Part 24

1.6K 66 0
                                    

« គ្រប់យ៉ាងប្រាកដជាតំណើរការទៅដោយរលូន ដូច្នេះហើយអ៊ំកុំបារម្ភអី » សម្លេងមាំមនុស្សប្រុសបន្លឺឡើងពីក្នុងបន្ទប់ដាក់អីវ៉ាន់ ហើយសម្លេងប្រហែលៗនោះធ្វើអោយ កញ្ញាស្រីលេខាប្រញាប់បើកទ្វារចូលទៅ
    « នៅទីនេះទេ? ខំដើររកជិតស្លាប់ទៅហើយ » គ្រាន់តែចូលទៅភ្លាមនាងក៏រអ៊ូភ្លែតធ្វើអោយអ្នកដែលត្រូវចូលមករំខានជ្រួញចិញ្ចើមឡើង
    « រកមានការអី? »
    « ចៅហ្វេយអោយទៅរក » នាងនិយាយទ្រគោះបក់បោកមុននិងដើរកាច់រាងចេញទៅ ធ្វើអោយអ៊ីឌែន កាន់តែឆ្ងល់លើសដើម ព្រោះសូម្បីតែសភាពរបស់នាងក៏មើលមិនយល់ដូចគ្នា។ អ៊ីឌែន សម្លឹងមើលទ្វារដែលបិទជិតវិញមុននិងទាញទូរស័ព្ទដែលខ្លួនកំពុងនិយាយមុននោះមកផ្អិបត្រចៀកម្តងទៀត
     « ខ្ញុំមានការរវល់មួយភ្លេត ចាំបន្តិចទៀតចាំខលទៅវិញ » និយាយចប់ក៏ចុចបិតទូរស័ព្ទហើយដើរចេញទៅដោយទឹកមុខងាប់គ្មានអារម្មណ៍។ ហើយគ្រាន់តែដើរមកដល់បន្ទប់គេក៏ថុមចំហាយមិនស្រួលមកមុនទៅហើយ
    « ចៅហ្វាយរកខ្ញុំឬ? » អ្នកដែលជាកូនចៅសួរ ភ្នែកក៏អត់មិនបាននិងរេមើលសភាពក្នុងបន្ទប់ ហើយដែលចម្លែកនោះគឺគេទើបតែសង្កេតឃើញថា សភាពគ្រប់គ្នានៅទីនេះមិនខុសពីសភាពរបស់លេខាមុខស្រស់ដែលអង្គុយមុខបន្ទប់បន្តិចទេ
    « រវល់ធ្វើស្អីបានជាបណ្តោយអោយយាយមេធ្មបម្នាក់នេះទម្លុះទ្វារចូលមកបាន » ហូសុក គំហកដោយអារម្មណ៍ម៉ួម៉ៅ មួយរយៈនេះ អ៊ីឌែនធ្វើរការប្រហែសខ្លាំងណាស់មិនថារឿងការងារអីដែលគេអោយធ្វើនោះទេ នេះសូម្បីតែមានមនុស្សទម្លុះចូលមកបង្កភាពរញ៉េរញ៉ៃថ្នាក់នេះហើយនៅមិនដឹងផង
    « សុំទោសចៅហ្វាយ »
    «  ហាមមានលើកក្រោយទៀតអោយសោះមិនចឹងទេមានបញ្ហាមិនខានយល់ដែរទេ? »
    « បាទ ចៅហ្វាយ » អ៊ីឌែន បានត្រឹមអោនក្បាលចុះទទួលការស្តីបន្ទោសពីចៅហ្វាយដោយមិនមាត់មួយមាត់
     « ចេញទៅវិញទៅ ចាត់ការអ្នកនៅក្នុងនេះរួចដល់វេន្តឯងម្តងហើយត្រៀមខ្លួនទៅ » ហៅមកតែប៉ុណ្ណឹងក៏ដេញគ្នាចេញទៅវិញបាត់ ឯអ៊ីឌែនទោះមិនសូវយលពីចៅហ្វាយតែក៏ព្រមធ្វើតាមស្ងាត់ៗមិនហ៊ានហើបមាត់សួរអ្វីទាំងអស់ ក្នុងចិត្តក៏លួចខ្លាចដែរថាចៅហ្វាយនិងចាត់ការខ្លួនយ៉ាងម៉េច
     « ចំណែកលោកស្រីក៏ដូចគ្នា គ្មានមាយាទទេឬយ៉ាងម៉េចបានជាមករុករានកន្លែងធ្វើការអ្នកដទៃដោយគ្មានការអនុញ្ញាតបែបនេះ » បន្ទាប់ពីស្តីអោយកូនចៅរួចក៏ បកទៅស្តីអោយមនុស្សចំណាស់វិញម្តង។ ម្នាក់ៗឃើញគេធ្វើស្លូតក៏ធ្វើអីតាមតែចិត្ត ហ៊ានណាស់ដែលមកប្រមាថគេបែបនេះ
