកទៅឃើញមុខគាត់ នាងក៏នឹកឃើញដល់សភាពរបស់ម៉ាក់នៅពេលនេះ ហេតុនេះហើយទើបវាធ្វើអោយនាងទាំងខឹងនិងអស់សង្ឃឹមលើឳពុករបស់ខ្លួន មិនចង់សូម្បីតែនៅជិត
« មីឡា- »
« មិនឮនាងប្រាប់ថាមិនអោយចូលទៅជិតទេឬ នូអារ៍ អ៊ូស៊ូរ៉ូ » ហើយសម្លេងអ្នកមកដល់ថ្មីធ្វើអោយគ្រប់គ្នាមិនលើកលែងសូម្បីតែ នីខូលាស់ និង ឆេរី ងាកទៅរក
« ស៊ូប៊ីន?!! » មីឡា ឧទានឡើងពេលឃើញថាម្ចាស់សម្លេងនោះជាអ្នកណា។ ហេតុអីម្នាក់ៗស្រាប់តែលេចមុខមកម្តងមួយៗបែបនេះ...នាងអត់មិនឆ្ងល់មិនបានពិតមែន
« សួស្តី អ្នកនាងមីឡា » មុននេះក៏មុខឡើងមាំ តែពេលនេះក៏បែរជាញញឹមស្ញេញដាក់នាងទៅវិញ
« ហេតុអីលោកនៅទីនេះ?! »
« គឺលោកម្ចាស់ប្រាប់ថាមនុស្សដែលខ្ញុំកំពុងរកនៅទីនេះ បែបនេះហើយទើបខ្ញុំមក » សម្តីនោះធ្វើអោយអ្នកខ្លះដែលស្ងាត់មួយថ្ងៃចាប់ផ្តើមលេបទឹកមាត់ទាំងអួលដើម.ក ជើងក៏លួចដើរថយក្រោយយឺតៗបំណងនិងបែរខ្នងរត់គេចតែ ស៊ូប៊ីន រហ័សជាងរត់មកចាប់ដៃនាងជាប់
« គិតចង់ទៅណា?!! » សម្លេងនោះក៏ប្តូរមករឹងម្តងទៀត ហើយឫកពារប្លែកៗរបស់គ្រប់គ្នាធ្វើអោយអ្នកដែលមិនដឹងអីដូចមីឡា ជ្រួញចិញ្ចើមសឹងចេញជាបូរទៅហើយ
« មានរឿងអី ស៊ូប៊ីន ហើយហេតុអីយកមនុស្សមកច្រើនម្លេះ?! » មុននេះមិនបានចាប់អារម្មណ៍តែពេលនេះទើបឃើញថាមិនមែនមកតែម្នាក់ឯងទេ ស៊ូប៊ីននៅយកកូនចៅមកមិនក្រោមដប់នាក់ទៀតផង។
« គ្មានអីគួរអោយបារម្ភទេអ្នកនាង មីឡា ពួកយើងគ្រាន់តែមានរឿងនិយាយគ្នាខ្លះប៉ុណ្ណោះមែនទេ ឆេរី?! » ចុងប្រយោគគេសង្កត់ដោយសម្លេងធ្ងន់ កែវភ្នែកក៏ប្តូរទៅជាគួរអោយខ្លាចពេលងាកមកសម្លឹង ឆេរី ដែលជាហេតុធ្វើអោយអ្នកម្ខាងទៀតស្លេកមុខសឹងតែដូចក្រដាស់ទៅហើយ។
« ស-ស៊ូ- »
« បិទមាត់! » មុនពេលដែលឆេរី បាននិយាយអីនាយក៏ងាក់មកស្រែកដាក់មុនទៅហើយ ហើយមិនចម្លែកទេដែលសម្លេងនោះធ្វើអោយឆេរី ចាប់ផ្តើមហូរទឹកភ្នែកមកព្រោះសូម្បីតែ មីឡា ក៏ភ្ញាក់ដូចគ្នា
« ចំណែកពួកលោកជួយទៅជាមួយតាមសម្រួលផង » លើកនេះអ្នកកម្លោះបែរមកនិយាយប្រាប់នូអារ៍ និង នីខូឡាស់ ម្តង មុននិងធ្វើសញ្ញាអោយកូនចៅរបស់ខ្លួនទៅចាប់ពួកគាត់។ តែថាមនុស្សចំណាស់ទាំងពីរក៏មិនចង់អោយគេចាប់ទៅដោយស្រួលៗដូចគ្នា បែបនេះហើយទើបម្នាក់ៗចាប់ផ្តើមលើកដៃលើកជើងវាយតប់ទៅលើកូនចៅរបស់ស៊ូប៊ីន ធ្វើអោយកន្លែងចតឡាននេះក្លាយជាទីលានវាយគ្នាភ្លែត....ដែលសំខាន់ក៏ព្រោះនីខូឡាស់ ជាមនុស្សរបស់ FBI ហើយគាត់ធ្លាប់ទទួលបានការហ្វឹកហាត់រឿងអស់នេះច្រើនទើបធ្វើអោយជម្លោះរាងធំគ្រាន់បើ ដល់ថ្នាក់ផ្អើលដល់អ្នកជម្ងឺនិងគ្រូពេទ្យអោយចេញមកមើលទៀតផង។
ផាំង!!!
