Part 48

1.2K 44 0
                                    


« យើងក៏នឹកនាងដែរ នឹកខ្លាំងទៀតផង » ដៃមាំលើកមកអោនរឹតរាងតូចវិញណែន

« ចូលទៅក្នុងទៅ » ហូសុក បោសវាស់ចម្ងល់របស់ខ្លួនចេញពីខួរក្បាលមុននិងទម្លាក់ដៃអោបចង្កេះមីឡា បណ្តើរចូលទៅក្នុងផ្ទះវិញ ឯភ្នែកក៏អត់មិនបាននិងងាកមកសម្លឹង មេសិន ដោយក្រសែរភ្នែកចាប់កំហុស គេនិងចាត់ការអាជើងល្អនោះនៅពេលក្រោយដែលហ៊ានផ្សំគំនិតជាមួយមីឡា មកបោកគេ

« សួស្តីអ្នកនាងមីឡា ជួបគ្នាម្តងទៀតហើយ » សម្លេងស្រស់ស្រាយមកព្រមគ្នាជាមួយរាងខ្ពស់សង្ហារបស់ ស៊ូប៊ីន ធ្វើអោយនាងក្រមុំភ្ញាក់ផ្អើលមិនតិចទេ។ មីឡា ងាកទៅសម្លឹងមើលមុខហូសុក ឆ្លាស់គ្នានិងស៊ូប៊ីន ទៅវិញទៅមកខួរក្បាលគាំងមិនយល់ថាហេតុអ្វីក៏ស៊ូប៊ីន មកនៅទីនេះបាន

« លោក..... »

« ពីពេលនេះទៅស៊ូប៊ីន និងមកធ្វើជាមនុស្សជំនិតរបស់យើង » ពេលឃើញភាពងឿងឆ្ងល់របស់ ហូសុក ក៏និយាយប្រាប់

« ហើយចុះអ៊ីឌែន? ក្រែងគេជាមនុស្សជំនិតរបស់លោកមិនចឹងឬ? ឯប្រុសម្នាក់នេះ....គេជាមនុស្សរបស់ FBI ជាអ្នកសួរចម្លើយខ្ញុំនៅថ្ងៃនោះ ហើយហេតុអីក៏គេមកធ្វើការអោយលោកបាន? » នាងនៅតែឆ្ងល់មិនបាត់ ហូសុក និងប៉ូលីសកំពុងតែមានបញ្ហាជាមួយគ្នាហើយស៊ូប៊ីន ក៏ជាមនុស្សរបស់ប៉ូលីសដូចគ្នា បើយកមកនៅក្បែរខ្លួនបែបនេះវាមិនប្រថុយពេកទេឬ?

« នេះមិនមែនជារឿងដែរនាងគួរឆ្ងល់ទេមីឡា » សម្លេងរឹងរបស់បុរសក្បែរខ្លួនធ្វើអោយនាងក្រមុំធ្លាក់ទឹកមុខភ្លែត ហេតុអីក៏នាងចេះតែភ្លេចខ្លួនចូលចិត្តចេះដឹងខុសរឿង
បែបនេះ.....មែនហើយហូសុក គេមិនបានល្ងង់គេដឹងថាខ្លួនកំពុងតែធ្វើអី គេមិនត្រូវការអោយមនុស្សស្រីដូចជានាងទៅអង្គុយដាស់តឿន ឬសួរនាំអ្វីនោះទេ។ ឯហូសុក ពេលឃើញទឹកមុខរបស់នាងបែបនេះគេក៏ធ្វើខ្លួនមិនត្រូវចាប់ផ្តើមគិតថាខ្លួនឯងអាចនិងមាត់ជ្រុលពេកឬអត់ទាំងដែរនាងសួរនាំព្រោះតែមានបំណងល្អសោះ

« ញាំអីហើយឬនៅ? » នាយកម្លោះដូរប្រធានបទនិយាយ ធ្វើជាសួរដោយទឹកមុខមាំ គេទើបតែសង្កេតឃើញថាមុខនាងស្លេកយ៉ាងណា៎ នេះបែកគ្នាតែពីរថ្ងៃមីឡា ក៏ប្រែលប្រួលមិនតិចទេ នាងដូចជាមនុស្សកំពុងឈឺមិនខុស

រង្វង់ដៃសាតាន [ J-hope FF ] រដូវកាលទី ១ ✔️Where stories live. Discover now