    « និយាយអោយដឹងថាយើងអាយុស្រករម៉ែឯងផងទៅ អាក្មេងពាល » ម៉ារ៉ូលី តបទៅវិញ មនុស្សដូចជានាងម៉េចនិងអោយអាក្មេងទើបតែផ្តាច់ទឹកដោះម្សឹលម្ងៃដូចអាម្សៀនេះមកមើលងាយបានងាយៗទៅ
    « មនុស្សដូចអ្នកស្រីមិនសមនិងទទួលការគោរពរបស់យើងទេ....ព្រោះគ្មានមនុស្សថ្លៃថ្នូរណាគេចូលមកធ្វើបាបអ្នកដទៃដល់កន្លែងបែបនេះទេ » 
     « ឯង... »
     « ហ៊ានតែហើបមាត់ដៀលក្បាលយើងម្តងទៀតទៅ សន្យាថាយើងនិងធ្វើអោយអ្នកស្រីទៅស៉ីបាយគុកមិនខាន » គេនិយាយគម្រាម ហើយទឹកមុខក៏បញ្ជាក់ច្បាស់ថាគេមិនបានលេងសើចទេ។ ទង្វើរនិងសម្តីដែលគេប្រើជាមួយម្តាយធ្វើអោយកំហឹងរបស់មីឡា ពុះដូចភ្នំភ្លើង គេនិយាយថាម្តាយនាងដៀលក្បាលគេតែតាមពិតទៅគេទៅវិញទេដែលកំពុងដៀយក្បាលម្តាយរបស់នាងនោះ
      « គិតថាយើងខ្លាចឬ? បើហៅប៉ូលីសមកក៏ល្អយើងនិងបានប្តឹងប៉ូលីសដូចគ្នាថាឯងចាប់កូនស្រីរបស់យើងមកគម្រាមធ្វើបាប »
      « យើងឬចាប់កូនស្រីរបស់អ្នកស្រី គួរអោយអស់សំណើចពិតមែន » មិននិយាយតែមាត់គេនៅសើចដើមកដោយភាពហួសចិត្តទៀតផង មែនហើយតាំងពីដើមមកគេមិនដែលទៅចាប់កូនស្រីរបស់គាត់ពីអង្កាល ស្រីម្នាក់នោះជាអ្នកដើរចូលល្អាងខ្លាខ្លួនឯងសោះ
     « ឯងគិតថាយើងល្ងង់ទៅជឿថា មីឡា ជាអ្នកយល់ព្រមមកនៅជាមួយឯងអញ្ចឹងឬ? »
     « បើមិនជឿក៏សួរកូនស្រីលោកស្រីទៅថាមានអ្នកណាចាប់ដាក់ខ្នោះនាងអោយមកនៅទីនេះដែរទេ » ចប់សម្តីគេគ្រប់គ្នាក៏ងាកមកមើលនាងមិនដាក់ភ្នែក។ តាមពិតគេមិនបានចាប់នាងមកនោះទេ តែនោះមិនមែនមានន័យថាគេមិនបានឃុំនិងគម្រាមអោយនាងគ្មានផ្លូវជ្រើសក្រៅពីនៅជាមួយគេដែរ
     « មិនបាច់សួរក៏ដឹងថា មីឡា ប្រាកដជា ឆ្លើយថាមិនមែន » មនុស្សឆ្លាតដូចជា ម៉ារ៉ូលី មើលធ្លុះអស់ទៅហើយនាងដឹងថាស្អីជាស្អី មិនបានល្ងង់អោយមនុស្សដូចជា ហូសុក មកបង្វិលក្បាលបានងាយៗទេ
     « បើដឹងហើយអ្នកស្រីមកសួររកស្អីទៀត »
     « ក៏ព្រោះតែយើងដឹងថា មីឡា គ្មានថ្ងៃនិយាយការពិតចេញមកទេ ព្រោះមនុស្សគម្រក់ដូចជាឯងប្រហែលជាគម្រាមអ្វីនាងរួចទៅហើយ » គាត់មានទំនុកចិត្តលើខ្លួនឯងណាស់ថាអ្វីដែលគាត់និយាយជាការពិត ហើយភាពទុកចិត្តរវស់គាត់បែរជាធ្វើអោស ហូសុក ញញឹមចេញមកតិចៗ
     « លោកស្រីឆ្លាតពិតមែន » អ្នកកម្លោះញញឹមដោយគ្មានភាពព្រឺព្រួញ ដៃក៏លើកស្រាក់ចូលគ្នាមុននិងអោនមុខមកច្រតចង្ការលើតុ
     « តែឆ្លាតត្រឹមកម្រិតលោកស្រីនៅធ្វើអីយើងមិនបានទេ » ទឹកមុខពោរពេញដោយល្បិចរបស់គេធ្វើអោយមីឡា មានអារម្មណ៍មិនស្រួល ឆ្លងកាត់រឿងប៉ុន្មានថ្ងៃនេះនាងដឹងច្បាស់ណាស់ថាប្រុសម្នាក់នេះកំណាចគួរខ្លាចយ៉ាងណា មិនថាព្យាយាមដេញអោយដល់ផ្លូវទាល់យ៉ាងណាគេនៅតែអាចជីករករន្ធបកចេញមកខាំអ្នកដែលព្យាយាមពាំងផ្លូវគេបានដដែល ពេលខ្លះនាងក៏ឆ្ងល់ថាក្នុងខួរក្បាលគេពេលនេះមានលាក់ផែនការអ្វីខ្លះទៅ