« អាយយយ » សម្លេងកាំភ្លើងបាញ់ទៅលើធ្វើអោយគ្រប់គ្នាស្រែកចាច លើកលែងតែអ្នកបាញ់ដែលធ្វើមុខធុញទ្រាន់អោយឃើញច្បាស់។
« គិតថាមុននេះនិយាយហើយមិនចឹងថាអោយទៅតាមសម្រួល ឬថាចង់អោយមានអ្នកធ្លាយពោះសិន? »
« ស៊ូប៊ីន ទុកកាំភ្លើងសិនទៅ និយាយគ្នាតាមសម្រួលក៏បាន » មីឡា ឃើញទឹកមុខអ្នកម្ខាងទៀតមិនស្រួលទើបនិយាយលួងលោម ទាំងភ្នែកក៏ងាកសម្លឹងឪពុករបស់ខ្លួនដែលពេលនេះត្រូវគេចាប់ជាប់ឆ្លាស់គ្នាទៅមកនិងស៊ូប៊ីនដែលឈរកាន់កាំភ្លើងតម្រង់ទៅ។
នាងដឹងថាប្រុសម្នាក់នេះប្រាកដជាហ៊ានធ្វើអ្វីដែលខ្លួននិយាយ បែបនេះទើបនាងត្រូវចូលមកសម្រួល ព្រោះទោះខ្លួនខឹងឳពុកយ៉ាងណាក៏នៅតែមិនដល់ថ្នាក់ចង់ឃើញគាត់ត្រូវអ្នកណាបាញ់ដែរ។
« ស៊ូប៊ីន ទីនេះជាមន្ទីរពេទ្យជួយរក្សាភាពស្ងៀមស្ងាត់ហើយនាំមនុស្សរបស់លោកចេញពីទីនេះផង លោកធ្វើអោយអ្នកជម្ងឺខ្លាចហើយ » ដានី ដែលទើបតែដើរចេញមកព្រោះឮសម្លេងកាំភ្លើងក៏ថាអោយអ្នកកម្លោះទាំងទឹកមុខមិនពេញចិត្តជាខ្លាំង
« បិទមាត់ទៅ ដានី ទីនេះជាមន្ទីរពេទ្យរបស់ខ្ញុំនាងគ្មានសិទ្ធមកបញ្ជាខ្ញុំទេ »
« ចឹងចង់អោយខ្ញុំទាក់ទងទៅលោកប្រធានដែរទេ? » ហើយលោកប្រធានដែលនាងនិយាយដល់គ្មានអ្នកណាក្រៅពី ម្ចាស់មន្ទីរពេទ្យដែលត្រូវជាប៉ារបស់ស៊ូប៊ីននោះទេ
« កុំពូកែទូពិតពេកប្រយ័ត្នខ្ញុំអោយទៅលាងបង្គន់ទៅ » គេថាអោយត្រូវចំណុចក៏បានតែគម្រាម
« ក៏សាកធ្វើទៅ » ឫកពារមិនញញើតរបស់នាងធ្វើអោយនាយខ្នាញ់សឹងតែចូលទៅចាប់គ្រញិចទៅហើយ នេះបើមិនជាប់មានរឿងត្រូវធ្វើទេនាងច្បាស់ជាចប់របស់គេមិនខាន។
« បានហើយ ពួកឯងចាប់ពួកវាដាក់ឡានទៅ » ភ្នែកនៅតែសម្លក់ ដានី មិនឈប់ មាត់ក៏ស្រែកបញ្ជាកូនចៅរបស់ខ្លួនមុននិងបន្តរុញ ឆេរី ដែលនៅក្នុងដៃទៅអោយម្នាក់ទៀត។
« ចំណែកនាង.... » មិននិយាយតែមាត់ដៃក៏ចង្អុលមុខអ្នកគ្រូពេទ្យក្រមុំទៀត
« ដោះស្រាយរឿងនេះហើយពេលណា ខ្ញុំនិងមកចាត់ការនាងម្តងត្រៀមខ្លួនទៅ » ថាហើយក៏ដើរទន្ត្រាំជើងឡើងឡានបាត់ទុកអោយ ដានី នៅឈរសម្លក់ពីក្រោយខ្នងសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ
« ឡប់សតិ »
« អ្នកគ្រូពេទ្យមើលទៅដូចជាស្និទស្នាលនិងស៊ូប៊ីន »
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fanficនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...