Part 37

1.7K 59 0
                                    

ហូសុកដើរចុះមកក្រោមទាំងភ្នែកសម្លឹងទូរស័ព្ទក្នុងដៃមិនដក គេដើររហូតមកដល់ផ្ទះបាយហើយក៏មកជួបជាមួយជាមួយមេចុងភៅដែលកំពុងដើរចេញមកល្មម
« ជួយរៀបចំអាហារពេលព្រឹកអោយមួយមក យកធម្មតាលើកលែងតែពងទាចៀនយកពីរគ្រាប់មានជ័រភ្នៅ ហើយក៏ធ្វើស៊ុបអោយមួយចានផង » អ្នកកម្លោះបញ្ជាទាំងសម្លេងមាំរួចក៏ប្រុងដើរចេញតែក៏ត្រូវឈប់វិញពេលនឹកឃើញអីម្យ៉ាង
« យកទឹកដោះគោស្រស់មួយកែវ ហើយនិងកាហ្វេខ្មៅមួយកែវផង....ធ្វើរួចរៀបដាក់ថាស់នៅលើតុបាយចុះយើងជាអ្នកកាន់ឡើងទៅលើដោយខ្លួនឯង »
« ចា៎ អ្នកប្រុស » ហូសុក ងក់ក្បាលដាក់បន្តិចរួចក៏បន្តដើរចេញទៅក្រៅ ទូរស័ព្ទក៏ទាញមកដាក់ត្រចៀកដូចកំពុងទាក់ទងទៅអ្នកណាម្នាក់
« យ៉ាងម៉េចហើយ? » សម្លេងប្រាកដប្រជារបស់គេធ្វើអោយអ្នកនៅចុងម្ខាងទៀតប្រញាប់តបដោយសម្លេងមាំ

{ មិនទាន់ឃើញមានសកម្មភាពអីនោះទេ ចៅហ្វាយ }
« យើងអោយពេលជិតមួយខែហើយនៅមិនទាន់បានស្អីទៀតអញ្ចឹងឬ? » ចិញ្ចើមកោងស្អាតជ្រួយចូលគ្នាដូចបូរ ខ្នើសចិត្តដែលគ្រប់យ៉ាងវាមិនតំណើរការលឿនទៅតាមចិត្តរបស់ខ្លួន
« បញ្ជូនមនុស្សអោយទៅដាស់តឿនគាត់បន្តិចទៅ ចំណែកអាកញ្ចាស់ ប្រធានFBI នោះក៏ត្រូវតាមវាគ្រប់ជំហានហាមមិនអោយបាត់ពីក្រសែរភ្នែកឱ្យសោះ ហើយពេលមានព័ត៌មានអីថ្មីត្រូវទាក់ទងមកយើងអោយបានលឿនបំផុត »

{ យល់ហើយ ចៅហ្វាយ } ពេលអ្នកនៅម្ខាងទៀតតបរួច ហូសុក ក៏ចុចបិតទូរស័ព្ទវិញ ទាំងភ្នែកក៏សម្លឹងមើលតាមជើងភ្នំដែលនៅខាងក្រោយផ្ទះខ្លួនទាំងខួរក្បាលសញ្ជឹងគិត គេមិនបានបញ្ចេញសកម្មភាពអីតែមិនបានមានន័យថាគេភ្លេចនិងអោយអ្នកដែលហ៊ានចូលទៅឈ្លានពានដំបន់របស់គេ និងធ្វើបាបមនុស្សស្រីរបស់គេរួចខ្លួននោះទេ តែផ្ទុយទៅវិញគេនិងធ្វើការដោយស្ងាត់ៗបំផុត ចាប់វាពេលដែលវាមិនដឹងខ្លួនបែបនោះវាសប្បាយជាងឆ្ងាយណាស់។

« បងកំពុងគិតអី? » ជុងហ្គុកដែលទើបតែមកដល់ផ្ទះក៏សួរឡើងពេលឃើញបងរបស់ខ្លួនឈរធ្មឹងធ្លាក់ក្នុងអន្លង់គំនិត
« គ្មានអីទេគ្រាន់តែគិតរឿងទូទៅធម្មតា »
« អូខេ តែថាយប់មិញបងកូនចៅរបស់ខ្ញុំទើបតែទាក់ទងមកប្រាប់ថា វីឌីអូ ដែលបងផ្ញើរអោយមើលអោយនោះចាត់ការរៀបរយហើយ » សម្តីរបស់ជុងហ្គុក ធ្វើអោយ ហូសុក ប្រញាប់ងាកទៅរក

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now