      « ធ្វើអីមិនបានមែនទេ? » និយាយចប់ អ្នកស្រី ម៉ារ៉ូលី ក៏លូកដៃយកឧបករណ៍ពណ៍ខ្មៅមួយចេញពីក្នុងការបូកដែលយួរមក ហើយឧបករណ៍នោះគ្មានអ្វីក្រៅពីប្រដាប់ថតសម្លេងនោះដែរ។
     « យើងកចង់ដឹងដូចគ្នាថាឯងមានអំណួតបានយូរប៉ុណ្ណាបើសិនជាយើងយកអ្វីដែលនៅក្នុងនេះទៅចុះអោយពិភពលោកដឹង » គាត់និយាយទាំងភាពជាអ្នកឈ្នះ គិតថាអ្វីដែលខ្លួនធ្វើអាចចាប់ចង ហូសុក បានតែថាមនុស្សដូចជា គេនេះណា៎ វាឆ្លាតជាងគ្រប់គ្នាគិតទៅទៀត
     « យើងក៏ចង់ដឹងដូចគ្នារវាងឃ្លីបរបស់អ្នកស្រីនិងឃ្លីបរបស់យើងបើពិភពលោកបានឮតើមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំងជាង » គេនិយាយទាំងចិញ្ចើមម្ខាងវៃឡើងបែបឌឺដង ធ្វើអោយអារម្មណ៍ជាអ្នកឈ្នះរបស់ ម៉ារ៉ូលី មុននោះចាប់ផ្តើមរលាយបាត់ ចំណែក មីឡា វិញក៏មានអារម្មណ៍កាន់តែមិនស្រួលញើសគ្រាប់ធំៗក៏ផុសលើផ្ទៃមុខរលោងស្រិល នាងចង់ដឹងពិតមែនថាគេគិតចង់ធ្វើអី ហើយឃ្លីបអ្វីដែលគេកំពុងនិយាយដល់។ តែថាហូសុក មើលទៅប្រហែលជាមើលដឹងហើយថាគ្រប់គ្នាកំពុងឆ្ងល់ថាគេចង់និយាយពីឃ្លីបអ្វី ព្រោះមិនដលើបីនាទី សម្លេងមនុស្សប្រុសនិងមនុស្សស្រីថ្ងូរក៏បន្លឺឡើងងំពេញបន្ទប់ធ្វើការ។ សម្លេងថ្ងូចថ្ងូរដោយភាពសុខស្រួលនិងសម្លេងសាច់ទង្គិចគ្នាខ្លាំងៗមិនឈប់ បន្លឺច្បាស់ៗហើយអ្វីដែលកាន់តែច្បាស់នោះគឺសម្លេងមនុស្សស្រីម្នាក់នោះទោះអ្នកណាស្តាប់ក៏ដឹងថាជាសម្លេងរបស់នាងដែរ.....មែនហើយសម្លេងនោះជាសម្លេងនាង បែបនេះមានន័យថា...........
     « លោ...លោក.... » មីឡា សម្លឹងមើលមនុស្សប្រុសចំពោះមុខអាំងកែវភ្នែកថ្លាក្រហមងាំង ទឹកមុខក៏ស្លេកសឹងតែដូចក្រដាស់ ឯបេះដូងវិញក៏លោតសឹងតែធ្លាយទ្រូង។ ខួរក្បាលក៏បកត្រឡប់ទៅរករូបភាពនៅយប់នោះឡើងវិញ រូបភាពដែលគេចាប់បង្ខំនាង រូបភាពពេលដែលរាងកាយននលគករបស់គេនិងនាងនែបនិតគ្នា រូបភាពអត់កេរ្តិ៍ខ្មាស់របស់នាងដែលតបស្នងដោយពេញចិត្តចំពោះការប៉ះពាល់របស់គេ......ហើយសម្លេងនោះ....សម្លេងនោះជាសម្លេងរបស់នាងច្បាស់ណាស់ វាជាសម្លេងដ៏ថោកទាបរបស់នាងនៅយប់នោះ...បែបនេះមានន័យថាយប់នោះគេមិនត្រឹមតែបំពាននាងនោះទេតែគេក៏......
     « មិនមែនមានតែសម្លេងទេ រូបភាពក៏មានដែរត្រូវការមើលដែរទេ? »

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now