រយៈពេលមួយម៉ោងពីប្រលានយន្តហោះមកដល់ភូមិគ្រឹះ មីឡា មិននិយាយអ្វីទាំងអស់នាងអង្គុយអោបហូសុក ស្ងាត់ៗចំណែកឯហូសុក ក៏មិនបានសួរអ្វីដូចគ្នា។
៙ភូមិគ្រឹះ
« ប៉ាម៉ាក់បងមិននៅទេឬ? » សភាពស្ងាត់នៅក្នុងភូមិគ្រឹះធ្វើអោយមីឡា អត់មិនបាននិងងាកទៅសួរអ្នកកម្លោះ
« ពួកគាត់ទៅរុស្ស៊ីបាត់ហើយ »
« អ៎រ.... »
« ឡើងទៅបន្ទប់ទៅ »
« ចា៎ » ភាពស្ងប់ស្ងាត់មិនសូវនិយាយស្តីរបស់មីឡា ធ្វើអោយហូសុក មិនស្រណុកចិត្តប៉ុន្មានទេ
« មីឡា អូនកើតអី? » ពេលចូលមកដល់ក្នុងបន្ទប់ ហូសុក ក៏សួរភ្លែត រាងក្រាស់ដើរទៅរកមនុស្សស្រីជាទីស្រឡាញ់មុននិងទាញនាងមកអោបក្នុងទ្រូង។ គេបារម្ភពីនាង ជាពិសេសពេលដែលបានឮរឿងពីស៊ូប៊ីន គេក៏កាន់តែខ្វាយខ្វល់មិនបាត់
« បងឮស៊ូប៊ីន និយាយថានៅអាមេរិចមានរឿងមែនទេ? » ពេលដែល មីឡា គិតតែស្ងាត់ជ្រកមុខនិងដើមទ្រូងខ្លួនមិននិយាយអ្វី ហូសុក ក៏សួរម្តងទៀត
« មានរឿងអី និយាយអោយបងស្តាប់បន្តិចមកមើល » គេចង់អោយនាងមានអារម្មណ៍ធូរស្រាល បើពិបាកចិត្តហើយសង្ងំតែឯងបែបនេះវាមិនល្អទេ
« អូន..ហ្ហឹក...គ្រប់យ៉ាងជាកំហុសអូន..ហ្ហឹក.. » សម្លេងអន្តឺតអណ្តតករបស់នាងធ្វើអោយ ហូសុក ត្រូវប្រញាប់រុញរាងតូចចេញពីខ្លួនបន្តិច។ ទឹកមុខរបស់គេក៏សម្លឹងមើលនាងពោរពេញដោយភាពព្រួយបារម្ភ
« ហេតុអីក៏អូនយំ...កំហុសអី អូនធ្វើអីឬ? »
« ហ្ហឹក..អូន..... » មីឡា ដកដង្ហើមចូលវែងៗព្យាយាមឃាត់ទឹកភ្នែករបស់ខ្លួនមុននិងនិយាយរៀបរាប់ហេតុការណ៍គ្រប់យ៉ាងប្រាប់ទៅហូសុក។ មីឡា ប្រាប់គេគ្រប់យ៉ាងលើកលែងតែពេលដែលយ៉ុនហ្គីស្រែកអោយប៉ុណ្ណោះ...នាងមិនចង់អោយខ្លួនឯងក្លាយជាមូលហេតុដែលធ្វើអោយមិត្តភក្តិពីរនាក់មើលមុខគ្នាមិនចំនោះទេ។
« បើអូន...ហ្ហឹក...មិនចចេះនាំអ៊ែលទៅ ម្លេះពេលនេះអ៊ែលក៏មិនបាត់ខ្លួនដែរ »
« មិនអីទេ កុំយំ វាមិនមែនជាកំហុសរបស់អូន ហើយបងក៏ជឿថាយ៉ុនហ្គីប្រាកដជាអាចរកអ៊ែលឃើញ...អ៊ែលប្រាកដជាមិនអី »
« តែ- »
« ស៊ូច គ្រប់យ៉ាងប្រាកដជាមិនអី ជឿបង » ហូសុក លើកដៃជូតទឹកភ្នែកលើផ្ទៃមុខស្រទន់ មុននិងទាញនាងមកអោបម្តងទៀតជាការលួងលោម
« ពិតមែនឬ? អ៊ែលប្រាកដជាមិនអីទេមែនទេ? »
« អឺម...អ៊ែលប្រាកដជាមិនអី » ហូសុក ច្រតចង្ការលើសក់របស់មីឡាទាំងទឹកមុខពោរពេញដោយអារម្មណ៍ដែលដៅមិនត្រូវ។ គេបានតែសង្ឃឹមដូចគ្នាថាអ៊ែលនិងមិនកើតអី.....
YOU ARE READING
រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️
Fiksi Penggemarនាងគ្រាន់តែចង់ដឹងប៉ុណ្ណោះថាប៉ារបស់ខ្លួនកំពុងតែលាក់បាំងអ្វីនៅពីក្រោយខ្នង តែអ្នកណាទៅដឹងថាភាពចេះចង់ដឹងខុសរឿងរបស់នាងធ្វើអោយនាងបានទៅដឹងឮរឿងដែលខ្លួនមិនគួរដឹង ហើយរឿងដែលមិនគួរដឹងនោះគ្មានអ្វីក្រៅពីអាថ៌កំបាំងខ្មៅងងឹតរបស់ ហូសុក វ៉ូស្សែនីលេក មនុស្សប្រុសកំពូលសង្...