Part 109

1.4K 47 0
                                    

« លោក- » មីឡា រកពាក្យមកថាអោយគេមិនចេញ មុខពេលនេះក៏ក្រហមដូចប៉េងប៉ោះ....វាយ៉ាប់ត្រង់ថានាងមិនបានខឹងផ្ទុយទៅវិញអៀនសឹងតែគេចចូលទៅក្នុងសាឡុងអោយបានទៅហើយ
« យ៉ាងម៉េចចាប់អារម្មណ៍ឬអត់? » ហូសុក វៃចិញ្ចើមសួរដោយទឹកមុខកំហូច
« លោកឯងរោគចិត្តហើយក៏យ៉ាប់មិនប្តូរទេ »
« នាងក៏នៅតែក្បាលរឹង ហើយពូកែបានតែសម្តីមិនប្តូរដូចគ្នា »
ពីរនាក់នោះអង្គុយសម្លឹងមុខគ្នាបែបនោះឯស៊ូប៊ីន ដែលឈរមើលនៅត្រង់នោះក៏បានតែដកដង្ហើមធំគ្រវីក្បាលហួសចិត្តពេលឃើញចរិកបងប្រុសជីដូនមួយរបស់ខ្លួន។ អាពេលដឹងខ្លួនដំបូងក៏និយាយថានឹកណាស់ចង់ជួបគេណាស់ពេលបានចេញពីពេទ្យភ្លាមក៏រត់មករកភ្លែតតែបែរជាសង្ងំលួចមើលពីចម្ងាយមិនហ៊ានចេញទៅរក ហើយពេលបានមកជួបហើយក៏មាត់ឆ្កែសម្តែងឫកដូចមិនខ្វល់ពីគេ ដល់ឥឡូវនេះក៏ប្តូរមកជារោគចិត្តសម្លឹងមើលមីឡាដូចចង់លេបចូលទៅក្នុងពោះម្តង.....យូរៗទៅគេមានអារម្មណ៍ថាអារម្មណ៍គាត់ប្រែប្រួលលឿនជាងមីឡាដែលមានកូនទៅទៀត
« ឃើញថាពេលនេះដូចមិនបានត្រូវហៅពេទ្យហៅអីមកទៀតទេ » ស៊ូប៊ីន អត់មិនបាននិងច្រតចង្កេះនិយាយឌឺ
« ក៏ប្រាប់ពីដំបូងហើយថាមិនអី » ហូសុក ថាអោយទៅវិញ
« ល្អណាស់ បែបនេះស្រួលខ្ញុំត្រឡប់ទៅបន្ទប់វិញ » និយាយចប់ក៏បែរខ្លួនដលរចេញ។ តាមពិតមុននេះដែលដើរចូលមកទាន់មីឡា បិះដួលគឺព្រោះតែគេមានបំណងទៅបន្ទប់និងហើយ
« ឈប់សិន អោយមនុស្សទៅប្រាប់ម៉ាក់មីឡាផងថានាងមិនទៅផ្ទះទេយប់នេះ » គេចេញបញ្ជាទាំងមិនសួរធ្វើអោយ អ្នកដែលគ្មានសិទ្ធនិយាយអីបើកភ្នែកធំៗប្រកែកភ្លាម
« អ្នកណាថាខ្ញុំមិនទៅផ្ទះ!! »
« ខ្ញុំ » និយាយហើយក៏ឆ្លៀតងាកមកញញឹមបេះបួយដាក់នាងទៀត
« ហូសុក លោកធ្វើបែបនេះមិនបាន »
« ហេតុអីក៏ថាមិនបាន »
« ព្រោះយើងមិនមែនជាអ្វីនិងគ្នា ហើយលោកក៏គ្មានសិទ្ធធ្វើបែបនេះដែរ » មែនហើយនាងនិងគេលែងត្រូវជាអីទៅហើយ គេមកធ្វើចរិកបែបនេះដាក់នាងបានយ៉ាងម៉េច
« អ្នកណាថាមិនមែនជាអីនិងគ្នា បើចាំខ្ញុំមិនធ្លាប់និយាយអ្វីបែបនោះ » ហើយលើកនេះគេក៏ធ្វើអោយមីឡា គាំងនិយាយលែងចេញ។ មែនហើយគេមិនធ្លាប់និយាយបែបនោះក៏ពិតមែនតែថាការសម្តែងចេញមករបស់គេវាធ្វើអោយនាងគិតបែបនោះ
« ....... » នាងចង់និយាយថារឿងវាចង់ចាប់តាំងពីវិនាទីដែលនាងជ្រើសរើសជួយប៉ាមកម្លេះ កំហឹងរបស់គេនិងភាពតោះតើយរបស់គេធ្វើអោយនាងគិតថាគ្រប់យ៉ាងមិនអាចដូចដើមបានទេ តែពេលនេះគេមកនិយាយបែបនេះវាមានន័យថាម៉េច?
« ស្ងាត់បែបនេះមានន័យថាគ្មានអ្វីមកតវ៉ា ល្អណាស់សម្រេចតាមហ្នឹងហើយ ស៊ូប៊ីនកុំភ្លេចអោយមនុស្សទៅប្រាប់ម៉ាក់មីឡាផង »
« បាទ » ស៊ូប៊ីន តបហើយក៏ដើរទៅបាត់ ពេលនេះសល់តែមីឡា និងហូសុក ប៉ុណ្ណោះ
« ហូសុក ខ្ញុំថា- »
« ជួយគ្រាឡើងបន្ទប់បន្តិចបានទេ? »
« តែ- »
« គ្មានតែទេនេះជារឿងដែលប្រពន្ធគួរជួយប្តីមិនចឹងឬ? » ហើយគេក៏ធ្វើអោយនាងបើកភ្នែកធំៗភ្ញាក់ផ្អើលនិងសម្តីរបស់គេម្តងទៀត
« យើងមិនមែនជាប្តីប្រពន្ធ ហើយក៏មិនត្រូវជាអ្វីនិងគ្នាដែរលោកយល់ដែរទេ?! » 
« មិនមែនជាប្តីប្រពន្ធតែក៏ដេកជាមួយគ្នារហូតនាងហើបពោះធំប៉ុណ្ណឹង »
« ហូសុក!! »
« បាទ ឮហើយឥឡូវជួយគ្រាឡើងបន្ទប់បន្តិចបានទេ? » នាងអសនិយាយពិតមែន ហេតុអីប្រុសម្នាក់នេះទំនើងហើយក៏យកតែចិត្តខ្លួនឯងរហូតបែបនេះ!!

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now